យោងតាមប្រមុខអង្គការសហប្រជាជាតិ គោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺ ត្រូវការផ្តោចអារម្មណ៍បន្ទាន់

យោងតាមរបាយការណ៍ថ្មីនៃអង្គការឧតុនិយមពិភពលោក (OMM) បានឲ្យដឹងថា ឥទ្ធិពល នៃ ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពរបស់មនុស្ស បានឈានដល់កម្រិត ប្រកាសអាសន្ននៅឆ្នាំ២០២៤។
យោងតាមរបាយការណ៍អំពីសភាពនៃអាកាសធាតុពិភពលោកបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតចាប់តាំងពីមានសម្រង់ទិន្នន័យ។ ១៧៥ឆ្នាំ កន្លងទៅ ឆ្នាំ២០២៤ ជាមួយសីតុណ្ហភាពមធ្យមពិភពលោកកើន 1,55 °C លើកម្រិតយុគសម័យមុខឧស្សាហកម្ម វាបានលើសហួសជាលើកដំបូងលើកម្រិតកំណត់ដែលមិនឲ្យសីតុណ្ហភាពកើនលើស 1,5 °C ។
សូចករខាងអាកាសធាតុជាច្រើន ក៏បានបង្ហាញនូវឯកតកម្មថ្មី។ ការប្រមូលផ្តុំនៃកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសមិនដែលមានខ្ពស់ដូច្នេះទេ ចាប់តាំងពី ៨០០០០០ឆ្នាំមកហើយ។សមុទ្រនានាបន្តឡើងកម្តៅក្នុងចង្វាក់មិនធ្លាប់មានពីមុន។ ផ្ទាំងទឹកកក និងទឹកកកនៅសមុទ្រ រលាយយ៉ាងលឿន ដែលចូលរួមចំណែកដល់ការឡើងកម្រិតកម្ពស់ទឹក និងគំរាមកំហែងដល់ប្រព័ន្ធបរិស្ថានឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធនៃពិភពលោកទាំងមូល។ ក្រៅពីនេះ ខ្យល់ព្យុះស៊ីក្លូនត្រូពិក ទឹកជំនន់ គ្រោះរាំងស្ងួត និងហានិភ័យដទៃៗ ទៀត កាលពីឆ្នាំមុន បានបង្កការភៀសខ្លួនថ្មីក្នុងចំនួនដ៏ច្រើនបំផុត ដែលរួមចំណែកធ្វើឲ្យមានភាពកាន់តែធ្ងន់ធ្ងរនៃវិបត្តិចំណីអាហារ និងបង្កការបាត់បង់សេដ្ឋកិច្ចដ៏ធំសម្បើម។
ទោះបីមាននិន្នាការប្រកាសអាសន្នទាំងនេះ អគ្គលេខាអង្កការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុ នៅតែអាចសម្រេចបាន និងអំពាវនាវឲ្យមេដឹកនាំនានានៅក្នុងពិភពលោកពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីឆ្លើយតបទៅនឹងវិបត្តិ ដែលកាន់តែធ្ងន់ធ្ងរឡើងៗ។ លោកហ្គូទែរ៉េស បានទទូចថា ៖ “ផែនដីបញ្ចេញសញ្ញាស្រ្តេសកាន់តែច្រើនឡើងៗ ប៉ុន្តែរបាយការណបង្ហាញថា វានៅតែអាចទៅរួច នឹងកម្រិតការកើនឡើងនៃសីតុណ្ហភាពពិភពលោកមិនឲ្យកើនឡើងលើសកម្រិត 1,5 °C។ មេដឹកនាំពិភពលោកត្រូវតែប្រកាន់វិធានាការដើម្បីឈានទៅសម្រេចបានផែនការ ដោយទាញគុណប្រយោជន៍ពីថាមពលកកើតឡើងវិញស្អាត និងមានតម្លៃថោក គឺដើម្បីប្រជាជន និងសេដ្ឋកិច្ចរបស់ពួកគេ។”
លោកស្រីសេឡេស សូឡូ អគ្គលេខាអង្គការឧតុនិយមពិភពលោក បានវាយតម្លៃលើការសន្និដ្ឋាននៃរបាយការណ៍អំពីសញ្ញាប្រកាសអាសន្ន ប្រឈមនឹងការកើនឡើងនៃហានិភ័យដែលធ្វើឲ្យមរណៈ ដែលធ្លាក់លើជីវិតមនុស្ស សេដ្ឋកិច្ច និងភពផែនដី។ លោកស្រី បានបញ្ជាក់ថា ៖ “អង្គការឧតុនិយមពិភពលោក និងសហគមន៍អន្តរជាតិ បង្កើនទ្វេនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងប្រព័ន្ធប្រកាសអាសន្នបឋម និងសេវាកម្មអាកាសធាតុដើម្បីជួយដល់អ្នកសម្រេចចិត្ត និងសង្គមជារួមក្នុងការទប់ទល់ឲ្យបានប្រសើរទៅនឹងឧតុនិយម និងអាកាសធាតុធ្ងន់ធ្ងរហួសហេតុ។ យើងរីកចម្រើន ប៉ុន្តែយើងត្រូវទៅមុខឲ្យបានកាន់តែឆ្ងាយ និងកាន់តែលឿន។”
របាយការណ៍ក៏រៀបរាប់ថា សីតុណ្ហភាពពិភពលោកឯកតកម្មនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺបណ្តាលមកពីជាសំខាន់ពីការកើនឡើងនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវធ្វើឲ្យកាន់តែរីកធំដោយសារការផ្ទេរពីបាតុភូត ឡា នីណា ទៅកាន់បាតុភូត អេល នីណូផង។ ក្នុងចំណោមកត្តាដទៃៗ ទៀត ដែលមានឥទ្ធិពលចូលរួមចំណែក មានដូចជាការប្រែប្រួលនៃវដ្តិរបស់ព្រះអាទិត្យ សកម្មភាពបំទុះភ្នំភ្លើង និងការប្រែប្រួលនៅក្នុងចរន្តទឹកសមុទ្រផងដែរ។
អ្នកវិទ្យាសាស្រ្តក៏បញ្ជាក់អំពីភាពបន្ទាន់ដើម្បីប្រតិកម្ម ដោយបង្ហាញនូវការប្រែប្រួលខ្លះដែលលែងអាចជួសជុលបាន មានដូចជា ការកើនឡើងនូវកម្ពស់ទឺកសមុទ្រ ដែលបានកើនឡើងពីរដងចាប់តាំងពីមានការចាប់ផ្តើមវាស់វែងតាមផ្កាយរណបមក។
Daily Program
