កម្មវិធីលើកតម្កើនស្រ្តី ដើម្បីបំផុសគំនិតច្នៃប្រឌិត និងភាពដឹកនាំរបស់ស្រ្តី

«កម្មវិធីលើកតម្កើនស្រ្តី» នឹ ងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសទិវានារីអន្តរជាតិ នៅទីតាំង Future Factory Phnom Penh ដែលអនុញ្ញាតឱ្យសាធារណជន ចូលរួមដោយឥតគិតថ្លៃ ដើម្បីបំផុសគំនិតអបអរសាទរភាពច្នៃប្រឌិត និងភាពដឹកនាំរបស់ស្រ្តី។
«កម្មវិធីលើកតម្កើនស្រ្តី» មានសកម្មភាពជាច្រើនដូចជា ការសម្តែងផ្ទាល់ និងការបង្ហាញពីទេពកោសល្យ រួមទាំងការសម្តែងបទចម្រៀង ការតាំងពិព័រណ៌សិល្បៈ ដែលបង្ហាញស្នាដៃសិល្បកររបស់កម្ពុជា។
ជាពិសេស កម្មវិធីនេះនឹងមានរួមបញ្ជូលនូវសិក្ខាសាលារួមទាំងកិច្ចពិភាក្សាចូលរួមក្នុងការពិភាក្សាអំពីភាពជាអ្នកដឹកនាំរបស់ស្ត្រី ការច្នៃប្រឌិត និងការពង្រឹងខ្លួន ។
ក្រៅពីសកម្មភាពខាងលើ កម្មវិធីមានជា Empowerment Hub - ទីផ្សារសម្រាប់អាជីវកម្ម សេវាកម្ម និងគំនិតផ្តួចផ្តើមដែលដឹកនាំដោយស្ត្រី និង Street Art - ការសំដែងផ្ទាល់ និងការគូរគំនូរផងដែរ។ កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ មីនា ២០២៥ នៅទីតាំង Future Factory Phnom Penh ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ ម៉ោង ៩ យប់។
គួរបញ្ជាក់ផងដែរថា «កម្មវិធីលើកតម្កើនស្រ្តី» ជាកម្មវិធីដែលពោរពេញទៅដោយការបំផុសគំនិត ដើម្បីអបអរសាទរភាពច្នៃប្រឌិត និងភាពដឹកនាំរបស់ស្រ្តី ដែលមានការប្រគុំតន្ត្រីផ្ទាល់ សិក្ខាសាលា គំនូរ ទីប្រជុំផ្សារ និងការសម្តែងសិល្បៈស្រ្ទីតជាដើម៕
Daily Program
