សន្ទុះចំនួនស្ត្រីទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមានតិចជាបុរស

គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១នេះ  យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនក្រុមមនុស្សជនគោលដៅ មន្ត្រីរាជការ កម្មករ និយោជិត និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ សម្រេចបានជាង១ភាគ៣ ឬស្មើនឹង ៣៩.៥៥ ភាគរយ នៃប្រជាជនគោលដៅចំនួន ១០ លាននាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោម«អ្នកស្ម័គចិត្ត»មកទទួលការចាក់វ៉ាក់សាំងមានចំនួន ៣,៩៥៥,០៣៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ១,៩៥៦,៧៩៦នាក់ ។

យោងស្ថិតិខាងលើបានបង្ហាញថា ចំនួនស្ត្រីនៅកម្ពុជា បានទទួលការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ នៅមានសន្ទុះតិចជាងបុរសនៅឡើយ បើគិតចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃជូនប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ។​

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ត្រីគឺនៅតែទទួលរង្វាន់​ ការលើកទឹកចិត្តពីរាជរដ្ឋាភិបាលច្រើនជាងបុរស ចំពោះការស្ម័គចិត្តទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺសកល ឬជំងឺកូវីដ១៩នេះ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅ និងកំពុងបំពេញការងារ នៅក្នុងប្រទេសកម្ពុជាទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនគិតថ្លៃ និងត្រូវបានយកចិត្តទុកដាក់បំផុត»៕

 

Daily Program

Livesteam thumbnail