លោកកាឌីណាល់ម្នាក់លើកឡើងថា ការរងទុក្ខរបស់កុមារនៅក្រុងបេថ្លេហិមមិនអាចទទួលយកបាន
លោក កាឌីណាល់ ម៉ាតេអូ ហ្សូបភី (Matteo Zuppi) ប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអ៊ីតាលី បានទៅបំពេញទស្សនៈកិច្ចនៅទីក្រុងបេក្លេហេម នៃតំបន់ហ្គាហ្សាកាលពីពេលថ្មីៗនេះ ។
លោកបានថ្លែងក្រោយពេលវិលត្រឡប់នៃដំណើរទស្សនៈកិច្ចកាលពីថ្ងៃច័ន្ទកន្លងទៅនេះថា បទឈប់បាញគឺជាតម្រូវការបន្ទាន់សម្រាប់តំបន់ហ្គាហ្សា ដោយសារការរងទុក្ខដែលមិនអាចទទួលយកបានរបស់កុមារចំពេលមានអំពើហិង្សាកំពុងបន្ត។
លោកបានបន្ថែមថា នៅពេលនេះ សង្រ្គាមនៅហ្គាហ្សាកំពុងបន្ត ហើយកាន់តែបន្ថែម ស្ថានភាពលំបាកថែមទៀត នៅក្នុងតំបន់ដែលមាន កុមារជាង ៤១០.០០០ នាក់ ដែលមានអាយុក្រោម១៨ ឆ្នាំត្រូវបានទទួលរងនូវលក្ខខណ្ឌដ៏លំបាកក្នុងជីវិត។
លោកកាឌីណាល់បានលើកឡើងថា សង្រ្គាមបានធ្វើឲ្យកុមារនៅហ្គាហ្សាកាន់តែមានស្ថានភាពអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ស្របពេលដែលសង្រ្គាមបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចនិងសង្គមកាន់តែធ្ងន់ធ្ងរឡើងជារៀងរាល់ថ្ងៃ ។