រឿងប្រមាញ់សត្វព្រៃ!បើគ្មានអ្នកហូប ក៏គ្មានអ្នកប្រមាញ់ដែរ

បទល្មើសលើធនធានធម្មជាតិថ្វីត្បិតតែវាថយចុះ ប៉ុន្តែអត្រានៃការថយចុះនៅតែតិចតួចមែនទែន នេះសបញ្ជាក់ថា តម្រូវការលើការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសគឺសត្វព្រៃ គឺនៅតែមាន ដែលនេះហើយគឺជាបញ្ហាដែលយើងគួរតែយកចិត្តទុកដាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១.៩០៦ ករណី ដែលចំនួននេះបានថយចុះ ១,៥ ភាគរយ បើធៀបនឹង ១.៩៣៥ ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ជាលទ្ធផល អាជ្ញាធរបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១.៩០៦ ករណី ដែលរួមមានបទល្មើសព្រៃឈើ ការបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ការទន្ទ្រានកាន់កាប់ដីធ្លី ការនេសាទច្បាប់ ជាដើម។ នេះគឺជាការប្រកាសរបស់ក្រសួង។

ដោយឡែកនៅលើទំព័រសារព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមនានាបានឱ្យដឹងថា ដោយសារតែការបរបាញ់ និងអន្ទាក់ ក៏ដូចជាបទល្មើសព្រៃឈើ មានពពួកសត្វព្រៃមួយចំនួននៅតែត្រូវបានគេរាយការណ៍ថាបានរងគ្រោះ ដោយខ្លះរបួស ខ្លះវង្វេងហើរចាកចេញពីព្រៃមកបង្ហាញខ្លួននៅតាមចម្ការ និងកន្លែងអាស្រ័យផលរបស់ប្រជាជននៅตามមូលដ្ឋាន។ ប្រការដែលកាន់តែគួរឱ្យសង្វេག་ទៅទៀតនោះ គឺករណីសត្វព្រៃខ្លះបានជួបគ្រោះរហូតដល់បាត់បង់ជីវិត។ នេះគឺជារឿងសោកស្តាយដែលមិនគួរកើតមាននៅកម្ពុាបន្តទៀតឡើយ។

ពីមុនយើងខ្វះធនធាន សត្វចិញ្ចឹមមានផលិតកម្មមិនគ្រប់ការផ្គត់ផ្គង់ ទើបយើងនាំគ្នាមានតម្រូវការសត្វព្រៃ។ ពីមុនយើងប្រើប្រាស់ធនធានពីសត្វព្រៃទាំងនេះជាអាហារ ហើយខ្លះរហូតមានជំនឿថាជាឱសថ ដូច្នេះហើយបានជាយើងនាំគ្នាប្រមាញ់ យើងនាំគ្នាប្រព្រឹត្ត និងបំពានជីវិតពពួកសត្វព្រៃទាំងនោះ។ ប៉ុន្តែនៅពេលនេះ អ្វីៗប្រែប្រួល សត្វចិញ្ចឹមតាំងពីត្រី ជ្រូក គោ ពពួកបក្សី ពពែ ហើយសូម្បីតែពពួកសត្វព្រៃខ្លះដូចជាជ្រូកព្រៃជាដើមក៏យើងចិញ្ចឹមបានដែរ ដូច្នេះមិនគួរយើងនាំគ្នាទៅឃ្លានពពួកសត្វព្រៃទាំងនោះទេ។

ជាទូទៅ ដោយសារតែពលរដ្ឋយើងមួយចំនួននៅឃ្លាន និងនៅចង់ពពួកសត្វព្រៃ ជាពិសេសសត្វកម្រទាំងនេះ ទើបបានជាពួកព្រានខុសច្បាប់នៅតែបន្តប្រមាញ់ជីវិតពួកវាគ្គមកផ្គត់ផ្គង់តម្រូវការ។ ប្រសិនបើយើងឈប់ឃ្លាន ឈប់ចង់ ដូច្នេះទីផ្សារលែងមាន ពពួកសត្វព្រៃកម្រនានានឹងលែងរងគ្រោះមិនខាន។

មកដល់ពេលនេះ ដោយសារតែមានតម្រូវការ ដូច្នេះហើយទោះបីជាខ្លួនដឹងថាខុសច្បាប់ក៏ដោយ ក៏នៅតែមានអ្នកដែលប្រថុយបំពាន ដែលមកដល់ពេលនេះក្រសួងបរិស្ថានបានអះអាងថា មានសំណុំរឿងចំនួន ១១៨ ករណី និងជនសង្ស័យចំនួន ៧៩ នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមនីតិវិធីដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។

សរុបទៅ សត្វព្រៃ ឬសត្វស្រុកវាពុំមានអ្វីអស្ចារ្យខុសគ្នាឡើយ ដូច្នេះយើងគ្រប់គ្នាគួរតែនាំគ្នាបញ្ឈប់ការឃ្លានពពួកសត្វព្រៃ និងគួរឈប់ចង់ពពួកសត្វកម្រទាំងនោះតទៅទៀត។ នៅពេលដែលយើងឈប់ឃ្លាន ឈប់ចង់ពពួកសត្វកម្រទាំងនេះ ទីផ្សារនឹងលែងមានតម្រូវការ ដូច្នេះក៏គ្មានអ្នកផ្គត់ផ្គង់ ហើយនៅពេលនោះក៏គ្មានការប្រមាញ់សត្វកម្រទាំងនោះដែរ។ ពេលនោះពពួកសត្វព្រៃទាំងនោះនឹងរស់នៅដោយសុវត្ថិភាពនៅកម្ពុជា ហើយពួកវានឹងក្លាយជាធនធានដ៏មានសក្តានុពលក្នុងការទាក់ទាញវិស័យទេសចរណ៍នៅក្នុងស្រុកយើងនៅពេលអនាគត។

 

Daily Program

Livesteam thumbnail
khmer popup image