កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ជំរុញឱ្យអឺរ៉ុបរកឲ្យឃើញជីវិតជាគ្រីស្តបរិស័ទពិតប្រាកដឡើងវិញ

មានប្រសាសន៍នៅឱកាសរំលឹកខួបលើកទី ៨00 នៃព្រះវិហារសន្តមីសែល​និង សន្តហ្គូឌូឡា (St. Michael and St. Gudula) នៅទីក្រុងព្រុចសែល លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីស នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ​បានជំរុញឲ្យអឺរ៉ុបរកអត្តសញ្ញានៃជីវិតជាគ្រីស្តបរិស័ទឡើងវិញ ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ២០២៦ថា អនាគតខាងវិញ្ញាណនៅ អឺរ៉ុបសព្វថ្ងៃហាក់ដូចជាផុយស្រួយ និងបាត់បង់ទិសដៅច្បាស់លាស់។

លោកកាឌីណាល់បាន សង្កត់ធ្ងន់ថា ជំនឿគ្រីស្តសាសនាមិនគួររសាត់តាមពេលវេលានោះទេ វាគួរតែរីកចំរើនទៅមុខ ហើយលូតលាស់ជាមួយនឹងអត្តសញ្ញាណពិតប្រាកដ ។​

លោកកាឌីណាល់បានបន្តថា ឲ្យតែមានការរីកចម្រើនទោះជាយឺតក៏ដោយ ក៏វាបង្ហាញពីធម្មជាតិនៃជីវិតពិតប្រាកដនៃព្រះសហគមន៍ ហើយជាសក្ខីកម្មដ៏គួរឲ្យជឿជាក់ថា ព្រះសហគមន៍មិនមែនកើតចេញពីសកម្មភាពឯកោតែមួយ ឬគម្រោងដែលបានបញ្ចប់តែមួយភ្លែតនោះទេ ប៉ុន្តែមកពីភាពស្មោះត្រង់ដែលបន្តពីជំនាន់មួយទៅជំនាន់មួយ៕

 

Daily Program

Livesteam thumbnail