សូម្បីតែផ្កាស្នោក៏ត្រូវការនាំចូលដែរ
ក្រៅពីស្លឹកគ្រៃ និងពពួកបន្លែមើម ក៏ដូចជាបន្លែនានា ដែលបាននាំចូលពីប្រទេសជិតខាង ឥឡូវសូម្បីតែផ្កាស្នោដែលយើងនិយមយកមកធ្វើអន្លក់ ឬល្បោយនំបញ្ចុក នៅពេលនេះក៏មានសេចក្តីរាយការណ៍ថា យើងបាននាំចូលដែរ ជាពិសេសពីប្រទេសវៀតណាម។
នេះគឺជាសេចក្តីពិតអំពីតម្រូវការនៃការហូបចុករបស់ពលរដ្ឋ ខណៈដែលផ្កាស្នោធម្មជាតិដែល មាននៅក្នុងស្រុកគឺជាទូទៅគឺដុះ និងផ្កាដែលគេអាចបេះបានតែនៅរដូវវស្សាលេចទឹកប៉ុណ្ណោះទើបមាន។
តាំងពីដើមរៀងមកផ្កាស្នោរ គឺជាពពួកបន្លែតាមរដូវ មិនមែនមានគ្រប់រដូវឡើយ ប៉ុន្តែដោយ សារតែតម្រូវការវាមានខ្ពស់នៅកម្ពុជា ទើបកសិករនៅប្រទេសជិតខាងគេចេះច្នៃបង្កបង្កើនផល ហើយអាចបេះយកមកលក់ចែកចាយអោយពលរដ្ឋយើងហូបវិលខួបមិនចាំបាច់តាមរដូវដូចពីមុន។
ផ្កាស្នោ តនៅពេលនេះមួយគីឡូក្រាមអាចមានតម្លៃដល់ ពី៣ទៅ៤ម៉ឺនរៀល ហើយផ្កាស្នោរនេះ តាមពិតទៅគេអាចយកមកធ្វើបន្លែ ប៉ុន្តែមិនជាច្រើនមុខទេ។ ក្រៅពីអន្លក់ និងល្បោយនំបញ្ចុកវាត្រូវបានគេច្នៃធ្វើជ្រក់លាយជាមួយនឹងបន្លែផ្សេងៗ ខ្លះក៏អាចយកទៅស្លម្ជួ ប៉ុន្តែកម្រណាស់។
ពីមុនមក វាគឺជាប្រភេទបន្លែបន្ទាប់បន្សំពោលគឺមានក៏ហូបហើយបើអត់ក៏បាន ប៉ុន្តែឥឡូវប្រហែលជាសេវាកម្ម្មម្ហូបអាហារនៅស្រុកយើងដើរខ្លាំងហើយបានជាតម្រូវការវាកើនឡើង រហូតដល់ថ្នាក់ត្រូវនាំចូល ហើយត្រូវការចាំបាច់។ បន្លែនេះវាមានពណ៌ស្រស់ស្អាត ហើយនៅពេលដែលយកវាមកលាយជាមួយនឹងបន្លែផ្សេងៗឃើញថា វាមានសោភ័ណភាព ជាហេតុនាំឲ្យបង្កើនរស់ជាតិនិងចំណង់អាហារដល់យើងគ្រប់គ្នាហើយបានជាមកដល់ពេលនេះ ត្រូវការច្រើន ។
មកដល់ពេលនេះគ្មាននរណាដឹងថា នៅក្នុងមួយថ្ងៃកម្ពុជាត្រូវការផ្កាស្នោរនេះប៉ុន្មានគីឡូ ឬ ប៉ុន្មានតោននោះទេ ប៉ុន្តែគេគ្រាន់តែដឹងហើយត្រូវគេផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា វា នាំចូលអញ្ចឹងមែន។
សរុបមកវិញ ឃើញសក្តានុពលនេះកសិករដែលមានដីទំនាបងាយនឹងលិចទឹកគួរតែពិចារណា ដាំប្រភេទរុក្ខជាតិនេះដើម្បីបង្កើនចំណូល ហើយតាមទំនងដំណាំនេះប្រហែលជាប្រភេទដំណាំដែលមិនហត់នៅក្នុងការថែទាំងប៉ុន្មានឡើយ។ ក្រៅពីបន្លែផ្កាស្នោនេះចេញ ចំពោះ ប្រភេទបន្លែផ្សេងៗទៀតអ្នកជំនាញគួរតែសិក្សាហើយណែនាំជូនកសិករដើម្បីកុំអោយគេឆ្លៀត ឱកាសយកចំណេញពីយើងបាន។ កុំបន្ទោសគេ កាលណាគេមានយើងអត់អ្នកដែលត្រូវការគឺ ច្បាស់ជាទៅរកអ្នកដែលមានហើយ នេះគឺជារឿងសត្យានុម័ត៕