ចង់ឫមិនចង់វិស័យឧស្សាហកម្មនឹងដើរមុខ ប៉ុន្តែកុំភ្លេចងាកមើលវិស័យកសិកម្មផង !

ចង់ឫមិនចង់ទោះបីជាកម្ពុជាប្រឹងតាំងខ្លួនជាប្រទេសកសិកម្មយ៉ាងណាក៏ដោយក៏វិស័យកសិកម្មនៅក្នុងប្រទេស​ទំនងជានៅពីក្រោយវិស័យឧស្សាហកម្មហើយ ប៉ុន្តែដើម្បីរក្សាជន្ទលសេដ្ឋកិច្ចនិងទប់លំនឹងកុំភ្លេចគិតគូពង្រឹងកសិកម្មផង ។​

ផ្អែកតាមស្ថិតិនៃគម្រោងវិនិយោគនៅកម្ពុជានារយៈពេលពេញមួយឆមាសទី១នៃឆ្នាំ២០២៥កន្លងមកនេះ កម្ពុជាទទួលគម្រោងវិនិយោគសរុប​៣៧៣គម្រោងគិតជាទឹកប្រាក់មានតម្លៃដល់ទៅ ៥,៨ ពាន់លានដុល្លារឯណោះ ប៉ុន្តែនៅក្នុងនោះគ្រាន់តែវិស័យឧស្សាហកម្មវាមានទុនដល់ទៅ ៤,២ពាន់លានដុល្លារឯអណោះ ខណៈដែលវិស័យកសិកម្មវិញគឺមានត្រឹមតែ ១៣០ លានដុល្លារប៉ុណ្ណោះ ។

ស្ថានភាពដែលបង្ហាញនូវបរិយាកាសវិនិយោគបែបនេះមិនមែនជាលើកទី១នោះទេ គឺសឹងតែរាល់ដងដូច្នេះហើយចង់ឫមិនចង់គោលដៅនៃការសម្រូចកម្លាំងជំនាញគួរតែគិតគូរទៅដល់កម្លាំងកម្មករនិងកម្មការនីជំនាញដែលមានសមត្ថភាពខ្ពស់ពោរពេញដោយថាមពលការងារ​។​

យើងត្រូវតែបន្តខិតខំបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញៗបន្ថែមទៀតដើម្បីទុកជាកម្លាំងដើម្បីបំពេញបន្ថែមនៅពេលដែលវិស័យឧស្សាហកម្មកាន់តែបន្ថែមនិងបង្ហូរចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មិនគួរ មើលស្រាលវិស័យកសិកម្មដែរ​។​

មកដល់ពេលនេះមូលដ្ឋាននៃឧស្សាហកម្មគឺវាចេញមកពីវត្ថុធាតុដើមដែលវិស័យកសិកម្មជាអ្នកទ្រទ្រង់ ដូច្នេះយើងសូមគិតគូរផងដែរ ។ វិស័យកសិកម្មមិនគួរជាវិស័យយើងគួរបំភ្លេចឫព្រងើយកន្តើយឡើយ​ ពោលគឺគួរតែនាំគ្នាយកចិត្តទុកដាក់បន្ថែមទៀត ។

កុំភ្លេចថា មកដល់ពេលនេះធនធានពីវិស័យកសិកម្មកម្ពុជាគឺបានកំពុងតែបង្ហូចេញទៅក្រៅប្រទេសច្រើនណាស់ ដូច្នេះប្រសិនបើកម្ពុជាអាចពង្រឹងឧស្សាហកម្មដែលទាញមូលដ្ឋានផលិតកម្មចេញពីវត្ថុធាតុដើម ដែលមានបាន វាក៏នឹងអាចឆ្លើយតបបានយ៉ាងងាយស្រួលហើយឲ្យវិស័យឧស្សាហកម្ម និង កសិកម្មបន្តពឹងផ្អែកគ្នាទៅវិញទៅមកបាន ។

សូមកុំភ្លេចថា សព្វថ្ងៃនេះទំនាក់ទំនងរវាងវិស័យកសិកម្ម និង ឧស្សាហកម្មកម្ពុជាហាក់មិនសូវមានទេ ដោយឧស្សាហកម្មភាពច្រើននៅកម្ពុជាមិនបានប្រើប្រាស់ផលិតផលកសិកម្មនៅក្នុងស្រុកឡើយ គឺនាំចូលផលិតផលវត្ថុធាតុដើមពីក្រៅ​មក ខណៈដែលវត្ថុធាតុដើមដែលកសិកម្មផលិតបានគឺយើងនាំចេញ ។

សរុបទៅយើងខ្ញុំសង្ឃឹមថា អ្នកជំនាញនឹងសិក្សាហើយរកដំណោះស្រាយមួយដ៏សមស្របដើម្បីពង្រីកអន្តរកម្មនៃទំនាក់ទំនងរវាងវិស័យឧស្សាហកម្មនិងកសិកម្មឲ្យកាន់តែប្រសើរជាងមុខ ប្រយោជន៍គឺកសាងឧត្តមភាពសេដ្ឋកិច្ចកាន់តែប្រសើរជាងមុនបន្ថែមទៀត ៕

Daily Program

Livesteam thumbnail