វិបត្តិអាកាសធាតុ រឿង ៥ ដែលត្រូវតាមដាននៅក្នុងឆ្នាំ២០២៥
ពីពេលនេះរហូតដល់សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុនៅឆ្នាំនេះ នៅប្រទេស ប្រេស៊ីល មានឱកាសល្អជាច្រើនដើម្បីធ្វើឲ្យសម្រេចបាននូវការរីកចម្រើនដ៏មានសារសំខាន់លើបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងអាកាសធាតុ។
ទីមួយ ការរក្សាសីតុណ្ហភាពមិនឲ្យកើនឡើងលើសពី 1,5 ០C នៅតែជាការប្រមូលផ្តុំនៅអង្គការសហប្រជាជាតិចាប់តាំងពីច្រើនឆ្នាំមកហើយ។ នេះគឺជាការយោងទៅលើគោលដៅដែលធានាថា សីតុណ្ហភាពពិភពលោកមធ្យមនឹងមិនកើនហួសពី 1,5 ០C បើប្រៀបធៀបនឹងមុនយុគសម័យឧស្សាហកម្ម។ កុងសង់ស៊ូស ខាងវិទ្យាសាស្រ្តគឺថា ការគ្មានសកម្មភាពនឹងផ្តល់វិបាកដ៏មហន្តរាយ ជាពិសេស ដល់រដ្ឋនានាដែលនៅជួរមុខ ដូចជា រដ្ឋកោះទាំងឡាយដែលកំពុងអភិវឌ្ឍន៍ ដែលនឹងអាចបាត់បង់ទៅក្រោមមហាសមុទ្រ នៅពេលដែលកម្រិតកម្ពស់ទឹកកើនឡើង។
ទី២ គឺការអភិរក្សធម្មជាតិ។ ការរៀបចំសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុនៅក្នុងតំបន់នៃព្រៃអាម៉ាហ្ស៉ូននៅប្រទេសប្រេស៊ីលនៅឆ្នាំ២០២៥ នឹងបង្ហាញជានិមិត្តរូបសំខាន់។ រឿងនេះគឺរំឭកអំពីកិច្ចខិតខំប្រឹងប្រែងដំបូងៗជាអន្តរជាតិដើម្បីអភិរក្សបរិស្ថាន ៖ មានដូចជាកិច្ចប្រជុំកំពូលនៃផែនដី ដែលបាននាំទៅដល់ការបង្កើតសន្ធិសញ្ញាបរិស្ថានចំនួន ៣ អំពីការប្រែប្រួលអាកាសធាតុ ស្ថានជីវចម្រុះ និងការរីករាលដាលនៃវាលលម្ហ ដែលធ្លាប់បានធ្វើឡើងនៅទីក្រុងរីយ៉ូ ដឺ ហ្ស៉ានៃរ៉ូ ប្រទេសប្រេស៊ីល កាលពីឆ្នាំ១៩៩២។
ទី៣ តើនរណាជាអ្នកចេញលុយរឿងអាកាសធាតុ? ការផ្តល់ហិរញ្ញប្បទាន តាំងពីយូរមកហើយគឺជាបញ្ហាចាក់ដោតនៅក្នុងកិច្ចចរចាអន្តរជាតិស្តីអំពីអាកាសធាតុ។ ប្រទេសកំពុងអភិវឌ្ឍន៍គាំទ្រថា ប្រទេសអ្នកមានគួរតែចូលរួមវិភាគទានឲ្យបានច្រើនបន្ថែមសម្រាប់គម្រោងការ និងកិច្ចផ្តួចផ្តើមនានា ដែលអនុញ្ញាតឲ្យពួកគេជៀសផុតពីការប្រើឥន្ធនៈផូស៊ីល និងផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ខ្ឡនដោយប្រភពថាមពលស្អាត។ ចំណែកប្រទេសអ្នកមានវាយតម្លៃថា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សដូចជា ប្រទេសចិន ដែលពីពេលនេះទៅ គឺជាអ្នកបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតនៅលើពិភពលោក ត្រូវតែចេញលុយចំណែករបស់ខ្លួន។
ទី៤ គឺការថ្លែងអំពីច្បាប់។ នៅពេលការផ្តោចអារម្មណ៍នៃតុលាការអន្តរជាតិនៃយុត្តិធម៌ (ICJ) បែរមុខទៅរកការប្រែប្រួលអាកាសធាតុកាលពីខែធ្នូ ឆ្នាំ២០២៤ តុលាការបានស្វាគមន៍ថា នេះជាពេលវេលាប្រវត្តិសាស្រ្តចំពោះអ្វីពាក់ព័ន្ធនឹងការតម្រូវខាងយុត្តិធម៌នៃរដ្ឋនានាជាមួយនឹងច្បាប់អន្តរជាតិ។ ប្រទេសវ៉ានូអាទូ ដែលជារដ្ឋកោះនៃមហាសមុទ្រប៉ាស៊ីហ្វីក និងមានភាពងាយរងគ្រោះជាពិសេសពីវិបត្តិអាកាសធាតុ បានសុំឲ្យតុលាការ (ICJ) ផ្តល់គំនិតប្រឹក្សា ដើម្បីធ្វើឲ្យច្បាស់អំពីការតម្រូវនៃរដ្ឋនានាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបំភ្លឺរាល់នីតិវិធីយុត្តិធម៌នៅពេលអនាគតផងដែរ។
ទី៥ គឺការបំពុលដោយប្លាស្ទីក។ កិច្ចពិភាក្សាដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលដោយការបំពុលដោយប្លាស្ទីក ខិតជិតមកដល់កិច្ចព្រមព្រៀងនៅអំឡុងកិច្ចចរចានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ ការឈានទៅមុខជាគន្លឹះត្រូវបានធ្វើឲ្យសម្រេចនៅអំឡុងកិច្ចពិភាក្សាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះគឺជាជុំទី៥ នៃការចរចាបន្ទាប់ពីដំណោះស្រាយនៃសមាទខាងបរិស្ថានរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២២ ដែលអំពាវនាវឲ្យមានឧបករណ៍អន្តរជាតិខាងយុត្តិធម៌ដែលកម្រិតការបំពុលដោយប្លាស្ទីក រួមទាំងនៅក្នុងមជ្ឈដ្ឋានសមុទ្រផង។