ពលរដ្ឋ យុវជន អរគុណរដ្ឋាភិបាល បានអនុញ្ញាតឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ប្រជាពលរដ្ឋ យុវជន និងជនបរទេស អរគុណរដ្ឋាភិបាល បានអនុញ្ញាតឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់។

ការលើកឡើងរបស់ប្រជាពលរដ្ឋ យុវជន និងជនបរទេស យ៉ាងដូច្នេះ នាឱកាសដែលលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងលោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាង អង្គការUNICEF ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យការងារក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ បន្តទៀត ក្នុងមណ្ឌលសាលាបឋមសិក្សាបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ 

ប្រជាពលរដ្ឋ យុវជន និងជនបរទេស បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំរក ក៏ដូចជាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ យកមកចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

នៅថ្ងៃទី២៥ ខែឧសភានេះ គឺជាយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសទី១ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌចំនួន០៣ រួមមានខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងដូសទី២ ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕

Daily Program

Livesteam thumbnail