វក់នឹងហ្គេម តែភ្ញាក់ខ្លួននៅពេលជិតប្រឡងសង្ឃឹមប្រឡងជាប់ទេ?

ក្តីសង្ឃឹមគឺវានៅជាប់នឹងការព្យាយាមនិងការប្រឹងប្រែង ដូច្នេះទោះបីជាសល់ពេលខ្លីប៉ុណ្ណាក៏ដោយក៏ត្រូវតែខំ ពីព្រោះក្តីសង្ឃឹមនិងការប្រឹងប្រែងនេះគឺជាពន្លឺនៃជោគជ័យសម្រាប់ពេលអនាគត ។ 

ប្អូនៗដែលត្រូវប្រឡង់មធ្យមសិក្សាទុតិយភូមិ នៅសេសសល់ពេលគួរសមដែលយើងអាចនឹងស្តារស្ងានការណ៍ ដូច្នេះកុំបោះបង់ការឧស្សាហ៍និងការព្យាយាម ។ ការសិក្សាប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលខ្លីមុនពេលឈានទៅដល់ការប្រឡងវាអាចមានឱកាស ប៉ុន្តែប្អូនៗតម្រូវឱ្យមានផែនការដែលមានការតាំងចិត្តខ្ពស់ ហើយអនុវត្តដោយហ្មត់ចត់ ។

ដើម្បីកសាងនូវភាពភ្ញាក់ផ្អើលនិងដើម្បីឲ្យខ្លួនយើងមានទំនុកចិត្តប្អូនៗគូរតែបង្កើតនូវផែនការសិក្សា និង កំណត់ការសិក្សាឲ្យបានខ្លាំងក្លា ដោយបែងចែកការសិក្សាប្រចាំថ្ងៃ សប្តាហ៍ និង ពេលខែ ។ ប្អូនៗគឺត្រូវតែបែងចែកពេលវេលា ហើយ កំណត់ម៉ោងសិក្សាឲ្យបានជាក់លាក់រៀងរាល់ថ្ងៃ ។ ប្អូនៗគឺត្រូវប្រាកដថាប្អួនអាចចែក ពេលវេលាតាមមុខវិជ្ជាដោយយកចិត្តទុកដាក់ ហើយកំណត់អទិភាពជាពិសេសលើមុខវិជ្ជា ណាដែលមានពិន្ទុរខ្ពស់ ប៉ុន្តែក៏ត្រូវភ្លេចមុខវិជ្ជាសន្សំពិន្ទុរផងដែរ ។

ប្អូនៗគឺតែព្យាយាម ប្រមូលសៀវភៅសិក្សា កំណត់ចំណាំ ឯកសារប្រឡងកន្លងមក និងឯកសារសិក្សាដែលពាក់ព័ន្ធផ្សេងទៀត។ ព្យាយាមបែកចែកចំណុចសំខាន់ៗដែលជាស្នូលនៃមេរៀន រៀបចំបង្កើតគំនូសតាង និងដ្យាក្រាម ដើម្បីសម្រួលព័ត៌មាន ពីគ្រប់មុខវិជ្ជាដែលបានរៀន ។

ការខំប្រឹងរៀនគឺត្រូវតែបែងចែកកាលវិភាគ ហើយនៅមុនពេលចូលគេង គឺត្រូវតែព្យាយាមសរុប និង​រំលឹកនូវអ្វីដែលប្អូនបានរៀនតាំងពីព្រឹកមក  នៅចុងសប្តាហ៍ត្រូវព្យាយាមរំលឹកនូវអ្វីដែលរៀនពេញមួយសប្តាហ៍ សំនួរឫមេរៀនឫលំហាត់ណាដែលយើងចេះចាំគឺចាត់ទុកជាសមិទ្ធផល ហើយមេរៀនឫសំនួរឫលំហាត់ណាដែលមិនចេះមិនចាំត្រូវរំលឹកវាឡើងវិញជាបណ្តើរៗ ។​

ត្រូវតែធ្វើតេសសាកល្បងសមត្ថភាពរបស់ខ្លួនជាប្រចាំដើម្បីដឹងនិងវាយតម្លៃអ្វីដែលយើងអាចធ្វើបាននឹង មិនទាន់អាចធ្វើបាន ហើយកុំអស់សង្ឃឹម កុំបោះបង់ការព្យាយាម កុំបោះបង់ចោលនូវអ្វីដែលជាការខំប្រឹង នៅមុនពេលដែលការប្រឡងមកដល់ ។

ក្រៅពីបែងចែកកាលវិភាគរៀនហើយប្អូនៗក៏ត្រូវតែរិះគិតអំពីតុល្យភាពនៃការរក្សាសុខភាពផងដែរ ។ ការ រក្សារបបអាហារ ការហាត់ប្រាណទៀងទាត់ ក៏ជាចលករធានាបាននូវការគេងឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាចិត្ត និងរាងកាយរបស់ប្អូនឲ្យជ្រះស្រឡះ ។

នៅក្នុងដំណាក់កាល់នេះ ប្អូនៗត្រូវតែចេះច្នៃនឹងស្វែងយល់ពីខ្លួនយើងពីបរិយាកាសជុំវិញយើងថា តើយើងចង់រៀននៅក្នុងស្ថានភាពយ៉ាងណា​ដើម្បីធានាឲ្យការខំប្រឹងប្រែងរបស់យើងអាចធានាបាននូវគុណវឌ្ឈន៍ ទាំងចេះទាំងចាំ និង យល់ ។ នរណាថា អ្វីក៏ដោយកុំខ្វល់ គឺគិតតែបន្តលើកទឹកចិត្តខ្លួន ធ្វើយ៉ាងណាក៏ដោយ អោយតែគោលដៅយើងប្រឡងជាប់ជាធំ ។

នៅពេលរៀនសូត្រហើយជួបបញ្ហាពិបាកយល់កុំស្ទាក់ស្ទើរនៅក្នុងការសាកសួរលោកគ្រូអ្នកគ្រូ និង​មិត្តភ័ក្រ ដែលមានសមត្ថភាព ។

ដោយធ្វើតាមជំហានទាំងនេះ ប្អូននឹងមានទុនគ្រប់គ្រាន់នៅក្នុងការដើរចូលទៅក្នុងបន្ទប់ប្រឡងដោយការជឿជាក់ ហើយប្រសិនបើលទ្ធផលយ៉ាងណាក៏ដោយ៏កុំអស់សង្ឃឹម ត្រូវតែបន្តការខំប្រឹងប្រែងជាបន្តបន្ទាប់  ។ ការដែលចូលទៅបន្ទប់ប្រឡងដោយមានទុននៅក្នុងខ្លួនវាប្រសើរជាងសូន្យ ពោលគឺយ៉ាងហោចណាស់ក៏យើងខំប្រឹងប្រែងខ្លះ ។​

Daily Program

Livesteam thumbnail