គ្រប់គម្រោងអភិវឌ្ឍនានាគួររៀបចំផែនការឆ្លើយតបនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ

ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់នូវក្រមបរិស្ថាននិងធនធានធម្មជាតិ​កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។ ដូចនេះរាល់គម្រោងអភិវឌ្ឍនានា នៅកម្ពុជាគួររិះគិតនិងផ្តល់តម្លៃទៅតាមក្រមនេះ ដើម្បីដើរតាមគុណវឌ្ឈន៍និងបទដ្ឋានរួម សម្រាប់យើងទាំងអស់គ្នា ។

តាមសេចក្តីរាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងថា ការរៀបចំនូវក្រមនេះវាមិនមែនជារឿងងាយស្រួលនោះទេ គឺក្រសួងបានចំណាយពេលវេលាប្រមាណ៨ឆ្នាំ ដើម្បីចងក្រងបង្កើតឡើង និងបានដាក់ឱ្យប្រើប្រាស់នាពេលនេះ។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានចែកជា១២កន្ថី និងមានមាត្រាសរុប ៨៦៥ ហើយបានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រ ការអនុវត្តឱ្យបានពេញលេញ។

ការជំរុញ និងបង្កើនប្រសិទ្ធភាព នៃការចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺនឹងអាចនាំមកនូវ ភាពស្អាត ភាពបៃតង និងចីរភាព ហើយក្រមនេះ គឺមានទាំងភាសាខ្មែរនិងភាសារអង់គ្លេសសម្រាប់ទាញយកមកប្រើប្រាស់ជាមូលដ្ឋាននៃគំនិត ថែមទៀតផង ។​

ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅ​សម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

នេះគឺជាមូលដ្ឋានគ្រឹះដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់ ពីព្រោះនៅពេលបច្ចុប្បន្ននេះបរិស្ថានសំខាន់ណាស់ ហើយនៅពេលនេះនៅលើពិភបលោកគឺសុទ្ធតែចាប់អារម្មណ៍នៅលើបញ្ហាបរិស្ថាន ។

នៅពេលបច្ចុបន្ននេះអ្នកមានលុយ មានច្រើន ហើយអ្នកមានលុយដែលរិះគិតអំពីបរិស្ថានក៏កាន់តែច្រើនផងដែរ។ ដូច្នេះប្រសិនបើរាល់គម្រោងនានា ទាំងវិស័យអភិវឌ្ឈន៍ក្តី ពាណិជ្ជកម្មក្តី ឬ វិនិយោគទុនក្តីបង្កប់យុទ្ធសាស្ត្រ​ថែរក្សា​បរិស្ថាន​វាគឺជាប្រៀបឈ្នះមួយ ហើយក៏បន្ថែមតម្លៃមួយសម្រាប់ពិចារណានិងសម្រេចចិត្តរបស់​អ្នក​វិនិយោគ និង​ទេសចរណ៍​បរទេសផងដែរ​៕

Daily Program

Livesteam thumbnail