លោកអ៊ូ ថាន់ អគ្គលេខាអង្គការសហប្រជាជាតិដោះស្រាយវិបត្តិមីស៊ីលគុយបា

លោកម៉ាហា ត្រៃ ស៊ីធូ អ៊ូ ថាន់ កើតនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩០៩ នៅ ប៉ាន់តាន់ណាវ ប្រទេសភូមា និងទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៧៤ នៅទីក្រុងញូយ៉ក សហរដ្ឋ​អាម៉េរិក។ លោកគឺជាអ្នកនយោបាយភូមា និងជាអគ្គលេខាទី៣ នៃអង្គការសហប្រជាជាតិ ពី​ឆ្នាំ​១៩៦១ ដល់ឆ្នាំ១៩៧១។

លោកអ៊ូ ថាន់ បន្តការសិក្សារបស់លោកនៅសកលវិទ្យាល័យ រ៉ង់ហ្គូន និងក្លាយជា សាស្រ្តាចារ្យ នៅឆ្នាំ១៩២៨ បន្ទាប់មកជានាយក​នៅវិទ្យាល័យជាតិ ប៉ាន់តាណាវ ពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៤៧។ នៅឆ្នាំ១៩៤៧ បន្ទាប់ពីការបោះឆ្នោតដោយសភា​ធម្មនុញ្ញភូមា​សម្រាប់ឯក រាជ្យភាពភូមាពីចក្រភពអង់គ្លេស លោកអ៊ូ ថាន់ គឺជានាយកសារព័ត៌មាននៃរដ្ឋាភិបាល បណ្តោះ​អាសន្នភូមា។

នៅប្រទេសភូមា ឯករាជ្យ លោកគឺជានាយកការផ្សព្វផ្សាយវិទ្យុ​នៅឆ្នាំ១៩៤៩ រដ្ឋលេខាធិការ​នៃ​ក្រសួងព័ត៌មានពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣ និងជាលេខារបស់នាយករដ្ឋមន្រ្តីភូមា លោក អ៊ុយនូ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៥៧។

នៅឆ្នាំ១៩៥២ លោកក៏ជាសមាជិកនៃគណប្រតិភូភូមាសម្រាប់អង្គការសហប្រជាជាតិ មុន ពេល​ក្លាយ​ជាតំណាងអចិន្ត្រៃយ៍នៃប្រទេសភូមា​នៅអង្គការសហប្រជាជាតិ​នៅឆ្នាំ១៩៥៧។ បន្ទាប់ពីការទទួលមរណភាពរបស់​អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកដាហ្គ ហាម៉ាកស្កូចូល នៅឆ្នាំ១៩៦១ លោកអ៊ូ ថាន់ បានធ្វើជាប្រធានស្តីទី​អង្គការសហប្រជាជាតិមុន​នឹងត្រូវបានបោះឆ្នោតបន្តពីអគ្គលេខាចាស់​។ នៅអំឡុងវិបត្តិមីស៊ីល នៅគុយបា លោកអ៊ូ ថាន់ បាន​ស្នើសុំជាបន្ទាន់ឲ្យគ្រប់ភាគី​ជៀសវាងរាល់សកម្មភាពយោធា។ លោកបានចូលអន្តរាគមន៍​ នៅស្របនឹងលោក កេនណឺឌី ខ្រ្គូចឆេវ និងកាស្ត្រូ។ លោកអ៊ូ ថាន់ បានលើកឡើងថា ប្រសិន​បើ CIA និងមន្ទីរប៉ងតាហ្គូន បន្តនៅមានអំណាចរបៀបនេះ លោកមើលឃើញនូវអនាគត​ពិភពលោក​ស្ថិតនៅក្រោមទិវាដ៏ខ្មៅងងឹង។     ត្រូវបានបោះឆ្នោតឲ្យជាប់ម្តងទៀត លោកបាន បំពេញអណត្តិ ៥ឆ្នាំ រហូតដល់ខែធ្នូ ឆ្នាំ ១៩៧១ មុននឹងផ្ទេរទៅឲ្យអគ្គលេខាបន្ទាប់​គឺលោក គៀ វ៉ាល់ហេម។

លោកអ៊ូ ថាន់ បានទទួលពានរង្វាន់គន្ធីសម្រាប់សន្តិភាព​នៅឆ្នាំ១៩៧២ និងពានរង្វាន់សិទ្ធិ មនុស្ស​នៃអង្គការសហប្រជាជាតិ​នៅឆ្នាំ១៩៧៣។ លោកបានទទួលមរណភាព​នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ១៩៧៤ នៅទីក្រុងញូ យ៉ក។ សពរបស់​លោកត្រូវបានហែរទូទាំងភូមា ក្លាយជាកម្មវត្ថុ​នៃការប្រយុទ្ធគ្នារវាងនិស្សិតភូមា និង​រដ្ឋាភិបាល​យោធា ណេវីន ដែលដណ្តើមយក និងបញ្ចុះ​នៅក្នុងផ្នូរ​ នៅឧទ្យាន កានដាវមីន ហ្គ៉ាដេន ម៉ូសូ​លៀ នៅទីក្រុងរាំងហ្គូន។

ប្រទេសភូមា មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ា។ ភូមា មាន ព្រំដែន ជាប់ប្រទេស បង់ក្លាដេស ឥណ្ឌា ចិន ឡាវ និងថៃ។ អរិយធម៌ឥណ្ឌា និងព្រះពុទ្ធសាសនា បានសាយភាយ​តាមដងទន្លេរហូតដល់ ឆ្នេរមហាសមុទ្រឥណ្ឌា ចេញពីខ្ពស់រាបយូនណាន ប្រទេសចិន គឺអរិយធម៌ចិន ដែលលាយឡំ​នៅក្នុងចំណោមប្រជាជនភូមា។ តំបន់ភ្នំដែល លំបាកនឹងចូលទៅដល់​ គ្របដណ្តប់ដោយព្រៃក្រាស ដែលអនុញ្ញាតឲ្យរក្សាបាននូវភាសានៃ ជនជាតិភាគតិច កសិកម្ម ហើយសាសនា ផ្សេងៗគ្នា ក៏បានផ្តល់នូវរាជ្យវង្ស គ្រប់គ្រង ប្រទេស​ល្បី​ល្បាញជាច្រើន។  

ចំណែកទន្លេ អ៊ីរ៉ាវ៉ាឌី គឺជាទន្លេមួយ​នៃអាស៊ីអាគ្នេយ៍ ដែលមានប្រវែងប្រមាណ ២១៧០ គីឡូម៉ែត្រ។ នេះគឺជាចរន្តទឹកសំខាន់​នៃប្រទេសភូមា។ ជ្រលង​កណ្តាលដ៏ទូលាយ​របស់​ទន្លេ​នេះ បង្កើតបាន​ជាប្រវត្តិសាស្រ្តភូមា ដំបូងមានប្រជាជនពីយូសរស់នៅ បន្ទាប់មក គឺប្រជាជន​ភូមា។ នេះក៏ជាផ្លូវទំនាក់ទំនងដ៏សំខាន់នៃប្រទេសផងដែរ។

Daily Program

Livesteam thumbnail