ពិភពលោកកំពុងប្រឈមមុខនឹងស្រមោលអន្ធកាលនៃគ្រោះមហន្តរាយដែលមិនធ្លាប់មានពី មុនមក។ របាយការណ៍សិក្សាស្រាវជ្រាវដ៏រញ្ជួយមួយពីទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ ឌឹ ឡេនសេត (The Lancet) បានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលសកលអំពីសុខភាព នៅទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ និងបន្លឺសំឡេងអាសន្នថា មនុស្សជាតិអាចនឹងឈាន ទៅដល់ចំណុចរលាយផុតពូជនៅមុនឆ្នាំ២១០០ ប្រសិនបើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលាទេនោះ។ ការរួមផ្សំគ្នារវាងបច្ចេកវិទ្យាទំនើបចុងក្រោយ អាវុធប្រល័យលោក និង វិបត្តិសុខភាពសាធារណៈ កំពុងបង្កើតជា «ព្យុះកំណាច» ដែលអាចកម្ទេចអរិយធម៌មនុស្សទាំងមូល។