ក្រុមអ្នកកាងឆ្នោតវៀតណាម P99មួយក្រុម បានដើរអុកឡុក និងគំរាមកំហែងពលរដ្ឋ

ភ្នំពេញ៖ ថ្មីៗនេះប្រភពពី ប្រជាពលរដ្ឋ ដែលប្រកបរបរកត់ឆ្នោតខ្មែរស្របច្បាប់ បានរងនូវការគម្រាម កំហែង ពីក្រុមកាង ឆ្នោតវៀតណាម រហ័សនាម P99  បង្ខំពួកគាត់ ឲ្យកត់ឆ្នោតវៀតណាម P99 ដែលគេដឹងថាជាឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ក្រុមកាងនេះ តាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថាក៏មានមន្ត្រីកងរាជអាវុធហត្ថមួយចំនូួនពាក់ព័ន្ធផងដែរ។ ជាងនេះក្រុមនេះក៏បានប្រើឈ្មោះថ្នាក់ដឹកនាំធ្វើជាខែលរបស់ពួកគេទៀងផង។

 

ស្រ្តីម្នាក់ជាអ្នកប្រកបរបរកត់ឆ្នោតខ្មែរដែលទទួល ការគម្រាមកំហែង បានសុំឲ្យអាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌដង្កោឲ្យជួយអន្តរាគមន៍ និងរកយុត្តិធម៌ ដល់រូបគាត់ ខណ:មានក្រុមកាងឆ្នោតមួយក្រុមរហ័សនាម P99មួយក្រុមមកគម្រាមរូបគាត់ដល់ផ្ទះនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ រយ:ពេល២ថ្ងៃជាប់គ្នាធ្វើឲ្យរូបគាត់មានការភិតភ័យយ៉ាងខ្លាំង។

 

ស្ត្រីដែលរងការគម្រាមកំហែងពីសំណាកអ្នកកាងឆ្នោតយួនខាងលើនេះ មានឈ្មោះ ទូច ប៊ុនជាតិ អាយុ៥៩ ឆ្នាំមុខរបរកត់ឆ្នោតខ្មែរ ស្នាក់នៅចំនុចម្តុំវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

តាមការរៀបរាប់ពីស្ត្រីខាងលើនេះបានឲ្យដឹងថា កាលពីរយ:ពេលជាង២ឆ្នាំមុនរូបគាត់ធ្លាប់ជាកូនកញ្រ្ចែងកត់ឆ្នោតវៀតណាមខុសច្បាប់ឲ្យក្រុមP99ដែរ។  ខណ:ពេលមានឆ្នោតខ្មែរស្របច្បាប់មានអាជ្ញាបណ្ណត្រឹមត្រូវរូបគាត់ក៏សម្រេចចិត្តឈប់កត់ឆ្នោតយួនខុសច្បាប់ព្រោះខ្លាចប៉ូលិសមកចាប់គាត់។

 

ស្ត្រីរូបនេះបន្តថា ស្រាប់តែនៅថ្ងៃទី១២និងទី១៣ខែសីហាឆ្នាំ២០២១នេះ មានក្រុមកាងឆ្នោតវៀតណាម មួយក្រុមរហ័សនាមP99 បានមកគម្រាមគាត់ឲ្យកត់ឆ្នោតវៀតណាមឲ្យពួកគេវិញ បើសិនមិនកត់ឆ្នោតវៀតណាមឲ្យពួកគេទេ គេនឹងឲ្យប៉ូលិសមកចាប់។

 

ទោះជាមានការគម្រាមគំហែងពីក្រុមកាងឆ្នោតវៀតណាមយ៉ាងណាក៏ដោយក៏អ្នកស្រី ទួច ប៊ុនជាតិ បានប្រកែកដាច់អហង្កាមិនកត់ឆ្នោតវៀតណាមខុសច្បាប់នោះទេ បើចង់ហៅប៉ូលិសមកឲ្យចាប់គាត់ ក៏គាត់មិនខ្លាចដែរ ព្រោះគាត់កត់ឆ្នោតខ្មែរស្របច្បាប់ហើយមានអាជ្ញាបណ្ណត្រឹមត្រូវ។

 

ប្រជាពរលដ្ឋបានលើកឡើងថា អាជ្ញាធរកម្ពុជាបានហាមដាច់ខាត់ ការចរាចរ កត់ឆ្នោតវៀតណាមនៅក្នុងទឹកដីព្រះរាជណាចក្រកម្ពុជា ។ មិនដឹងថា ក្រុម P99 មាន យ័ន្តអ្វីបានជាអាចដំណើរការ ឆ្នោតវៀតណាមបានលើទឹកដីប្រទេសកម្ពុជាខុសច្បាប់ហើយ​ ថែមទាំដើរគម្រាមកំហែង និងអុកឡុក ដល់ប្រជាពលរដ្ឋដែលកត់ឆ្នោតខែ្មរមានអាជ្ញាប័ណ្ណ ត្រឹមត្រូវបែបនេះ?

Daily Program

Livesteam thumbnail