រឿងគ្រោះអគ្គិភ័យត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល ជាពិសេសនៅរដូវក្តៅហើយស្ងួតនេះ

គ្រោះអគ្គិភ័យគឺជាគ្រោះមហន្តរាយដ៏សោកសង្រេងមួយ ដែលពលរដ្ឋនៅក្នុងប្រទេសកម្ពុជាឧស្សាហ៍បានជួបប្រទះណាស់ ដូច្នេះសូមយើងទាំងអស់គ្នាបន្តយកចិត្តទុកដាក់នឹងលើកកំពស់ការប្រុងប្រយ័ត្ន ។

ពីមួយឆ្នាំទៅមួយឆ្នាំកាលណានិយាយអំពីគ្រោះអគ្គិភ័យគឺវាតែងតែកើតមានឡើងស្ទើរមិនលោះពេលឡើយ ហើយមូលហេតុនៃការឆេះនេះគឺផ្សេងៗគ្នា។ រឿងវាបង្កឡើងដោយមនុស្សគឺជារឿងមួយ ប៉ុន្តែប្រសិនបើវាគឺជារឿងចៃដន្យ គួរតែបង្ការនិងការពារឲ្យបានហ្មត់ចត់​។​

យោងតាមស្ថិតិដែលកត់ត្រាហើយបានចុះផ្សាយដោយសារព័ត៌មាននានានៅក្នុងប្រទេស ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជានៅទូទាំងប្រទេសគ្រោះអគ្គិភ័យបានកើតមានឡើងជាច្រើនកន្លែង ហើយកើនឡើងថែមទៀតផងបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំទៅ ។

ស្ថិតិបានបង្ហាញថា ៨ ខែកន្លងមក ពលរដ្ឋកម្ពុជាបានជួបនិងឆ្លងកាត់នូវ ករណីគ្រោះអគ្គិភ័យកើតឡើងរហូតដល់ទៅជាង ៦០០ ករណី ខណៈដែលកាលពីរយៈពេលដដែលនៃឆ្នាំ២០២៣ គ្រោះមហន្តរាយនេះ បានកើតមានឡើងត្រឹមតែ ប្រមាណជាជាង ៤០០ ករណី ។

វាពិតជារឿងដែលគួរឲ្យព្រួយបារម្ភ ហើយគួរឲ្យអាសូរដោយនៅក្នុងគ្រោះមហន្តរាយទាំងនេះ មនុស្ស១៥ នាក់ ត្រូវបានសម្លាប់ ហើយ​ក្រៅពីនោះ មាន​៤៥ នាក់បានរងរបួស ។​

ករណីគ្រោះអគ្គិភ័យញឹកញាប់និងច្រើនជាងគេគឺនៅរាជធានីភ្នំពេញដែលមានជាង ១០០ ករណី បន្ទាប់មក បាត់ដំបងប្រមាណជា៦០ករណី ហើយសៀមរាបគឺមានប្រមាណជាជាង ៤០ ករណី។ 

ករណីគ្រោះមហន្តរាយទាំងនេះ វាបានបំផ្លាញនិងបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនជាង ៦០០ តូបពាណិជ្ជកម្មជាង១០០ ឃ្លាំង ជិត២០ រោងចក្រនិងសិប្បកម្មជាង២០កន្លែង និង​អគារដ្ឋបាល ១៦ កន្លែង ។

កុំលេងសើច ហើយនៅពេលនេះវាដូចជាដល់រដូវប្រាំងថែមទៀត ដូច្នេះការប្រុងប្រយ័ត្នគឺត្រូវតែយកចិត្តទុកដាក់។ គ្រោះអគ្គីភ័យវាមិនមែនកើតមានឡើងតែផ្ទះឈើនោះទេ ផ្ទះថ្មក៏ឆេះដែរ ហើយប្រភពនៃ គ្រោះ​ហន្តរាយនេះ វាមានច្រើន តែឧស្សាហ៍ឭគឺ ផ្ទុះសេខ្សែរភ្លើង បន្ទាប់មក ការធ្វេសប្រហែស ហើយ នៅមានហេតុផលផ្សេងៗទៀត ។

សូមលើកកំពស់សុវត្ថិភាព ហើយកុំប្រថុយប្រើប្រាស់ឧបករណ៍ដែលមិនមានសុវត្ថិភាពជាពិសេសគឺឧបករណ៍អេឡិចត្រូនិច កុងតាក់ ខ្សែរភ្លើង និង ការរៀបចំតបណ្តាញ ។ ការប្រើប្រាស់ ក៏ត្រូវតែគោរព តាមស្តង់ដាត្រឹមត្រូវ កុំប្រហែស ហើយប្រើប្រាស់របស់ដែលមិនមានសុវត្ថិភាព៕

 

Daily Program

Livesteam thumbnail