ជិតប្រឡងហើយប្អូនៗគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ
ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃកន្លងទៅលឿនខ្លាំងណាស់ ហើយភ្លេចៗខ្លួនពេលវេលានៃការប្រឡង បានកំពុងតែខិតជិតមកដល់ពេលទៀតហើយ ដូច្នេះសូមប្អូនៗដែលកំពុងតែ រៀនចំណេះទូទៅដូចជាអ្នកប្រឡងថ្នាក់ទី៩ និងប្អូនៗដែលរៀនថ្នាក់ទី១២ រូមទាំង បេក្ខជនស្វ័យរិនគួរចាប់ផ្តើមរំលឹកមេរៀនឡើងវិញ ឡើងវិញទាំងអស់។
តាមការដែលគ្រោងទុកដំណើរការរៀបចំប្រឡងសញ្ញបត្រដើម្បីវាស់ស្ទង់ចំណេះដឹងទូទៅដែលប្អូនក្រោយពេលដែលបានសិក្សា៩ ទៅ១២ ឆ្នាំ គឺពិតជាលឿនមែន ដោយការប្រឡងនេះគឺនឹងប្រពឹត្តទៅនៅក្នុងរង្វង់ខែតុលា ខាងមុខតទៅ ។ នៅពេលនេះខែសីហា ដូច្នេះនៅសល់ពេលជាង២ខែទៅជាង៣ប៉ុណ្ណោះប្អូនៗគួតែចាប់ផ្តើមរំលឹកមេរៀន តាំងពីដើមឆ្នាំមកកុំចាំដល់ថ្ងៃប្រឡងបានរៀន ។
នៅក្នុងពេលនេះគឺជាពេលដែលស័ក្តសមបំផុតដែលចាំបាច់ត្រូវតែរំលឹកនូវអ្វីៗប្អូនៗបានរៀនតាំងពីដើម មក។ សម្រាប់ប្អូនៗក៏ដូចជាក្មួយត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ គឺត្រូវតែត្រៀមផងដែរ ប៉ុន្តែសម្រាប់ប្អូនៗឫក្មួយត្រូវប្រឡងសញ្ញាបត្រទុតិយភូមិគឺត្រូវតែហត់នឿយបន្តិចហើយ ។
សម្រាប់ប្អូនៗដែលបានជ្រើសរើសមុខវិជ្ជាវិទ្យសាស្រ្តប្អូនៗគួរតែដល់ពេលដែលត្រូវរំលឹករូបមន្ត និង គន្លឹះដោះស្រាយលំហាត់សំខាន់ៗ ។ ប្អួនៗត្រូវតែធ្វើលំហាត់ឲ្យបានច្រើន ហើយមធ្យោបាយល្អបំផុត គឺចាប់ផ្តើមស្វែងរកវិញ្ញាសារប្រឡងកន្លងមកមករៀនធ្វើរៀនរំលឹកឲ្យបានកាន់តែច្រើនកាន់តែល្អ តែក៏កុំភ្លេចមុខវិជ្ជាភាសារខ្មែរ ប្រវត្តិសាស្រ្ត និង ភាសាបរទេស ។ មុខជំនាញទាំងបីនេះសំខាន់ ដូច្នេះប្អនៗក៏ត្រូវតែ យកចិត្តទុកដាក់ផងដែរ ។
សម្រាប់ប្អូនៗដែលបានជ្រើសរើសយកវិញ្ញាសារសិក្សាសង្គមប្អូនៗគឺគួរតែមើលមេរៀន នានា តាំងពីភូមិ ផែនដីនិងបណ្តាមេរៀនានាដែលប្រឡងទាំងអស់តាំងពីដើមរាងមក។ ប្អូនៗត្រូវតែព្យាយាមស្វែងយល់នូវមេរៀន ហើយព្យាយាមបកស្រាយដោយផ្សារភ្ជាប់នឹងតថភាពសង្គមនានា ។ នៅពេលដែលប្អូនៗមិនសូវ យល់ គឺគួរតែសួចាស់ទុំ ឫចាស់ព្រឹទ្ធាចារ្យ ឫអ្នកដែលបានបទពិសោធន៍ពីមុនមក ហើយព្យាយាមមើល ហើយមើលទៀតរហូតដល់យល់ចេះចាំស្ទាត់ជំនាញ ។ ក្រៅពីនោះប្អួនៗក៏គួរតែស្វ័យសិក្សាលើបញ្ហា សង្គមនិងនយោបាយថ្មីៗខ្លះៗ ឧទាហរណ៍ដូចជា ទាក់ទងនឹងយុទ្ធសាស្រ្តអភិវឌ្ឈន៍បច្ចកោណ ដែលរាជដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាបញ្ហានិងគោលនយោបាយអភិវឌ្ឈន៍ថ្មីៗដែលល្បីរន្ទឺដូចជា ការដំណើរការកសាងព្រែកជីកហ្វូណនតេជោ ជាដើម ។
មេរៀនគឺប្អូនៗគឺតែចេះគួរតែចាំ ហើយបរិបទសង្គមនិងនយោបាយខ្លះៗដូចជារៀបរាប់ខាងលើនេះក៏វា ត្រូវបានគេជ្រើសរើសយកមកចងក្រងជាវិញ្ញាសារឲ្យប្អូនៗយកមកបកស្រាយផងដែរ ដូច្នេះក្រៅពីខំប្រឹង មេរៀនដែលយើងរៀននៅសាលារៀនរាល់ថ្ងៃហើយនោះប្អូនៗក៏គូរតែរៀនអានរៀនស្វែងយល់នូវចំណេះ ដឹងក្រៅមេរៀនខ្លះៗ ដើម្បីជាទុនក្រែងលោកគេអាចចេញ ។
សរុបសេចក្តីរយៈ២ខែទៅ៣ខែមិនមែនជាពេលវេលាយូរនោះឡើយប្អូនៗធ្មេចភ្នែកតែម្តងពីរវានឹងដល់ហើយដូច្នេះកុំឲ្យខាតពេល គួរតែដាក់កាលវិភាគដាក់កម្មវិធីសិក្សា ឈប់ដើរលេង ឈប់ធ្វេសប្រហែស ។ កុំលេងសើច ណាប្អូនៗ សញ្ញាប័ត្រនេះមានតម្លៃណាស់សម្រាប់បញ្ជាក់សមត្ថភាពរបស់ប្អូនៗ ហើយនេះក៏ជាពេលវេលា ដែលប្អូនៗត្រូវបង្ហាញនូវឧត្តមភាពប្រាប់ឪពុកម្តាយប្រាប់អាណាព្យាបាលថា ប្អូនអាចធ្វើបានដូចគេដូចឯង ។