ពិភពលោកស្ថិតលើផ្លូវទិសដៅមិនល្អ​សម្រាប់ការឈប់កាប់បំផ្លាញព្រៃឈើ ពីពេលនេះ​រហូតដល់ឆ្នាំ២០៣០

ការវាយតម្លៃប្រចាំឆ្នាំបង្ហាញថា ការកាប់បំផ្លាញព្រៃឈើពិភពលោក​បានកើនឡើង ៤% នៅ ឆ្នាំ២០២២ និងថា ពិភពលោកមិនស្ថិតនៅលើផ្លូវធ្វើដំណើល្អទេ​សម្រាប់ការគោរពការសន្យា​នៅ​​ឆ្នាំ​២០៣០។

អង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រាវជ្រាវមួយក្រុម បានព្រមានកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២៣ ថា​ ពិភពលោកកំពុងបរាជ័យនឹងប្រកាន់យកកិច្ចសន្យា​របស់ខ្លួនដើម្បីបញ្ចប់ការកាប់​បំផ្លាញ​ព្រៃឈើ ពីពេលនេះរហូតដល់ឆ្នាំ២០៣០។ ការបាត់បង់គម្របព្រៃឈើនៅលើ​ពិភពលោក​បាន​កើនឡើងកាលពីឆ្នាំមុន។

នៅឆ្នាំ២០២១ មេដឹកនាំប្រទេសជាង ១០០ និងដែនដី ដែលតំណាងឲ្យមួយភាគដ៏ធំនៃ​ព្រៃ​ឈើ​ពិភពលោក បានតាំងចិត្តបិទខ្ទប់ប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើពីពេលនេះរហូត​ដល់​ឆ្នាំ​២០៣០។ ប៉ុន្តែការវាយតម្លៃប្រចាំឆ្នាំ​ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា បាន​បង្ហាញ​ថា ការកាប់បំផ្លាញព្រៃឈើពិភពលោក បានកើនឡើង ៤% កាលពីឆ្នាំមុន និងថា ពិភពលោក​​មិនស្ថិតនៅលើផ្លូវធ្វើដំណើរល្អជានិច្ចកាលទេដើម្បីគោរពការតាំងចិត្តសម្រាប់​ឆ្នាំ​២០៣០។

លោកស្រីអេរីន ម៉ាតស៊ុន អ្នកនិពន្ធម្នាក់នៃរបាយការណ៍ដែលដាក់ចំណងជើងថា ការវាយ​តម្លៃ​សេចក្តី​ប្រកាសអំពីព្រៃឈើ បញ្ជាក់ថា គោលដៅសម្រាប់ឆ្នាំ២០៣០ មិនមែនដើម្បី​តែល្អ​មើល​ទេ វាមានសារៈសំខាន់​សម្រាប់ថែរក្សា​អាកាសធាតុឲ្យភាវរស់អាចរស់រានមានជីវិត​ និង​​មនុស្ស​​ជាតិ”។ ព្រៃឈើមិនមែនបង្កបានជា​ជម្រកចាំបាច់សម្រាប់សត្វប៉ុណ្ណោះទេ ពួកវា ក៏មាន​សារ​សំខាន់សម្របសម្រួលអាកាសធាតុ​ពិភពលោក និងជាអាងកាបូន ដែលស្រូបយក​ការ​បំភាយ​​ឧស្ម័នផ្ទះកញ្ចក់ដែលមានប្រភពពីសកម្មភាពមនុស្ស។

កាលពីឆ្នាំមុន ការកាប់បំផ្លាញព្រៃឈើ ​គឺច្រើនលើស​ជាង ២០% ជាងអ្វីដែលតម្រូវ​សម្រាប់​ការ​គោរព​តាមការសន្យារបស់មេដឹកនាំនានា។ ព្រៃឈើប្រមាណ ៦,៦​លានហិចតា បានបាត់បង់ ដែល​មួយផ្នែកធំរបស់វា គឺជាព្រៃដើមដំបូង នៅក្នុងតំបន់ត្រូពិច។ ការវាយតម្លៃដែល​ត្រូវ​បាន​ពិនិត្យ​​ដោយ​អង្គការបរិស្ថានច្រើនជាង ២០ និងអង្គភាពសិក្សាស្រាវជ្រាវនានា ក៏បាន​ព្រមាន​ប្រឆាំង និងថា ការធ្លាក់អន់ថយនៃព្រៃឈើស្ថិតនៅជាបញ្ហាចម្បង។

ការធ្លាក់អន់ថយក៏យោងទៅលើ​ការខូចខាតដែលអាចកើតមានជាយថាហេតុ រួមទាំងអគ្គីភ័យ​ព្រៃ និង​ការ​បាត់​បង់នូវស្ថានជីវចម្រុះ ដែលប៉ះពាល់ដល់សភាពទូទៅរបស់ព្រៃ។

លោកស្រី ម៉ាតស៊ុន បាន​វាយតម្លៃថា ៖ “ទិន្នន័យពី ១ឆ្នាំ ទៅ ១ឆ្នាំ មាននិន្នាការនឹងប្រែប្រួល។ ប៉ុន្តែអ្វីដែលពិតជាមានសារៈសំខាន់ គឺនិន្នាការ ល្អ ឬអាក្រក់។ តែ យើងបានធ្លាក់​ទៅក្នុង​ទិស​ដៅ​មិនល្អទេ។”

តារាងមិនសុទ្ធតែអវិជ្ជមានទាំងស្រុងនោះដែរ។ មានប្រទេសប្រមាណ ៥០ ដែលត្រូវ​វិនិច្ឆ័យ​ថា ស្ថិតនៅលើផ្លូវល្អដើម្បីបញ្ចប់ការកាប់បំផ្លាញព្រៃឈើ។ ប្រេស៊ីល ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ត្រូវ​បានកត់ថា ថាបានកាត់បន្ថយយ៉ាងអស្ចារ្យ នៃការបាត់បង់ព្រៃឈើ។

របាយការណ៍ក៏បានសរសើរច្បាប់ថ្មីដែលដាក់ចេញដោយសហគមន៍អឺរ៉ុប​ដែលសំដៅរាំងខ្ទប់​ការនាំចូលនៃផលិតផល​ដែលមានប្រភពពីការកាប់បំផ្លាញព្រៃឈើ។ ប៉ុន្តែគេក៏បានអំពាវនាវ​ឲ្យមាន​សកម្មភាពពិភពលោកកាន់តែខ្លាំង មានជាអាទិ៍​ផ្តល់មូលនិធិបន្ថែម​សម្រាប់ការការពារ ព្រៃ និងបញ្ចប់ការឧបត្ថម្ភធន​សម្រាប់វិស័យដូចជាកសិកម្ម ដែលជំរុញឲ្យមានការកាប់ព្រៃ។

លោកហ្វ្រេន ប្រាយ មន្រ្តីពិភពលោកនៃព្រៃឈើ នៅមូលនិធិពិភពលោកសម្រាប់ធម្មជាតិ បាន​ព្រមានថា ៖ “ពិភពលោកបណ្តោយឲ្យព្រៃឈើបាត់បង់ នេះគឺផ្តល់ផលវិបាកដ៏បំផ្លិច​បំផ្លាញ​​​នៅកម្រិតពិភពលោកសម្រាប់មនុស្សជាតិ”។

 

Daily Program

Livesteam thumbnail