អ្នកជំនាញនៃអង្គការសហប្រជាជាតិក្រោកឡើងប្រឆាំងនឹងឥទ្ធិពលនៃការនេសាទហួសកម្រិតលើប្រព័ន្ធបរិស្ថានសមុទ្រ

អ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិ បានពន្យល់ថា ការនេសាទហួសកម្រិត មាន ឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើប្រព័ន្ធបរិស្ថានសមុទ្រ ប្រជាជននៅតាមតំបន់ឆ្នេរ និងអាកាសធាតុ ក្នុង​កម្រិតសកលលោក។

ដោយបង្ហាញរបាយការណ៍របស់ខ្លួនអំពីសមុទ្រទៅកាន់ក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ អ្នករាយការណ៍ពិសេសអំពីសិទ្ធមនុស្ស និងបរិស្ថាន បានបង្ហាញនូវការរិះគន់យ៉ាង​ខ្លាំងទៅលើការនេសាទបែបឧស្សាហកម្ម ដែលចូលរួមឲ្យមានកំណើនការប្រើប្រាស់ប្រេង ១,២%។ នេះគឺជារបៀបដើម្បីរំឭកថា ឧស្សាហកម្មនេសាទពិភពលោក គឺជាប្រភពសំខាន់នៃ ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់ដែលចូលរួមចំណែកសម្រាប់ការផ្លាស់ប្តូរអាកាសធាតុ។

ម្យ៉ាងវិញទៀត ការនេសាទហួសកម្រិតកាត់បន្ថយសមត្ថភាពរបស់មហាសមុទ្រដែលដើរ​តួនាទី​ជាអាងស្តុកកាបូន។ លោកស្រីពូអេនតេស រីយ៉ាណូ បានបញ្ជាក់ថា ៖ “យើងវាយ​តម្លៃពីពេលនេះទៅដល់ដំណាច់សតវត្ស ៤៥% នៃសត្វសមុទ្រនឹងផ្លាស់ប្តូរទីជម្រកដោយ​សារ​ការប្រែប្រួលអាកាសធាតុ។ នេះគឺជាការបាត់បង់សម្រាប់ប្រជាជនរស់នៅក្នុងតំបន់ត្រូវពិច និង តំបន់ឆ្នេរ​ សម្រាប់សត្វសមុទ្រដែលគេធ្លាប់នេសាទជាប្រពៃណីមានក្តាម និងត្រី ជាដើម។”

អ្នកជំនាញបានក្រោកឡើងប្រឆាំងនឹងការ​នេសាទបែបឧស្សាហកម្ម ដែលប្រើប្រាស់ការ​អនុវត្តន៍​ដោយមិនមានចីរភាព និងបំផ្លិចបំផ្លាញ ដោយផ្តល់អាទិភាពតែលើប្រាក់ចំណេញ និង​បំផ្លាញ​និរន្តរភាពនៃការនេសាទ។ លោកស្រីពូអេនតេស រីយ៉ាណូ បានទទូចថា ៖ “ការនេសាទ​បែបឧស្សាហកម្មផ្តល់អាទិភាព​លើប្រាក់ចំណេញ ហើយដំណើរការមួយផ្នែកដ៏ធំគឺជា​ការ​អនុវត្ត​ការនេសាទ ដែល​មិនមាន ចីរភាព និងបំផ្លិចបំផ្លាញ”។ 

ការនេសាទបែបឧស្សាហកម្មធ្វើឲ្យរីងខ្សោះស្តុកផលនេសាទ បំផ្លាញសន្តិសុខចំណីអាហារ និងមធ្យោបាយទ្រទ្រង់ជីវិតរបស់មនុស្សរាប់ពាន់លាននាក់ ជាពិសេសសម្រាប់ប្រទេស​ដែល​មាន​ចំណូលខ្សោយ​ដែលអាស្រ័យលើការនេសាទបែបសាមញ្ញៗ។

ការបាត់បង់សេដ្ឋកិច្ចដោយសារការនេសាទលើសកម្រិតកើនឡើងដល់ ៨៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ អ្នកនេសាទតូចៗ ត្រូវបង្ខំចិត្តធ្វើការនេសាទនៅក្នុងតំបន់ដែលធ្វើអាជីវកម្ម​នេសាទហួស​​កម្រិត ដែលនេះធ្វើឲ្យពួកគេជួបភាពក្រីក្រ ទទួលសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ និងមានការសឹករិច​រិលនៃវប្បធម៌ផងដែរ។

អ្នករាយការណ៍ពិសេសម្នាក់ បានបញ្ជាក់ថា ការនេសាទបែបឧស្សាហកម្ម និងការនេសាទ ហួសកម្រិត ក៏ពាក់ព័ន្ធនឹងការរំលោភសិទ្ធមនុស្ស មានជាអាទិ៍​ការងារដោយបង្ខំ និងការងារ ខុសច្បាប់ ដែលប៉ះពាល់ដល់រាប់ម៉ឺននាក់ ជាពិសេសសម្រាប់កម្មករចំណាកស្រុក។

អ្នកនេសាទយ៉ាងហោចណាស់ ១២៨០០០​នាក់ ត្រូវទ្រាំធ្វើការដោយបង្ខំ​នៅលើនាវានេសាទ និងច្រើនជាង ១០០០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ​នៅក្នុងគ្រោះថ្នាក់ពាក់ព័ន្ធនឹងការ​នេសាទ។

ម្យ៉ាងវិញទៀត អ្នកជំនាញរបស់អង្គការសហប្រជាជាតិក៏យកចិត្តទុកផ្តោតទៅលើ ការនេសាទ​ខុស​ច្បាប់ ដែលជាសកម្មភាពគ្មាន​ការគ្រប់គ្រង ដែលមាន​ប្រមាណ​ជា ២០% នៅក្នុង​ពិភពលោក​ទាំងមូល និងដោយសារវាប្រើ​ប្រាស់វិធីសាស្រ្តដ៏បំផ្លិច​បំផ្លាញ​នៅក្នុងទីជម្រៅ​សមុទ្រ។

របាយការណ៍ក៏បានគូសបញ្ជាក់អំពីកង្វះខាតនៃការគាំទ្រសម្រាប់អ្នកនេសាទខ្នាតតូច។ លោកស្រីពូអេនតេស រីយ៉ាណូ បានបង្ហាញថា​ ៖​“មានកង្វះការគាំទ្រ សម្រាប់ អ្នកនេសាទបែប​ប្រពៃណី ដែលមាននៅអាស៊ី អាហ្វ្រិក និងនៅអាម៉េរិក ឡាទីន និងដែលផ្តល់ការងារ៩៨% ដល់អ្នក​នេសាទ​នៅលើពិភពលោក និងផលិតបានច្រើនជាងពាក់កណ្តាលនៃ ការ​ផ្គត់ផ្គង់ផល​សមុទ្រ។

 

Daily Program

Livesteam thumbnail