ស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុវ៉ាវ៉ាទីកង់សន្យាបន្តអនុវត្តតាមមាគ៌ានៃតម្លាភាព

វ៉ាទីកង់ញូវបានរាយការណ៍ថា អាជ្ញាធរគ្រប់គ្រង និងត្រួតពិនិត្យហិរញ្ញវត្ថុរបស់បុរីវ៉ាទីកង់ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញពីការបង្កើនការអនុលោមតាមស្តង់ដារអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

អាជ្ញាធរគ្រប់គ្រង និងត្រួតពិនិត្យ ហិរញ្ញវត្ថុរបស់បុរីវ៉ាទីកង់ បានអះអាងបែបនេះតាមរយៈរាបយការណ៍ដែលបានចេញផ្សាយនូវសមិទ្ធផលការងារនៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣កន្លងទៅ ។

ឯកសារដែលបានកត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុចំនួន១២៣ទំព័រនេះគឺបានប្រមូលផ្តុំនិងចងក្រងនូវរបាយការហិរញ្ញវត្ថុនានានៅក្នុងប្រតិបត្តិការពេញមួយឆ្នាំរបស់សន្តអសនៈ​។​

ដើម្បីពង្រឹងយន្តការនិងស្តង់ដាតម្លាភាពរបស់ខ្លួន ស្ថាប័ននេះកំពុងតែផ្តោតការពង្រឹងនិងលើកកំពស់យន្តការនៃកិច្ចសហប្រតិបត្តិការក្នុង និងក្រៅប្រទេស។

ក្នុងពេលជាមួយគ្នានេះ ស្ថាប័នដដែលនេះក៏បានសន្យាថា និងបង្កើនកិច្ចសហប្រតិបត្តិការផ្ទៃក្នុងជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតនៃ សន្តអសនៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដើម្បីលើកកំពស់យន្តការប្រយុទ្ធនិងសំអាតហរិញ្ញវត្ថុ ។

នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ស្ថាប័ននេះក៏បានបង្ហាញនូវកិច្ចសហប្រតិបត្តិការជាមួយនឹង ប្រទេសផ្សេងៗ ដែលរួមមានដូចជា អាល់ហ្សេរី អាហ្សែបៃហ្សង់ លីបង់ សេណេហ្គាល់ នេប៉ាល់ និងហ្សំប៊ីជាដើម។

Daily Program

Livesteam thumbnail