មនុស្ស ៣៥០០០០នាក់ ត្រូវការជំនួយមនុស្សធម៌សម្រាប់ទឹកជំនន់នៅប្រទេសកុងហ្គោ
ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យពិភពលោកលោកទាំងមូលជួបគ្រោះថ្នាក់ធម្មជាតិ មិនឈប់មិនឈប់ មានខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
ពេលនេះ សាធារណរដ្ឋកុងហ្គោ នៅទ្វីបអាហ្រ្វិក កំពុងទទួលរងផលប៉ះពាល់ពីទឹកជំនន់ដែលមិនធ្លាប់មាន រយៈពេល ៦ទសវត្ស បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងក្លាចាប់តាំងពីខែតុលា ឆ្នាំមុន ដែលធ្វើឲ្យទឹកទន្លេ អ៊ូបានហ្គី ឡើងលិចហៀរច្រាំង។ នេះគឺជាទន្លេដែលជួបប្រសព្ទនឹងទន្លេកុងហ្គោ។
នៅអំឡុងការធ្វើបទសម្ភាសន៍នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៉ឺណេវ លោក ជេន ឡាអើកេ បាននិយាយថា រយៈពេលបីសប្តាហ៍មក បីភាគបួននៃខេត្តទាំង ១២ របស់ ប្រទេសកុងហ្គោ ជានិច្ចកាលស្ថិតនៅក្រោមទឹក ដែលធ្វើឲ្យប្រជាជន១,៨លាននាក់ រងគ្រោះពីទឹកជំនន់ ហើយនៅក្នុងនោះ មានមនុស្សប្រមាណ ៣៥០០០០នាក់ ត្រូវការជំនួយមនុស្សធម៌។
លោកជេន ឡាអើកេ បានថ្លែងទៀតថា គ្រោះទឹកជំនន់ បានបណ្តាលឲ្យប្រជាជនក្នុងសហគមន៍ជាច្រើនក្នុងតំបន់បាត់បង់ទីជម្រក និងមិនអាចទទួលបានសេវាសុខភាពបឋម។
ចំណែកអង្គការសុខភាពពិភពលោក បានបញ្ជាក់កាលពីសប្តាហ៍មុនថា ទឹកជំនន់បានបំផ្លាញ និងធ្វើឲ្យខូចខាត មណ្ឌលសុខភាពចំនួន ៣៤ សាលារៀនចំនួន ១២០ និងគេហដ្ឋាន ៦៤០០០ខ្នង នៅក្នុងតំបន់រងផលប៉ះពាល់។ នៅក្នុងតំបន់ខ្លះ ការប្រើប្រាស់ទឹកស្អាត និងការតម្លើងមណ្ឌលសុខភាព ត្រូវបានកម្រិត និងកន្លែងខ្លះមិនអាចធ្វើបានទេ។ មានកុមារប្រមាណ ២៧០០០០ នាក់ ដែលមិនបានចូលរៀន។
សម្រាប់ស្ថានភាពនេះ ក៏មានបន្ថែមនូវការគំរាមកំហែងលើសុខភាពប្រជាជន មានជាអាទិ៍ហានិភ័យនៃរោគឆ្លងនៃជំងឺដែលឆ្លងតាមទឹក ដូចជាជំងឺរាគរូស ជំងឺដែលឆ្លងតាមភ្នាក់ងារចម្លងដូចជាជំងឺរបេង និងគ្រុនឈាម និងជំងឺដែលអាចជៀសបានដោយប្រើប្រាស់វ៉ាក់សាំងដូចជា ជំងឺកញ្ជ្រិល។ អង្គការសុខភាពពិភពលោក ព្រួយបារម្ភថា សុខភាពចំណីអាហាររបស់អ្នកម្តាយ និងកុមារ ក៏ត្រូវទទួលការគំរាមកំហែងដែរ នៅខណៈដែលអំពើហិង្សាផ្លូវភេទក៏អាចកើតឡើងផងដែរ។
ការចូលទៅកាន់កន្លែងរងមហន្តរាយគឺលំបាកណាស់ដោយសារតែទឹកជំនន់ និងភូមិជាច្រើនមិនអាចទៅដល់ ដែលគេអាចទៅបានតាមរយៈតែទូកកាណូ និងកាណូត។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានស្ថាបនាផែនការឆ្លើយតបជាមួយនឹងរដ្ឋាភិបាលកុងហ្គោ ជាមួយនឹងថវិកាប្រមាណ ២៦លានដុល្លារ ដោយផ្តល់អាទិភាពទៅលើការស្ថាបនាជម្រក សន្តិសុខស្បៀង សារជាតិចិញ្ចឹម សុខភាព និងទឹក ការសម្អាត និងការធ្វើអនាម័យ។
លោកជេន ឡាអើកេ បានព្រមានថា វាមិនគ្រាន់តែជាវិធានការដំបូងៗដើម្បីប្រឈមមុខនឹងស្ថានភាពបន្ទាន់នោះទេ។ ទឹកជំនន់ក៏អាចបង្កឲ្យមានវិបាកក្នុងរយៈពេលយូរផងដែរ។
ផ្ទៃដីកសិកម្ម ២៣០០ ហិចតា ត្រូវបានជន់លិច។ នេះទុកឲ្យមានការភ័យខ្លាចថា មធ្យោបាយផលិតកម្មចំណីអាហារ ជាឧទាហរណ៍ដើមឈើហូបផ្លែ ទូកនេសាទ ត្រូវបានបំផ្លាញ ហើយសត្វពាហនៈបានស្លាប់អស់ជាច្រើន។
ការប្រមូលបានថវិកា ៣,៦លានដុល្លារ ពីមូលនិធិកណ្តាលនៃការធ្វើអន្តរាគមន៍បន្ទាន់ គឺសម្រាប់ឆ្លើយតបនឹងតម្រូវការដែលបន្ទាន់បំផុតរបស់មនុស្ស ២៧០០០០នាក់។ លោក ជេន ឡាអើកេ បានទទូចថា ដើម្បីដាក់ឲ្យដំណើរការនូវសំណុំនៃការឆ្លើយតបទាំងស្រុង ការផ្តល់ហិរញ្ញវត្ថុជាលក្ខណៈអន្តរជាតិ ដែលកាន់តែមានសារៈសំខាន់ គឺជាការចាំបាច់។