ប្រទេសបីនៅអាហ្រ្វិកប្រកាសចងសម្ព័ន្ធភាព
មេដឹកនាំនៃរបបយោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេរីយ៉ា បានប្រកាសបង្កើតសហព័ន្ធនៃរដ្ឋទាំងបី។
វ៉ាទីកង់ញូវបានរាយការណ៍ថា មេដឹកនាំនៃរបបយោធានៅក្នុងប្រទេសម៉ាលី បួគីណាហ្វាសូ និងនីហ្សេរីយ៉ា បានប្រកាសបង្កើតសហព័ន្ធភាពនេះ នៅក្នុងអំឡុងពេលពួកគេចូលរួមសន្និសិទដំបូងរបស់ពួកគេចាប់តាំងពីការឡើងកាន់អំណាចដោយរដ្ឋប្រហារយោធា។
អ្នកវិភាគបានអះអាងថា ចាប់ពីពេលនេះតទៅ ការដាក់ជាក្រុមថ្មីត្រូវបានគេរំពឹងថានឹងសហការលើបញ្ហាសុវត្ថិភាព និងបង្កើតចំណងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ រួមទាំងការបង្កើតរូបិយប័ណ្ណរួមផងដែរ។
ប្រទេសទាំងបី ដែលរួមគ្នាមានប្រជាជនសរុបជាង ៧០ លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយអសន្តិសុខដែលបណ្តាលមកពីក្រុមសកម្មប្រយុទ្ធហិង្សា។
ថ្លែងពីរដ្ឋធានីនីហ្សេរីយ៉ា ជាកន្លែងដែលសន្និសិទបានធ្វើឡើង លោក អ៊ីប្រាហ៊ីម ត្រាអរ (Ibrahim Traore) មេដឹកនាំនៃប្រទេស បួគីណាហ្វាសូ បាននិយាយថា កិច្ចប្រជុំកំពូលបានសម្គាល់ "ជំហានសម្រេចចិត្តសម្រាប់អនាគតនៃលំហរួមរបស់យើង" ។
លោកបានបន្ថែមថា ការរួមគ្នា នេះគឺជាការបង្រួមមូលដ្ឋានគ្រឹះនៃឯករាជ្យភាពពិត ការធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើត 'សម្ព័ន្ធភាពនៃរដ្ឋ នេះឡើង៕