សម្តេចប៉ាបប្រកាសលក្ខនិ្តកៈពីមូលដ្ឋាននៃកម្មវិធីអធិដ្ឋានរបស់ទ្រង់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអនុម័តលើសំណុំនៃបទដ្ឋានណែនាំពីមូលដ្ឋាននៃកម្មវិធីអធិដ្ឋានរបស់ទ្រង់ដែលបានចាក់ផ្សាយតាមច្រក «The Pope Video» ជាមួយនឹងបណ្តាអ្នកពាក់ព័ន្ធនឹង បណ្តាញអប់រំជំនភនៅក្នុងប្រទេសសរុប៨៩ ។​

វ៉ាទីកង់បានរាយការណ៍ថា សម្តេចប៉ាប បានអនុម័តលក្ខន្តិកៈថ្មី ដែលដឹកនាំដោយមូលនិធិបុរីវ៉ាទីកង់ ដើម្បីគ្រប់គ្រងបណ្តាញអធិស្ឋានទូទាំងពិភពលោករបស់សម្តេចប៉ាប។

លក្ខន្តិកៈថ្មីដែលសម្តេចប៉ាបចុះហត្ថលេខាកាលពីថ្ងៃទី ០៨ ខែកក្កដា បានទទួលស្គាល់ប្រវត្តិសាស្រ្តនៃគំនិតផ្តួចផ្តើម និងបេសកកម្មរបស់គ្រីស្តបរិស័ទ។

បណ្តាញការអធិស្ឋានទូទាំងពិភពលោករបស់ប៉ាប មានបេសកកម្មក្នុងការប្រមូលផ្តុំអ្នកកាន់សាសនាកាតូលិកតាមរយៈការអធិស្ឋាន និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមនុស្សជាតិជួបប្រទះ ។

ការផ្សព្វផ្សាយវីដេអូសម្តេច គឺជាគំនិតផ្តួចផ្តើមសកលជាផ្លូវការមួយ ដើម្បីផ្សព្វផ្សាយពីបំណងប្រចាំខែរបស់ព្រះបិតាបរិសុទ្ធ។ កម្មវិធីនេះត្រូវបានអនុវត្តដោយបណ្តាញការអធិស្ឋានទូទាំងពិភពលោករបស់ សម្តេចប៉ាប ហើយបេសកកម្មរបស់មូលនិធិគឺត្រូវបានចារឹកនៅក្នុងថាមវន្តនៃសេចក្តីស្រលាញ់៕

Daily Program

Livesteam thumbnail