ការចូលរួមប្រកួតរ៉ូបូត បណ្តុះស្មារតីយុវជន ស្រលាញ់បច្ចេកវិទ្យាកាន់តែខ្លាំង
យុវជន ស្រូយ មេសា ដែលកំពុងសិក្សាលើជំនាញ វិស្វកម្មមេកានិក ឆ្នាំទី៣ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ធ្លាប់បានចូលរួមប្រកួតកម្មវិធីរ៉ូបូតថ្នាក់ជាតិកាលពីឆ្នាំ២០២២ ទទួលបានជ័យលាភីលេខ ៥ បានយល់ដឹងច្រើនពីការបង្កើតរ៉ូបូត ធ្វើឱ្យមានឆន្ទៈបន្តចូលរួមម្តងទៀតនៅឆ្នាំ២០២៣ ប្រកួតជាក្រុមរហូតបានជ័យលាភីលេខ១។

យុវជនរូបនេះបានថ្លែងប្រាប់ថា លោកបានចូលរួមកម្មវិធីប្រកួតរ៉ូបូតថ្នាក់ជាតិម្តងកាលពីឆ្នាំ២០២២ តែទទួលបានចំណាត់ថ្នាក់លេខ៥។ បទពិសោធន៍នៃការប្រឡូកក្នុងវិស័យរ៉ូបូតនេះបានជម្រុញឱ្យយុវជនរូបនេះកាន់តែមានចិត្តស្រលាញ់បច្ចេកវិទ្យានិងស្វែងយល់បន្តទៀតពីវា ធ្វើឱ្យយុវជនវ័យ២១ឆ្នាំរូបនេះ សម្រេចចិត្តដាក់ពាក្យម្តងទៀតនៅឆ្នាំ២០២៣ជាមួយនឹងក្រុមនិស្សិតដែលមកពីសាលា NPIC ដើម្បីចូលរួមប្រកួត។
យុវជន មេសា បានឱ្យដឹងថាមូលហេតុដែលខ្លួនចូលរួមសារជាថ្មីម្តងទៀតដោយសារតែឃើញថាវិញ្ញាសានៃការប្រកួតរ៉ូបូតមានភាពគួរជាទីចាប់អារម្មណ៍ដែលខ្លួនសង្ឃឹមថានឹងអាចពង្រឹងជំនាញរបស់ខ្លួនបន្តទៀតក្រៅពីជំនាញដែលមានស្រាប់ ជាពិសេសគឺអាចមានឱកាសក្នុងការពង្រឹងសមត្ថភាពក្នុងការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហាជាមួយនឹងបច្ចេកវិទ្យា និងអាចផ្តោះប្តូរគំនិតនិងចំណេះដឹងជាមួយនឹងសមាជិកផ្សេងទៀតដែកមកពីមហាវិទ្យាល័យបីជំនាញផ្សេងគ្នានៅសាលា NPIC ។
យុវជនមេសា កូនអ្នកខេត្តកណ្តាលរូបនេះ ជាសមាជិកមួយក្នុងចំណោមសមាជិក៩នាក់ផ្សេងទៀតដែលមកពីក្រុម NPIC02 ដែលបានជ័យលាភីលេខ១ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២៣ ពីការប្រកួតវិញ្ញាសាជាមួយនឹងក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យផ្សេងៗនៅកម្ពុជា ដែលបានប្រកួតដោយបង្កើតរ៉ូបូតតំណាងឱ្យទន្យាយ និងដំរី ដែលមានតួនាទីក្នុងការចាប់កងដើម្បីបោះចូលបង្គោល៕