ពេលដែលត្រូវប្រុងប្រយ័ត្នមកដល់ទៀតហើយ !

សកម្មភាពបង្កសង្រ្គាមរបស់ថៃដើម្បីដណ្តើមនិងរំលោភដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាបានកំពុងតែបន្ត ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នគ្រប់សកម្មភាព ទាំងសុវត្ថិភាព ផ្ទាល់ខ្លួន ការចែកចាយរូបភាព និង វីដេអូ ក៏ដូចជាការនិយាយអំពីបញ្ហាកងទ័ព ។

ចាប់តាំងពីរសៀលថ្ងៃទី ០៧ ខែធ្នូ មកដល់រសៀលថ្ងៃទី០៩ ខែធ្នូ កងម្លាំងយោធាថៃបានពង្រីកដែនប្រតិបត្តិការយោធារបស់ពួកគេកាន់តែវល់រកទិសតំបន់គ្មាន ហើយចូលជ្រៅក្នុងដែនអធិបតីភាពរបស់កម្ពុជាឆ្ងាយពីតំបន់ជម្លោះ ​ ហើយមិនតែប៉ុណ្ណោះគោលដៅនៃការវាយប្រហាររបស់គេគឺអត់រើសទេ ដោយរួមទាំងហេដ្ឋារចនាសម្ព័នជនស៊ីវិល ។

គិតត្រឹមថ្ងៃទី ០៩ ខែធ្នូ ពលរដ្ឋយើងពលី៧រូប និង របួសប្រមាណជា ២០ រូប ហើយជនភៀសសឹកគឺកើនឡើងដល់ជាង ៥ម៉ឺននាក់ ហើយអាចលើសពីនេះទៀត ។ យោធាថៃវាយប្រហាររហូតដល់ក្រុងសំរោងនៃខេត្តឧត្តរមានជ័យ ដែលមានចម្ងាយពី​៣០ ទៅ៤០ គីឡូម៉ែត្រពីតំបន់ជម្លោះ ។

នៅក្នុងស្ថានភាពនេះដើម្បីសុវត្ថិភាពសូមកុំទៅជិតមូលដ្ឋានទ័ព អគារសំណង់​ធំៗ ពីព្រោះយោធាថៃអាចនឹងកំណត់ទីនោះជាទីតាំងត្រូវវាយប្រហារដោយយន្តហោះដូចកើតមាននៅក្រុងសំរោង។

ក្រៅពីនោះយើងទាំងអស់គ្នាគួរកុំចែករំលែកទីតាំងយោធា សកម្មភាពយោធា ប្រព័ន្ធអាវុធ និង ចែករំលែកនូវព័ត៌មាននានាដែលគ្មានប្រភពច្បាស់លាស់ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ត កងកម្លាំងវីរៈការពារជាតិរបស់យើង ។

ដោយឡែកការផ្សព្វផ្សាយអំពីសកម្មភាពកងកម្លាំង យោធូបករណ៍សង្រ្គាម ទីតាំងសមរភូមិ គឺសុទ្ធតែជាព័ត៌រសើបនឹងអាចឲ្យកម្លាំងសត្រូវរបស់យើងអាចចាំនិងកំណត់គោលដៅវាយប្រហារបាន ។

កងកម្លាំងខ្លួនឯងវិញគឺកុំប្រើប្រាស់ទូរស័ព្ទជាពិសេសកុំលេងបណ្តាញសង្គម ការលេង ការមើល ការថត ការចែករំលែកគឺអាចបង្ហាញទិន្នន័យទៅក្រុមអ្នកបច្ចេកទេសសង្រ្គាមថៃ ចាប់បានទីតាំង និង ងាយស្រួលកំណត់កូអរដោណេ វាប្រហារកម្ពុជាបានយ៉ាងងាយ ដោយសារតែពួកគេកំពុងតែដាក់ប្រព៍ន្ធអាវុធទំបើបៗ ។

សរុបទៅនៅក្នុងអំឡុងពេលនេះ តាំងចិត្តឲ្យស្ងប់កុំផ្តេសផ្តាស់សម្ងំឲ្យស្ងៀមស្ងាត់ហើយតាមដានតែប្រភពព័ត៌មានដែលផ្លូវការ ហើយបំពេញការងារទៅតាមតួនាទីនឹងភារកិច្ច ។ កុំចែករំលែកផ្តេចផ្តាស់ពីព្រោះនៅលើបណ្តាញសង្គមពិតជាពិបាកដឹងថា នរណាជានរណាច្បាស់លាស់ឡើយ ។

 

Daily Program

Livesteam thumbnail