សមុទ្រស្តុកកាបូនកាន់តែច្រើនជាងការគ្រោងទុកដោយសារតែតួនាទី​សំខាន់របស់ព្រិលសមុទ្រ

នៅលើផ្ទៃសមុទ្រដែលវាត្រូវបានចាំងពន្លឺដោយព្រះអាទិត្យ ប្លង់តុងរុក្ខជាតិប្រែក្លាយ​ឧស្ម័ន​កាបូនិក​​ទៅជាសារធាតុសរីរាង្គដោយសារការធ្វើរស្មីសំយោគ។ ប្លង់តុងរុក្ខជាតិកំពុងចុះអន់​ថយ​ ជួនកាលដោយសារការជះឥទ្ធពលពីមិនល្អពីសរីរាង្គដ៏ទៃ ពួកវាបានប្រែក្លាយជាអ្វី​ដែល​គេ​​ហៅ​ថា ព្រិលសមុទ្រ។ វាប្រៀបបានដូចជា​គុកសម្រាប់ដាក់កាបូន​រួចធ្លាក់ទៅក្នុងជម្រៅ​សមុទ្រ​​ដោយ​សារទំនាញផែនដី ហើយគឺជាកន្លែង​ដែលកាបូននឹងអាចស្ថិត​នៅ​រាប់ម៉ឺនឆ្នាំ។​

​យោង​តាមការសិក្សាវិទ្យាសាស្រ្ត​ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយ​ព្រឹត្តិបត្តិ​ធម្មជាតិ បានឲ្យដឹងថា សមុទ្រស្តុកសារធាតុកាបូន តាមរយៈ​សរីរាង្គ​ហ្វីតូប្លង់តុង។ វា មាន២០% នៃកាបូនស្តុកទុកបន្ថែមទៀត ច្រើនជាងអ្វី​ដែលគេវាយតម្លៃរហូតមកទល បច្ចុប្បន្ន។ លោក​ហ្វ៉េដេរីក ឡឺ ម័ញ គឺជាសមុទ្រវិទូ និងជីវវិទូនៅ​មជ្ឈមណ្ឌល​ជាតិ​សិក្សា​​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត។ លោកគឺជាសហនិពន្ធនៃការសិក្សានេះដែលធ្វើឡើងជាមួយ​នឹង​​អ្នក​​សិក្សា​ស្រាវ​ជ្រាវ​ចិន និងអាម៉េរិកផងដែរ។ លោកហ្វ៉េដេរីក ឡឺ ម័ញ បានថ្លែងថា ៖ “នេះ​​គឺ​ជា​ការ​វាយ​តម្លៃ​ដ៏រឹងមាំមែនទែន និងដែលពង្រឹងតួនាទី​នៃជីវសាស្រ្តនៃសមុទ្រ​នានានៅ​ក្នុង​​​ការចាប់យក​កាបូន​ក្នុងរយៈពេលវែង។”

យោងតាមសេចក្តីប្រកាសមួយរបស់មជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បានឲ្យ​ដឹង​​ដែរ​​ថា ការវាយតម្លៃថ្មី​គឺសមុទ្រមានតួនាទីចាប់យកកាបូនកើនឡើងរហូតដល់ ១៥ពាន់​លាន​​តោន​​ក្នុងមួយឆ្នាំ ឬវាមានការកើនឡើងប្រមាណជា ២០% បើប្រៀបធៀបនឹង​ការវាយ​តម្លៃ​​ដែល​លើកឡើងដោយក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល​អំពីការវិវត្តនៃអាកាសធាតុ នៅឆ្នាំ​២០២១។

