កុំខំពើតពេក ! ការនាំចូលស្រានិងស្រាបៀកើនឡើងជាង១៨ភាគរយទៀតហើយ

បងប្អូនខំប្រឹងប្រែងទទួលទានគ្រឿងស្រវឹងបន្ថែមទៀតទៅ ដើម្បីកុំអោយអ្នកនាំចូលគ្រឿងស្រវឹង ក៏ដូចជាអ្នកផលិតគាត់ក្រ ហើយមន្ទីរពេទ្យស្ងាត់មិនមានអ្នកចូល។
សូមទោសដែលយើងខ្ញុំនិយាយបញ្ចើចបញ្ចលដោយត្រង់បែបនេះ ។ ការដែលយើងខ្ញុំនិយាយបែបនេះ ពីព្រោះតែមិនចង់ឲ្យបងប្អូនបន្តចាយលុយទៅលើគ្រឿងស្រវឹងដែលជាភេសជ្ជផ្តល់ទុក្ខទោសជាច្រើនដល់ខ្លួនយើង គ្រួសារ និង សង្គមទាំងមូល។
តួរលេខពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៥កម្ពុជាបាននាំចូលស្រាបៀនិងស្រាសរុប ១៣,៥២ លានដុល្លារ កើនឡើង២,០៧លានដុល្លារ ឫ ប្រមាណជា ១៨,១២ ភាគរយ ។ ការនំាចូលនេះ គឺបន្ថែមបរិមាណលើស្រាបៀនិងគ្រឿងស្រវឹងដែលកំពុងតែផលិតស្រាប់នៅក្នុងស្រុកស្រាប់ ហើយត្រូវបានប្រើប្រាស់ដោយពលរដ្ឋនៅក្នុងស្រុករាប់សិបផលិតផលថែមទៀត។
បងប្អូនការកើនឡើងលើការនាំចូលផលិតផលប្រើប្រាស់ឫផលិតផលចាំបាច់ណាមួយក្រៅពីគ្រឿងស្រវឹងសម្រាប់បម្រើសេចក្តីត្រូវការបស់ប្រជាជនគឺជារឿងចាំបាច់ ប៉ុន្តែការកើនឡើងនូវការនាំចូលគ្រឿងស្រវឹង គឺបង្ហាញថា ពលរដ្ឋយើងទំនងជានៅតែមិនទាន់បន្ថយការទទួលទាន គ្រឿសស្រវឹងនានានៅឡើយទេ។
ការទទួលទានគ្រឿងស្រវឹងគឺជាប្រភពនៃបញ្ហាជាច្រើនដែលមានផលប៉ះពាល់អាក្រក់ដល់សុខភាព និង សង្គម ដែលយើងគួរតែយកចិត្តទុកដាក់។
ចំពោះសង្គមគ្រឿងស្រវឹងជាប្រភពនៃអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ និង បញ្ហាអបាយមុខផ្សេងៗ ខណៈចំពោះសុខភាពវិញនោះ គឺ វាគឺជាប្រភពនៃជំងឺមិនឆ្លងជាច្រើន ដូចជាមហារីក ទឹកនោមផ្អែម ឡើងសំពាធឈាម។
ក្រៅពីបញ្ហានោះ គឺវាអាចបង្កឲ្យ ខូចសរីរាង្គផ្សេងៗ តាំងពីបេះដូច ថ្លើម តម្រង់នោម ក្រពះ ពោះវៀន ប្រមាត់ លំពែង ឡើង ឡើងដូច្នេះគួរតែយកចិត្តទុកដាក់ដាក់បម្រាមលើខ្លួនឯង ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ទាំងនេះ។
ដើម្បីឲ្យនិន្នាការនៃការថយចុះលើការនាំចូលនិងការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេសរបស់យើងទាំងអស់គ្នាគួរគប្បីព្យាយាមបន្ថយការប្រើប្រាស់វាគ្រឿងស្រវឹងនេះ ។ ការបន្ថយនេះគឺអាចធ្វើឡើងតាមរបៀបយើងយើងទទួលទានច្រើនមកទទួលទានល្មម ហើយពីការទទួលទានល្មមៗមកតិច ហើយអ្នកដែលតិច មកអត់ ឫ យូរទទួលទានម្តងក៏បាន ។
សរុបទៅការទទួលទានគ្រឿងស្រវឹងមិនចំណេញឡើយ ។ វាធ្វើឲ្យយើងអស់ប្រាក់កាស់ខាតបង់ពេលវេលា ហើយក៏អាចកើតជម្លោះដែលនាំឲ្យបែកបាក់មិត្តភាពក៏ថាបាន ។ ហើយបើនិយាយអំពីសុខភាព តែឈឺហើយ ជំងឺដែលបង្ករឡើងដោយគ្រឿងស្រវឹង គឺរមែងត្រូវចំណាយខ្ពស់លើការព្យាបាននិងថែទំា ពន្យាជំងឺ ។ សូមយកចិត្តទុកដាក់លើការកាត់បន្ថយលើការប្រើប្រាស់គ្រឿងញៀន៕
Daily Program
