គំនូរលើជញ្ជាំងប្រវែង ៦០ម៉ែត្រ បង្កើតបរិយាកាសដែលងាយស្រួលសម្រាប់សិស្សានុសិស្សវ័យក្មេង
វិចិត្រករគំនូរជញ្ជាំងអាជីពមកពីប្រទេសនូវែលសេឡង់ រួមគ្នាជាមួយយុវជនកម្ពុជា១០រូប និងយុវជនស្ម័គ្រចិត្តអាស៊ាន (AYVP) តំណាងឱ្យប្រទេសអាស៊ានទាំង១០ ចំនួន១០រូប រៀបចំគម្រោងសិល្បៈគំនូរ ដោយចំនាយពេល៧ថ្ងៃ ក្នុងការគំនូរលើជញ្ជាំងប្រវែង ៦០ម៉ែត្រ នៅសាលាមត្តេយ្យ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF)។
វិចិត្រករគំនូរជញ្ជាំងអាជីពមកពីប្រទេសនូវែលសេឡង់ រួមគ្នាជាមួយយុវជនកម្ពុជា១០រូប និងយុវជនស្ម័គ្រចិត្តអាស៊ាន (AYVP) តំណាងឱ្យប្រទេសអាស៊ានទាំង១០ ចំនួន១០រូប រៀបចំគម្រោងសិល្បៈគំនូរ ដោយចំនាយពេល៧ថ្ងៃ ក្នុងការគំនូរលើជញ្ជាំងប្រវែង ៦០ម៉ែត្រ នៅសាលាមត្តេយ្យ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF)។
គម្រោងនេះធ្វើឡើង ដើម្បីបង្កើតបរិយាកាសដែលងាយស្រួលសម្រាប់សិស្សានុសិស្សវ័យក្មេង និងលើកកម្ពស់សោភ័ណ្ឌភាពទាំងមូលនៃតំបន់នេះ។
គម្រោងសិល្បៈគំនូរនៅ CCF គឺជាតំណាងដ៏រស់រវើក និងចម្រុះពណ៌របស់អាស៊ាន ហើយវាគឺជាភស្តុតាងមួយនៃការច្នៃប្រឌិត និងការលះបង់របស់យុវជនដែលពាក់ព័ន្ធ។ នេះមិនត្រឹមតែផ្តល់ឱកាសដល់យុវជនក្នុងការសិក្សាជំនាញថ្មីៗ និងបញ្ចេញភាពច្នៃប្រឌិតរបស់ពួកគេប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេក៏ជួយកសាងអារម្មណ៍នៃមោទនភាព និងកម្មសិទ្ធិរបស់ពលរដ្ឋ ដែលមានសារៈសំខាន់សម្រាប់ការបង្កើតអនាគតប្រកបដោយនិរន្តរភាព និងសមធម៌។
លោក Sean Duffell វិចិត្រករគំនូរអាជីព មកពីប្រទេសនូវែលសេឡង់ សហការជាមួយ និស្សិតចំនួន១០នាក់ មកពីអង្គការមូលនិធិកុមារកម្ពុជា (CCF) និងយុវជន១០នាក់មកពីប្រទេសអាស៊ាន សម្រាប់គម្រោងសិល្បៈនៅស្ទឹងមានជ័យ។ គម្រោងនេះធ្វើឡើងនៅសាលាមត្តេយ្យ របស់អង្គការមូលនិធិកុមារកម្ពុជា ដែលជួយដល់កុមារងាយរងគ្រោះ ដែលរស់នៅជាមួយគ្រួសារនៅខាងត្បូងអតីតទីលានចាក់សំរាមស្ទឹងមានជ័យ។
លោក Sean Duffell មកពីនូវែលសេឡង់ បានរៀបចំសិក្ខាសាលារចនាជាមួយយុវជនចំនួន ២០នាក់ ដើម្បីបំផុសគំនិត និងប្រធានបទសម្រាប់ផ្ទាំងគំនូរនៅសាលមត្តេយ្យ។ សិស្សសាលាមត្តេយ្យក៏បានផ្តល់នូវភាពសប្បាយរីករាយ ភាពច្នៃប្រឌិតរបស់ពួកគេ ដែលផ្នែកខ្លះត្រូវបានបញ្ចូលក្នុងការរចនានោះ។ គំនិតរបស់ពួកគេ បង្ហាញពីប្រទេសអាស៊ានទាំង១០ ដោយបញ្ចូលទង់ជាតិ សត្វ និងផ្លែឈើ ព្រមទាំងនិមិត្តសញ្ញាជាតិ និងសញ្ញាសម្គាល់ជាតិ ដោយលាបពណ៌តាមបែបគំនូរជីវចល។
អ្នកគ្រប់គ្រងកម្មវិធីអង្គការមូលនិធីកុមារកម្ពុជា បានឱ្យដឹងថា គម្រោងផ្ទាំងគំនូរសហគមន៍ គឺជាគម្រោងដ៏ល្អមួយ វាផ្តល់ឱកាសដល់យុវជនអាស៊ាន និងយុវជននៃអង្គការមូលនិធីកុមារកម្ពុជា ក្នុងការរៀនសូត្រ និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅតំបន់អនាធិបតេយ្យស្ទឹងមានជ័យ។ ជាពិសេស យុវជនកាន់តែច្រើនចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍។
យុវជនស្ម័គ្រចិត្តអាស៊ាន យ៉េន អាយុ ២២ឆ្នាំ មកពីទីក្រុងហាណូយ បាននិយាយថា កម្មវិធីនេះ និងប្រជាជននៅទីនេះ និងកុមារដែលបានជួប ពិតជាជំរុញទឹកចិត្តខ្លួនឱ្យធ្វើកាន់តែច្រើន រួមចំណែកកាន់តែច្រើន និងផ្តល់មកវិញច្រើនដល់សង្គម។ ឥឡូវនេះ ខ្លួនមានការលើកទឹកចិត្តក្នុងការចូលរួម និងផ្តល់អំណាចដល់កុមារ។
គួរបញ្ជាក់ថា ក្នុងការដឹកនាំគម្រោងនេះ លោក Sean Duffell អ្នករចនាក្រាហ្វិចជនជាតិនូវែលសេឡង់ និងជាសិល្បករអាជីពដែលមានជំនាញលើផ្ទាំងគំនូរ។ លោក Sean ធ្លាប់បានធ្វើការជាមួយ CCF សម្រាប់ផ្ទាំងគំនូរនៅលើជញ្ជាំងនៅសួនសហគមន៍ភូមិឬស្សី Edible ដែលបង្កើតនៅលើដីដែលទុកចោលនៅតំបន់ស្ទឹងមានជ័យ៕