ការស្តុកទុកនេះ​បង្កើតឡើងដោយសារសរីរាង្គហ្វ៊ីតូប្លង់តុង ដែលប្រែក្លាយ​ឧស្ម័នកាបូនិចទៅ​ជា​ជាលិកាសរីរាង្គ​តាមរយៈការធ្វើរស្មីសំយោគ។ មួយផ្នែកនៃហ្វ៊ីតូប្លង់តុង នៅពេល​ដែល​វា​ស្លាប់ វាអណ្តែតនៅលើផ្ទៃសមុទ្រ នៅក្នុងក្រោមទម្រង់ព្រិលសមុទ្រ។ លោកហ្វ៉េដេរីក ឡឺ ម័ញ ពន្យល់ថា ៖ “ដើម្បីវាស់វែងលំហូនៃព្រិលសមុទ្រ អ្នកសិក្សាស្រាវជ្រាវ​មានគ្រឹះ​លើ​មូលដ្ឋាន​នៃទិន្នន័យដែលបានមកពីការប្រមូលផ្តុំ​នៃកាបូននៅក្នុងសមុទ្រ​ដែលវាស់វែង​ដោយ​នាវា​គូសផ្ទៃសមុទ្រ។ ដោយការប្រើប្រាស់ទិន្នន័យគំរូ គេបានជោគជ័យ​ក្នុងការ​ស្ថាបនា​ឡើង​​វិញ​នូវលំហូចលនាសមុទ្រជាសកល និងមានជាអាទិ៍​នៅក្នុងតំបន់ដែលគេ​មិនធ្លាប់បាន​វាស់​វែង​។

លោកហ្វ៉េដេរីក ឡឺ ម័ញ កត់សម្គាល់ថា ៖ “វិធីសាស្រ្តស្វីតឡូហ្ស៊ីក គឺការវាយតម្លៃ​ចំនួនកាបូន​ប៉ុន្មាន​​ដែលធ្លាក់ទៅដល់ជម្រៅសមុទ្រ ដែលមាន ៣៨០០ ម៉ែត្រជាមធ្យមក្នុងជម្រៅសមុទ្រ ដោយ​មិនត្រូវបានសរីរាង្គសមុទ្រនានាស៊ី”។ នៅពេលទៅដល់​ជម្រៅសមុទ្រដ៏ជ្រៅងងឹត ព្រិល​សមុទ្រ​នេះ នឹងក្លាយជាកំណកកករ ឬថ្ម ដែលស្តុកទុកកាបូនដែលអាចមានរយៈពេល រាប់​ម៉ឺន​ឆ្នាំ។

អ្នកសិក្សាស្រាវជ្រាវ​នៅមន្ទីរពិសោធន៍វិទ្យាសាស្រ្តនៃបរិស្ថានសមុទ្រ ក៏បានបញ្ជាក់ថា ការ​វាយ​តម្លៃដែលសម្រេចបានដោយអ្នកសិក្សាស្រាវជ្រាវបង្ហាញថា ការរក្សាជីវចម្រុះសមុទ្រ គឺ​មាន​សំខាន់​ដើម្បីធានា​ដំណើរការ​ការស្រូបយកខាងជីវសាស្រ្តនៃកាបូនពីព្រោះគេច្បាស់ថា លំហូ​ជីវសាស្រ្តនេះ​គឺកាន់តែមានសារៈសំខាន់ជាងអ្វីដែលគេធ្លាប់គិត។ ប៉ុន្តែលោកបញ្ជាក់ថា ៖ “ដំណើរការនេះកើតមានឡើងរាប់សិបម៉ឺនឆ្នាំ វាមិនគ្រប់គ្រាន់ដើម្បី​ធ្វើ​ឲ្យមានតុល្យភាព​នៃ​ការ​កើន​ឡើងនូវឧស្ម័នកាបូនិចនាពេលសព្វថ្ងៃនេះទេ”។ លោកព្រមានថា លើសពីនេះ ការ​ឡើង​​កម្តៅ​អាកាសធាតុ​នឹងអាចធ្វើឲ្យទន់ខ្សោយដល់ការ​ស្រូបយកកាបូនតាមបែប​ជីវសាស្រ្ត​នេះ”។

នៅពេលវេលាសព្វថ្ងៃ គេវាយតម្លៃថា សមុទ្រស្រូបយកប្រមាណ ៣០% នៃកាបូន ដែល​មាន​នៅ​ក្នុងបរិយាកាសដោយសារសកម្មភាពរបស់មនុស្ស ហើយកាបូន​ក៏បានមកពី​ការរ​លាយ​ទឹកកក​​នៅតំបន់សមុទ្រប៉ូលផងដែរ។

Daily Program

Livesteam thumbnail