ព្រោះតែគ្រឿងស្រវឹង ខូចទាំងកិត្តិយស អស់ទាំងបុណ្យស័ក្តិ ហើយមានទោសថែមទៀត

ផលនៃការទទួលគ្រឿងស្រវឹងដ៏ប្រត្យក្របានឃើញហើយដោយជនបង្កនៅពេលនេះបានកំពុងតែបាត់បង់កិត្តិយស ហើយក៏អាចនឹងអស់បុណ្យស័ក្តិនិងប្រឈមមុខនឹងទោសទណ្ឌជាប់ពន្ធនាគារបន្ថែមទៀត។

ក្រៅពីបង្កឲ្យមានបញ្ហាសុខភាពហើយនោះ អ្នកដែលទទួលគ្រឿងស្រវឹង ក៏អាចប្រឈមមុខនឹងបញ្ហាដែលរៀបរាប់ខាងលើ ដូចជាករណីមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដែលមានបុណ្យស័ក្តិនិងថានៈតួនាទីនៅក្នុងជួរសមត្ថកិច្ចប៉ូលីសថែមទៀត។

តាមព័ត៌មានជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ ដែលមានតួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកបរលឿនក្នុងស្ថានភាពស្រវឹង ដែលបានបង្កឲ្យមានករណីរថយន្តបុករះម៉ូតូ និងម៉ូតូកង់បីជាច្រើនគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ត្រូវបានគេ បញ្ជាក់ថា គឺត្រូវលុបឈ្មោះចេញពីក្របខណ្ឌហើយបញ្ជូនទៅតុលាការ។

ច្បាប់ចរាចរណ៍បានឲ្យដឹងថា អ្នកបើកបរនៅក្នុងអាការៈស្រវឹងដូចករណីមន្រ្តីសមត្ថកិច្ចប៉ូលីសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺអាចត្រូវពិន័យជាប្រាក់និងអាចត្រូវដាក់ពន្ធនាគារពី២ទៅ៥ ឆ្នាំបន្ថែមទៀត។

នេះហើយផលនៃការប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរ។ គ្រឿងស្រវឹងវាបំផ្លាញសុខភាពយើង ហើយក៏អាចបង្កឲ្យយើងងាយខឹងពិបាកគ្រប់គ្រង សតិ ងាយបង្កបញ្ហា ហើយបើបើកបរទៀតក៏អាចបង្កគ្រោះថ្នាក់ដូចករណីខាងលើ ដូច្នេះប្រសិនបើអាចគួរតែបញ្ឈប់ការទទួលទានទៅ ប៉ុន្តែប្រសិនបើខានមិនបានទេ សូមកុំបើកបរ។

នៅពេលបច្ចុប្បន្ននេះ មធ្យោបាយសាធារណៈមានច្រើនណាស់តាំងពីរថយន្តក្រុង តាក់ស៊ី និង អ្នករត់ម៉ូតូកង់បី ដែលផ្តល់សេវាតាមអេបនានា កាន់តែមាន​សុវត្ថិភាព ដូច្នេះនៅក្នុងករណីណាដែលយើងខានមិនបានគួរតែប្រើប្រាស់សេវាដឹកជញ្ជូននោះទៅ។

កុំប្រហែស ហើយមើលស្រាល វាអាចកើតមានករណីដ៏មានសោដនាដកម្មដូចជាករណីខាងលើទៀតមិនខាន។ សូមគិតអំពីសុខភាពហើយបើមិនគិតអំពីសុខភាពទេ នោះ សូមគិតអំពីសុវត្ថិភាពខ្លួនឯង និង អ្នកដទៃ ដែលកំពុងតែធ្វើដំណើររកស៊ី ទៅធ្វើការ ដឹកកូនទៅរៀន  ឬ ក្រោមហេតុផល ផ្សេងដែលមិនដឹងខ្យល់អ្វីសោះ។ ឈប់បានគួរតែឈប់ ហើយបើឈប់មិនបានគួរកាត់បន្ថយ ហើយបើកាត់បន្ថយមិនបានគួរតែ កុំបើកបរ៕

Daily Program

Livesteam thumbnail