ក្រុមប្រឹក្សាលោកកាឌីណាល់បានបើកកិច្ចប្រជុំជាថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមប្រឹក្សាលោកកាឌីណាល់បានបើកកិច្ចប្រជុំជាថ្មីកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ​ក្រោមការដឹកនាំដោយផ្ទាល់ដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ​។

ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថា​ជាកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់លើកទីបីប្រចំាឆ្នាំ ហើយកិច្ចប្រជុំនេះត្រូវបានគេបង្ហើបថា អាចពាក់ព័ន្ធនឹងការអនុវត្តនូវធម្មនុញ្ញនៃច្បាប់ប្រកាសដំណឹងល្អរបស់ព្រះសហគមន៍​។

ប្រភពដដែលបានបន្តទៀតថា កិច្ចប្រជុំនេះក៏អាចនឹងមានពាក់ព័ន្ធនឹងបញ្ហាក្តៅដែលបង្កឡើងដោយទំនាស់នៅលើពិភពលោក ជាពិសេសគឺនៅមជ្ឈឹមបូពារ និង អ៊ុយក្រែន ខណៈដែល សន្តអសនៈបានកំពុងតែ ជំរុញហើយសង្ឃឹមថា នឹងមានការប្រឹងប្រែងបញ្ចប់បញ្ហាអរិយភាព​តាមផ្លូវនៃការចរចារសន្តិភាព។

ក្រៅពីនោះ ប្រធានបទទាក់ទងនឹងតួនាទីរបស់ស្រ្តីនៅក្នុងព្រះសហគមន៍ក៏អាចនឹងមានការពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ៕

Daily Program

Livesteam thumbnail