ព័ត៌មានក្លែងក្លាយសំបូរណាស់ប្រយ័ត្នផង!

មួយរយៈពេលនេះព័ត៌មានក្លែងក្លាយសំបូរណាស់ ដូច្នេះនៅពេលដែលយើងលេងឬប្រើប្រាស់បណ្តាញសង្គមនានា មិនថាហ្វេសបុក តេឡេក្រាម តិកតក់ ឬ យូធូបនោះទេសូមលើកកំពស់ការប្រុងប្រយ័ត្នផង ដើម្បីកុំឲ្យយមានភយន្តរាយផ្សេងៗដែលអាចកើតមានជាយថាហេតុ។
មកដល់ពេលនេះថ្នាក់ដឹកនាំកម្ពុជា ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺបានជូនដំណឹងជាបន្តបន្ទាប់ពីជនខិលខូចដែលបានក្លែងបន្លំចែករំលែកព័ត៌មានមួយចំនួនដែលប្រាសចាកពីការពិត។
ក្រៅពីថ្នាក់ដឹកនាំ ដោយឡែកក្រសួងព័ត៌មានបានឲ្យដឹងថា នៅឆមាសទី១នៃឆ្នាំ២០២៥គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបដល់ទៅ ១.៨០០ កណីឯណោះ ហើយក្រោយពេលដែលប្រទេសកម្ពុជានិងប្រទេសថៃមានបញ្ហាតានតឹងនៅព្រំដែនក្រោយភាគីថៃបង្កទំនាស់ បណ្តាលឲ្យយោធិនកម្ពុជាមួយរូបពលី កាលពីថ្ងៃទី២៨ ខែឧសភា មកដល់ដើមខែកក្កដាករណីព័ត៌មានក្លែងក្លាយអំពីបញ្ហាព្រំដែនគឺកាន់តែមានការកើនឡើងគួរឲ្យកត់សំគាល់។
ចំនួនព័ត៌មានក្លែងក្លាយពាក់ព័ន្ធតែបញ្ហាព្រំដែនកម្ពុជានិងថៃដែលកំពុងតែក្តៅគគុក ដែលគណៈកម្មការបានកត់ត្រា គឺមានចំនួន ១៨០ ករណី ហើយនៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងនោះ ក៏មានប្រភេទនូវព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។
ព័ត៌មានក្លែងក្លាយទាំងនោះគឺរួមមានទាំងការក្លែងបន្លំសំឡេងរបស់ថ្នាក់ដឹកនាំកម្ពុជា ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋ និង ការក្លែងរូបភាពផ្សេងៗ សរុបប្រមាណជា ជាង ១០ ករណីហើយ ដែលត្រូវបានជន ខិលខូចយកមកប្រើប្រាស់ក្នុងគោលបំណងក្លែងបន្លំបោកប្រាស់ ឬកេងចំណេញផ្នែកសេដ្ឋកិច្ច នយោបាយ ព្រមទាំងមួយចំនួនទៀតគឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយសថ្នាក់ដឹកនាំ ឯកជនភាព និង សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ។
នេះគឺជាអ្វីដែលក្រសួងបានលើកឡើងដូច្នេះនៅក្នុងអំឡុងពេលនេះយើងទាំងអស់គ្នាគួរតែលើកកំពស់ការប្រុងប្រយ័ត្ន មួយកម្រិតថែមទៀត មុនពេលចុងឡាយ ចែករំលែក ឬ បញ្ចេញយោបល់ ដើម្បីកុំ ឲ្យយខុសឆ្គងហើយបណ្តាលឲ្យយើងធ្លាក់ខ្លួនក្លាយជាឈ្នាន់របស់ជនខិលខូច។ យើងគួរតែលើកកំពស់កម្រិតនៃការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ប្រយោជន៍ការពារខ្លួនយើងផងនិង ការពារសង្គមជាតិយើងផង៕
Daily Program
