ប្រទេសនៅជុំវិញពិភពលោកអនុម័តសេចក្តីអំពាវនាវឲ្យផ្លាស់ប្តូរចេញពីថាមពលផូស៊ីល
បន្ទាប់ពីមួយរាត្រីនៃការពន្យាពេល ប្រទេសនៅជុំវិញពិភពលោកបានអនុម័តនៅ សន្និសីទ អន្តរជាតិ ស្តីអំពីអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ នូវអត្ថបទការព្រមព្រៀងដែលគេវាយតម្លៃថា ជាប្រវត្តិសាស្រ្តសម្រាប់ការអំពាវនាវ ជាលើកដំបូងឲ្យបោះបង់ចោលឲ្យបានច្រើនទៅមុខនូវការប្រើប្រាស់ឥន្ធនៈផូស៊ីល ដែលជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់នៃការកើនកម្តៅអាកាសធាតុ។
អត្ថបទដែលមានប្រភពពីការចរចាដ៏ឈឺចាប់ ត្រូវបានអនុម័តដោយកុងសង់ស៊ុសនៅឌូបៃ។ មិនមានសម្លេងណាមួយលើកឡើងនៅក្នុងចំណោមរដ្ឋប្រមាណ ២០០ ដែលតំណាងនៅកិច្ចប្រជុំស្តីអំពីផែនដី មុនពេលញញួរត្រូវបានគោះដើម្បីប្រកាន់យកការអនុម័តជាផ្លូវការ។
ការទះដៃដ៏យូរ ទាំងអស់គ្នាក្រោកឈបានទទួលយកការអនុម័តអត្ថបទនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិនៃសន្និសីទអំពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនិយាយថា រាល់ថាមពលផូស៊ីល គឺជាអ្នកទទួលខុសត្រូវដ៏ធំនៃការប្រែប្រួលអាកាសធាតុ។
ស្តេចស៊ុលតង់ អារ៉ាប អេមីរ៉េត អាល់ ហ្ស៉ាប៊ែរ ប្រធាននៃសន្និសីទនៃអង្គការសហប្រជាជាតិ បានថ្លែងថា ៖ “នេះគឺជាសេចក្តីសម្រេចចិត្តជាប្រវតិសាស្រ្តដើម្បីបង្កើនល្បឿននៃសកម្មភាពខាងអាកាសធាតុ។”
លោកស្រីអាញ៉េស ប៉ានីញ៉ែ រូណាឆេ រដ្ឋមន្រ្តីក្រសួងអន្តរកាលថាមពលរបស់បារាំង បានថ្លែងថា បារាំងស្វាគមន៍ ជ័យជម្នះពហុភាគី និងការទូតអាកាសធាតុ”។
បេសកជនអឺរ៉ុបទទួលបន្ទុកខាងអាកាសធាតុ លោកវ៉ូបកេ ហូស្ត្រា បានអបអរសាទ និងថ្លែងថា ៖ ”នេះគឺជាលើកទី១ ក្នុងរយៈពេល ៣០ឆ្នាំ។ ឥឡូវនេះ យើងនឹងអាចខិតទៅជិតការចាប់ផ្តើមចុងបញ្ចប់នៃយុគសម័តឥន្ទនៈផូស៊ីល។”
ប្រភពមួយនៅជិតប្រធានសន្និសីទបានវាយតម្លៃថា អត្ថបទច្បាប់ក៏ត្រូវបានថ្លឹងថ្លែងដើម្បីព្យាយាមសម្រុះសម្រួលនូវទស្សនប្រឆាំងគ្នាផ្សេងៗ។
សម្ព័ន្ធមិត្តនៃរដ្ឋកោះតូចៗ (Aosis) បានបង្ហាញការទាមទារនូវវិធានការខ្លាំងក្លាថែមប្រឆាំងនឹងថាមពលផូស៊ីល។ Aosis បានស្វាគមន៍ការធ្វើឲ្យប្រសើរឡើងផងនូវកិច្ចព្រមព្រៀង និងផ្តល់សញ្ញានៃការព្រួយបារម្ភអំពីការអនុវត្តផងដែរ។
ចំណែកបេសកកជនចិន ដើម្បីអាកាសធាតុ លោកសៀ ចិនហ៊ួ បានមកដល់ដោយស្នាមញញឹម ហើយលើកម្រាមដៃជាសញ្ញានៃជ័យជម្មះ។
លោកអាល់ឌិន ម៉េយើ ពីក្រុមនៃអ្នករិះគិត E3G បានស្វាគមន៍ថា ៖ “កិច្ចប្រជុំទីក្រុង ហ្លាសហ្គ៉ូ គឺជាការកំហិតឲ្យកាត់បន្ថយធ្យូងថ្ម។ ឥឡូវ ឌូបៃគឺជាការកាត់ផ្តាច់ដ៏ធំនៃវិសាលភាពប្រេង និងឧស្ម័ន។ លោកវិនិច្ឆ័យដែរថា ៖ “អារ៉ាប៊ី សាអ៊ូឌីត ព្យាយាមទប់ស្កាត់ដោយខឹងសម្បារនូវការរាំងខ្ទប់ថាមពលផូស៊ីល ប៉ុន្តែអត្ថន័យនៃប្រវត្តិសាស្រ្តគឺច្បាស់”។
លោកស្រីការ៉ូលីន ប្រ៊ុយយ៉េត ដែលជានាយិកានៃបណ្តាញអង្គការក្រៅរដ្ឋាភិបាល បណ្តាញអាកាសធាតុកាណាដា បានមានប្រតិកម្មព្រមានថា ៖ “នេះមិនមែនជាការសន្យាដោយគ្រាន់តែចៀសឆ្ងាយទេ តែជាការសន្យាលែងប្រើ។ រឿងនេះក៏បញ្ជូននូវសញ្ញាដ៏មានសារៈសំខាន់។ ហើយប្រសិនបើវាអនុម័ត នេះក៏ជាលើកទី១ ផងដែរ ដែលគេបានប្រើប្រាស់ពាក្យបែបនេះ ដែលគ្របដណ្តប់មិនមែនតែធ្យូងថ្មទេ ប៉ុន្តែថែមទាំងប្រេង និងឧស្ម័នផងដែរ។
ស្តេចស៊ុលតង់ អាល់ ហ្ស៉ាប៊ែរ ធ្លាប់បានប្រឹងប្រែងនឹងសង្រ្គោះសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុ ដែលព្រះអង្គបានប្រកាសថា ដូចជារបត់មួយនៅលើពិភពលោក ក៏ដូចជាថែរក្សាគោលដៅដែលប្រកបដោយមហិច្ចិតានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអនុម័ត ១៨ឆ្នាំមកហើយ គឺ កម្រិតការកើនឡើននូវសីតុណ្ហភាពពិភពលោកនៅត្រឹម ១,៥ អង្សារសេ។