ការផ្តល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់អាកាសធាតុ គឺចាំបាច់ដើម្បីប្តូរពីការប្រើវោហាសាស្រ្តទៅកាន់សកម្មភាព
នៅអំឡុងកិច្ចសន្ទនាអន្តរសកម្មភាពដែលរៀបចំឡើងកាលពីថ្ងៃពុធនៅក្នុងក្របខណ្ឌនៃ សន្និសិទអន្តរជាតិលើកទី៤ អំពីរដ្ឋកោះតូចៗ កំពុងអភិវឌ្ឍ ដែលប្រារព្ធឡើងនៅ សប្តាហ៍នេះ នៅលើកោះ ដង់ទីហ្គា អេ បាកប៊ូដា នៅតំបន់សមុទ្រការ៉ាអ៊ីប លោកស៊ូរ៉េនហ្សេល វីប ប្រធានាធិបតីនៃប្រទេសកោះប៉ាឡូ នៅមហាសមុទ្រប៉ាស៊ីហ្វីកខាងលិច បានប្រកាសក្តែងៗថា យើងត្រូវតែប្តូរចេញពីការប្រើវោហាសាស្រ្តទៅជាសកម្មភាពដាច់ខាត”។
អ្នកតំណាងពីររូបនៃប្រទេសនៅអឺរ៉ុបដែលបានសន្យាក្នុងការផ្តល់ហិរញ្ញប្បទាននៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បានថ្លែងថា ការប្រកាសថ្មីដោយអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច គឺបានបញ្ជាក់អំពីចំនួនទឹកប្រាក់សរុប គឺ ១១៥,៩ ពាន់លានដុល្លារបានត្រូវប្រមូលផ្តុំនៅឆ្នាំ២០២២ សម្រាប់សកម្មភាពអាកាសធាតុនៅក្នុងប្រទេសអភិវឌ្ឍ និងបង្ហាញអំពីការរីកចម្រើនទៅមុខដ៏សម្បើមដែលត្រូវតែធ្វើឲ្យសម្រេចបាន។
នៅឆ្នាំ២០០៩ សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី១៥ បានដាក់គោលដៅប្រមូលផ្តុំថវិកា ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីសកម្មភាពអាកាសធាតុ នៅក្នុងពិភពប្រទេស កំពុងអភិវឌ្ឍ។
កិច្ចប្រជុំគឺធ្វើឡើងដើម្បីប្រឹក្សាយោបល់អំពីការសន្យាដែលបានប្រកាន់យកនៅឌូបៃ ដែលបានអនុញ្ញាតឲ្យបង្កើតមូលនិធិដើម្បីស្តារការបាត់បង់ និងជុសជុលការខូចខាតពីការប្រែប្រួលអាកាសធាតុ ដែលសារៈសំខាន់បំផុត គឺជួយដល់ប្រទេសរដ្ឋកោះតូចៗ និងប្រទេសដទៃៗ ទៀត ដែលងាយរគ្រោះឲ្យអាចទូទាត់សងពីឥទ្ធិពលនៃលក្ខខណ្ឌឧតុនិយមខ្លាំងក្លា ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ និងការសំណឹកនៅតាមឆ្នេរ។
ប្រធានាធិបតី វីប បានថ្លែងថា ការគាំទ្រដែលកើនឡើងសម្រាប់ប្រទេសរដ្ឋកោះតូចៗ មិនមែនគ្រាន់តែមានសារសំខាន់ជាអាយុជីវិតសម្រាប់ការរស់រានមានជីវិតរបស់រដ្ឋទាំងនេះ ប៉ុន្តែវាក៏មានសារសំខាន់សម្រាប់ដោះស្រាយការប្រឈមខាងអាកាសធាតុជាសកល”។ លោកបានបន្ថែមថា យើងត្រូវការយន្តការអន្តរជាតិដើម្បីផ្តល់ហិរញ្ញប្បទានខាងអាកាសធាតុ ដែលមានភាពរឹងម៉ាំ និងមានទំនួលខុសត្រូវ និងដែលផ្តល់លទ្ធផលជាក់ស្តែង”។
លោកស្រីជេន នីហ្វើ ម័រហ្គេន បេសកជនពិសេសរបស់អាឡឺម៉ងសម្រាប់អាកាសធាតុ បានទទួលស្គាល់ថា ពិភពលោកត្រូវតែប្រើប្រាស់កិច្ចសន្យាពីសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ ដែលរួមមានការផ្លាស់ប្តូរថាមពលឲ្យមានភាពយុត្តិធម៌ និងសមធម៌ ដើម្បីចាកឲ្យឆ្ងាយពីឥន្ធនៈផូស៊ីល និងផ្តល់ហិរញ្ញប្បទានសម្រាប់ភាពធន់ និងការសម្របខ្លួន។ លោកស្រីស្វាគមការប្រកាសរបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច ដូចជាការចោះទម្លុះភាពទាល់ច្រក និងថ្លែងថា ប្រទេសរដ្ឋកោះតូចៗ នឹងអាចនាំមកនូវការចូលរួមយ៉ាងពិតប្រាកដដាច់ដោយឡែក ដើម្បីសម្រេចការសន្យានៃសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨។
ចំណែកលោកណាអាឌៀ ហាសសាន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃការរៀបចំផែនការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រជុំកោះ សីស្ហ៉ែល នៅមហាសមុទ្រឥណ្ឌា បានវាយតម្លៃថា សន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ គឺជាជំហានធំទៅមុខសម្រាប់ប្រទេសរដ្ឋកោះតូចៗ ប៉ុន្តែលោកបានបន្ទរបន្តលោកប្រធានាធិបតីវីប ដោយប្រកាសថា វោហារសាស្រ្តនៅតែត្រូវប្រើច្រើងជាងសកម្មភាពនៅទីកន្លែងផ្ទាល់។ លោកបានបញ្ជាក់ថា វាគ្មានពេលវេលាដើម្បីបាត់បង់ទៀតទេ និងរៀបរាប់ថា ហេដ្ឋរចនាសម្ព័ន្ធតាមឆ្នេរនៃប្រជុំកោះសីស្ហ៉ែល បានកំពុងធ្លាក់ទៅក្នុងសមុទ្របណ្តើរៗហើយ។