​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​ឆ្នាំ​២​០​២​៤​ ​ប្រារព្ធ​ឡើង​ដើម្បី​ប​ញ្រ្ជា​ប​ ​និង​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​នៃ​តម្លៃ​ធនធាន​ជីវៈ​ចម្រុះ​

​ក្រសួង​បរិស្ថាន​ ​សហការ​ជាមួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ​បាន​រៀបចំ​ប្រារព្ធ​ ​«​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​ ​២​២​ ​ឧសភា​ ​ប្រចាំ​ឆ្នាំ​២​០​២​៤​»​ ​ក្រោម​ប្រធាន​បទ​«​រួមគ្នា​អនុវត្ត​ផែនការ​ជីវៈ​ចម្រុះ​-​BE​ ​PART​ O​F​ ​T​H​E​ ​PLAN​»​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​។​

ពិធី​នេះ​ធ្វើ​ឡ​ង​ ​ក្រោម​ធិ​ប​តី​ភាព​លោក​ ​ជួប​ ​ប៉ារីស៍​ ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​, ​លោក​ ​គីម​ ​រិទ្ធី​ ​អភិបាល​ខេត្ត​ព្រះវិហារ​ ​រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​ ​អង្គការ​ដៃគូ​ ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ ​ប្រជា​សហគមន៍​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​យុវជន​ ​និង​សិស្សានុសិស្ស​ជាច្រើន​កុះករ​ ​នៅ​វិទ្យាល័យ​ស្រ​យ៉​ង់ ​ខេត្ត​ព្រះវិហារ​។​

ព្រឹត្តិការណ៍​ ​«​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​២​២​ ​ឧសភា​»​ ​ធ្វើឡើង​ក្នុង​គោលបំណង​ប​ញ្រ្ជា​ប​ ​និង​បង្កើន​ការយល់​ដឹង​ជា​សាធារណៈ​នៃ​តម្លៃ​ធនធាន​ជីវៈ​ចម្រុះ​ ​និង​សា​រៈ​ប្រយោជន៍​របស់​ជីវៈ​ចម្រុះ​ ​រួម​ទាំង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​សង្គម​ ​និង​សុខ​មាល​ភាព​មនុស្ស​ ​ក៏ដូចជា​ការ​លើកទឹកចិត្ត​ ​និង​ជំរុញ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​សកម្មភាព​អភិ​រក្ស​ ​និង​សកម្មភាព​គ្រប់គ្រង​ធនធាន​ជីវៈ​ចម្រុះ​ឱ្យ​មាន​និរន្តរភាព​ដែល​កំពុង​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​ជីវៈ​ចម្រុះ​ ​ដើម្បី​បញ្ឈប់​ ​និង​បញ្ចៀស​ការ​បាត់បង់​ជីវៈ​ចម្រុះ​ ​និង​ស្រប​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ ​២​០​២​៣​-​២​០​២​៨​។​

លោក​ ​ជួប​ ​ប៉ារីស៍​ ​បាន​ឱ្យ​ដឹង​ថា​ ​៖​ ​«​ការ​ប្រារព្ធ​ទិវា​​​នេះ​គឺជា​លើក​ទី​១​០​ ​ហើយ​ ​ដែល​ក្រសួង​បរិស្ថាន​ ​បាន​រៀបចំ​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​នេះ​ ​ឡើង​ក្នុង​គោលបំណង​ ​ដើម្បី​លើក​ក​ម្ពស់​ការចូលរួម​ ​និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​តម្លៃ​នៃ​ជីវៈ​ចម្រុះ​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែរក្សា​ការពារ​ ​និង​ប្រើប្រាស់​ជីវៈ​ចម្រុះ​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

លោក​ថា​ ​ឆ្នាំនេះ​ក៏​មានការ​ចែក​កូនឈើ​ដល់​សហគមន៍​ ​និង​ដាំ​កូនឈើ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​គម្រប​ព្រៃឈើ​ចំនួន​ ​៦​០​% ​នៃ​ផ្ទៃ​ប្រទេស​ ​និង​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត​កា​បូ​ន​ត្រឹម​ឆ្នាំ​២​០​៥​០​ផង​ដែរ​។​

លោក​បាន​បន្ថែម​ថា​ ​ការ​ប្រារព្ធ​ ​«​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២​០​២​៤​»​ ​នា​ពេលនេះ​ ​ក៏​ជា​ការ​បង្ហាញ​អំពី​សុ​ឆន្ទៈ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ ​និង​គោល​នយោបាយ​រប​ស់​​​ក្រសួង​បរិស្ថាន​ ​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសកម្ម​លើ​ការ​គ្រប់គ្រង​ធនធាន​ជីវៈ​ចម្រុះ​នៅ​ឆាក​អន្តរជាតិ​ ​ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈ​ចម្រុះ​ ​ក្នុងនាម​ជា​ស្ថាប័ន​បង្គោល​ផង​ដែរ​។​

លោក​រដ្ឋលេខាធិការ​ ​បាន​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​១​០​ ​ដល់​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ខាងមុខនេះ​ ​ក្រសួង​បរិស្ថាន​នឹង​រៀបចំ​ពិព័រណ៍​កូនឈើ​ ​ក្រោម​ប្រធាន​បទ​ ​«​ពន្លក​បៃតង​»​ ​ដែល​នឹង​មានការ​ចែក​កូនឈើ​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​សាធារណជន​នៅមុខ​ទីស្តីការ​ក្រសួង​បរិស្ថាន​ផង​ដែរ​។​

ជាមួយគ្នា​នោះ​ដែរ​ ​លោក​ ​គឹម​ ​រិទ្ធី​ ​បាន​ថ្លែង​ថា​ ​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​​​ក្រសួង​បរិស្ថាន​ ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ខេត្ត​ព្រះវិហារ​ ​ដែល​មាន​មន្ទីរ​បរិស្ថាន​ជា​សេនាធិការ​ផ្នែក​បរិស្ថាន​ ​ធនធានធម្មជាតិ​ ​និង​ជីវៈ​ចម្រុះ​ ​បាន​និង​កំពុង​អនុវត្ត​ការងារ​បរិស្ថាន​យ៉ាងសកម្ម​ ​មាន​ដូចជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​១​០​០​% ​ចំពោះ​បទល្មើស​ធនធានធម្មជាតិ​ការ​សហការ​គ្រប់គ្រង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​លើ​តំបន់​ការពារ​ធម្មជាតិ​ ​ការកំណត់​តំបន់​គ្រប់គ្រង​ ​ការ​ទប់​ស្កាត់​បទល្មើស​ការល្បាត​ ​ការ​សម្របសម្រួល​លើ​ការ​អនុវត្ត​ការងារ​។​ល​។​

នៅ​ក្នុង​ពិធី​អប​អរសាទរ​ ​«​ទិវា​ជីវៈ​ចម្រុះ​អន្តរជាតិ​២​២​ ​ឧសភា​»​ ​អ្នកចូលរួម​ទាំងអស់​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​យុទ្ធនាការ​ ​«​ថ្ងៃនេះ​ ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​»​ ​និង​យុទ្ធនាការ​ ​«​កម្ពុជា​ស្អាត​ ​ខ្មែរ​ធ្វើ​បាន​»​។​ ​បន្ថែម​ពី​នេះ​ចូលរួម​បាន​នាំគ្នា​ដាំ​ដើមឈើ​ជា​និមិត្តរូប​ផង​ដែរ​៕​

Daily Program

Livesteam thumbnail