សាលារៀនបើកទ្វារអោយសិស្សចូលរៀនក្រោយស្ងប់ស្ងាត់កូវីដ១៩

ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី៣នេះ បានបើកអោយសិក្សាឡើងវិញហើយចាប់ពីថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០២០នេះ បន្ទាប់ពីក្រសួងអប់រំ បានធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ថានឹងបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី៣។

ក្រោយពីស្ថានភាពកូវីដ១៩ ហាក់បីដូចជាមានភាពប្រសើរបន្តិចមក រាល់ការងារនិងសកម្មភាពផ្សេងៗ អាជីវកម្ម មុខរបរ ការសិក្សា ដែលយើងអាចមើលឃើញទៅតាម ទិដ្ឋភាពជាក់ស្តែងក្នុងពេលបច្ចុប្បន្ន ដែលវិវត្តន៍កូវីដ១៩នេះដែរ។ ដែលនេះយើងមិនអាចនៅទ្រឹងផ្អាកគ្រប់សកម្មភាព គ្រប់វិស័យទាំងអស់នោះទេ។

យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន បានបញ្ជាក់ថា ការបើកដំណើរការសាលារៀនឡើងវិញ​ ក្នុងដំណាក់កាលទី៣នេះ ដោយសារការបើកដំណើរការក្នុងដំណាក់កាលទី១​ និងទី២ គឺប្រព្រឹត្តទៅដោយរលូន តែបើទោះបីជាយ៉ាងនេះក្តីក៏ក្រសួងនៅតែ តម្រូវអោយគ្រប់សាលារៀនទាំងអស់ ត្រូវអនុវត្តតាមវិធានការអនាម័យ និងការណែនាំរបស់ក្រសួងជាប្រចាំដែរ ហើយប្រសិនបើមានសាលារៀនណាមួយ មិនអនុវត្តតាមក្រសួងនឹងព្យួរសាលានោះជាបណោ្តះអាសន្ន ដោយមិនអនុញ្ញាត្តអោយបើកសាលារៀននោះទេ។

លោក ហង្ស ជួនណារ៉ុន បានគូសបញ្ជាក់ថា ប្រសិនបើមានផ្ទុះករណីកូវីដ១៩ នៅសាលារៀនណាមួយក្រសួងនឹងស្នើទៅរាជរដ្ឋាភិបាល​ ដើម្បីបិទសាលារៀនឡើងវិញ ឬក៏ត្រូវបិទតាមតំបន់ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាល តែសង្ឃឹមថាករណី កូវីដ១៩ និងមិនកើតឡើងទេនៅក្នុងសាលារៀន។

ទាក់ទងនឹងការប្រឡងសញ្ញាប័ត្រថា្នក់ទី៩ នឹងត្រូវប្រឡងនៅថ្ងៃទី ៣០ ខែវិច្ឆិការនេះ ដោយឡែកការប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ នឹងត្រូវប្រឡងនៅថ្ងៃទី​២១ ខែធ្នូ ដោយក្រសួងអប់រំ ប្រកាន់យក គោលការណ៍ចាស់ដដែល៕

Daily Program

Livesteam thumbnail