ស៊ីហ្គម៉ង ហ្វ្រឺដ ស្ថាបនិកវិធីព្យាបាលផ្លូវចិត្តតាមរបៀបចិត្តវិភាគ
លោកស៊ីហ្គម៉ង ហ្វ្រឺដ កើតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៨៥៦ នៅទីក្រុងហ្វ្រ៉េប៊ឺក ចក្រភពអូទ្រីស និងទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៣៩ នៅទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកស៊ីហ្គម៉ង ហ្វ្រឺដគឺជាប្រសាទ វិទូជនជាតិអូទ្រីស និងជាស្ថាបនិកចិត្តវិភាគ។
ជាគ្រូពេទ្យនៅទីក្រុងវីយ៉េន លោកហ្វ្រឺដ បានជួបបុគ្គលសំខាន់ៗ ជាច្រើនសម្រាប់ការអភិវឌ្ឍចិត្តវិភាគ ដែលលោកគឺជាអ្នកទ្រឹស្តីម្នាក់ដ៏សំខាន់។ មិត្តភាពលោកជាមួយលោកវីលហេម ហ្វ្លីស និងកិច្ចសហប្រតិបត្តិការជាមួយលោកចូសេហ្វ ប្រ៊ឺអើ រងឥទ្ធិពលពីលោក ហ្ស៉ង់ ម៉ាកតាំង ចាកកូត និងទ្រឹស្តីសណ្តំ នៃសាលាសាល់ពេទ្រីយ៊ែរ ប្រទេសបារាំង នាំឲ្យលោកហ្វ្រឺដអាចគិតដោយស៊ីជម្រៅទៅលើដំណើរការនៃចិត្តវិទ្យា។ របកគំហើញធំពីរដ៏ល្បីល្បាញ គឺការសិក្សាភេទរបស់កុមារ និងអសម្បជញ្ញៈ។ ទាំងនេះបាននាំឲ្យលោកអាចបង្កើតបានជាទ្រឹស្តីជាច្រើន ដែលជំរុញឲ្យរាងកាយធ្វើសកម្មភាពដោយការជំរុញពីចិត្ត។ ជាដំបូងបើប្រៀបធៀបនឹងទស្សនទាននៃអសម្បជញ្ញៈ ដោយមានទំនាក់ទំនងជាមួយនឹងការស្រមៃ និងសរសៃប្រសាទ បន្ទាប់មកលោកបានស្នើតិចនិចនៃការព្យាបាល គឺការព្យាបាលតាមចិត្តវិភាគ។
នៅអំឡុងពេលធ្វើដំណើរទៅអាម៉េរិកនៅឆ្នាំ១៩០៩ លោកហ្វ្រឺដ បង្ហាញមូលដ្ឋានគ្រឹះនៃតិចនិចចិត្តវិភាគនៅក្នុងមេរៀនចំនួន ៥នៃចិត្តវិភាគ។ គឺនៅក្នុងក្របខណ្ឌនៃការព្យាបាល គឺមានការសិក្សានូវរោគខូចសតិ ហើយជាពិសេសនៅក្នុងការវិភាគទីមួយរបស់លោក សម្រាប់ករណីកុមារដូរ៉ា។ លោកហ្វ្រឺដ បានរកឃើញបន្តិចម្តងៗនៃសារសំខាន់នៃការចម្លងចិត្តគំនិត។
លោកហ្វ្រឺដ ប្រមូលផ្តុំជំនាន់នៃអ្នកព្យាបាលផ្លូវចិត្ត មួយជំហានម្តងៗ រៀបចំការវិភាគផ្លូវចិត្ត ដំបូងនៅអូទ្រីស បន្ទាប់មកនៅស្វីស នៅប៊ែរឡាំង ប៉ារីស ក្រុងឡុង និងនៅសហរដ្ឋអាម៉េរិក។
ទោះបីជាមានការបែកបាក់ផ្ទៃក្នុង និងការរិះគន់ ចិត្តវិភាគនៅតែក្លាយជាផ្នែកមួយដ៏សំខាន់នៃវេជ្ជសាស្រ្ត ដូចជាវិន័យថ្មីមួយនៃវិទ្យាសាស្រ្តមនុស្សជាតិ ចាប់តាំងពីឆ្នាំ១៩២០។ នៅឆ្នាំ១៩៣៨ លោកហ្វ្រឺដ ត្រូវបានរងការគំរាមកំហែងពីរបបណាហ្ស៊ី និងចាកចេញពីទីក្រុងវីយ៉េន ដើម្បីធ្វើនិរទេសទៅទីក្រុងឡុង ដែលលោកបានស្លាប់ដោយជំងឺមហារីកថ្គាមនៅឆ្នាំ១៩៣៩។
ពាក្យចិត្តវិភាគ បានលេចឡើងដំបូងនៅឆ្នាំ១៨៩៦ នៅក្នុងអត្ថបទសរសេរជាបារាំង ដែលផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៩៦ បន្ទាប់មកជាភាសាអាឡឺម៉ង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨៩៦។ នៅក្នុងសេចក្តីណែនាំសម្រាប់ចិត្តវិភាគ លោកហ្វ្រឺដ សរសេរថា ចិត្តវិភាគផ្អែកទៅលើសមតិកម្មជាច្រើន និងទស្សនទានដែលរៀបចំឡើងដោយលោកហ្វ្រឺដ។ ក្នុងនាមវិទ្យាសាស្រ្ត ចិត្តវិភាគត្រូវកំណត់លក្ខណៈដោយតិចនិចដែលវាផ្តល់តិចនិចនៃការព្យាបាល គឺជាការអភិវឌ្ឍនៃការព្យាបាលដោយធ្វើការវិភាគផ្លូវចិត្ត។ សមតិកម្មនៃអសម្បជញ្ញៈធ្វើឲ្យកាន់តែស៊ីជម្រៅនៃទ្រឹស្តីចិត្តវិភាគ។ បន្តិចម្តងៗ ទស្សនទាននានានឹងអភិវឌ្ឍ ឬធ្វើឲ្យវាស្មុគស្មាញនៃទ្រឹស្តីចិត្តវិភាគ ដែលលោកហ្វ្រឺដ ពិព៌នាថា ដូចជាវិទ្យាសាស្រ្តអសម្បជញ្ញៈដែលរស់រវើកជានិច្ច ហើយក៏ដឹងអំពីដំណើរការផ្លូវចិត្ត និងការព្យាបាលផងដែរ។
នៅទសវត្សឆ្នាំ១៩៩០ នៅសហរដ្ឋអាម៉េរិក ការជជែកវែកញែកនៅក្នុងសារព៌មាន ដោយមិនញញើតថា ចិត្តវិភាគគឺឆ្លុះបញ្ជាំងអំពីបុគ្គលិកលក្ខណៈផ្ទាល់របស់លោកហ្វ្រឺដ។
ចំណែកលោក កាល ផូបភើ អ្នកទស្សនវិទូវិទ្យាសាស្រ្តជារឿយៗ បរិហារការថ្លែងរបស់ចិត្តវិភាគ លោកចាត់ទុកថា វាដូចជាប្រឆាំងវិទ្យាសាស្រ្ត។
ទោះជាយ៉ាងណាក្តី អ្វីៗ ដែលបង្កើតឡើងដោយលោកហ្វ្រឺត ទោះបីជាត្រូវបានរិះគន់ ឬអត់ វានៅតែរក្សាបានទីតាំងនៅក្នុងវប្បធម៌លោកខាងលិច។