គ្រប់សាលាគួរតែរឹតបន្តឹងការប្រើប្រាស់បារីអេឡិចត្រូនិក

បារីអេឡិចត្រូនិកត្រូវបានចាត់ទុកដា ខុសច្បាប់ហើយវារិតតែខុសថែមទៀតនៅពេលដែលវា ត្រូវបានគេយកទៅប្រើប្រាស់នៅតាមស្ថាប័នអប់រំ ខណៈដែលមកដល់ពេលនេះការប្រើប្រាស់ ពពួកបារីអេឡិចត្រូនិកនេះត្រូវបានជនខិលខូចបញ្រ្ជាបចូលសាលាជាបណ្តើរៗ។

តាមអ្វីសំដីរបស់អាណាព្យាបាលយុវវ័យមួយចំនួនបានឲ្យដឹងថា កូនៗរបស់ពួកគេដែលបានទៅរៀននៅសាលាចំណេះទូទៅទាំងឯកជននិងរដ្ឋគឺថា បានឃើញមិត្តរួមសាលារបស់ពួកគេលួចប្រើប្រាស់នៅក្នុងបរិវេណសាលាតែម្តង ដែលនេះគឺជាក្តីកង្វល់មួយដែលសាលានានា ទំាងរដ្ឋនិងឯកជនគួរតែយកចិត្តទុកដាក់និងពង្រឹងឲ្យបានហ្មត់ចត់ដើម្បីបញ្ឈប់ការរីករាលដាល កុំអោយវាជ្រុលទាន់។

សូមកុំលេងសើច ឬមួយមើលស្រាលស្ថានភាព។ សាលានានាគួរតែរិតបន្តឹង និងពង្រឹងការត្រួតពិនិត្យលើបញ្ហានេះ ។ សាលាដែលមានត្រូវតែរកឲ្យឃើញយើងព្យាយាមលុបបំបាត់ ខណៈដែលសាលាមិនទាន់មានគឺត្រូវតែបង្ការនិងការពារហើយអនុវត្តវិធានការឲ្យបានហ្មត់ចត់ បើមិនដូច្នេះទេ វាអាចជាប្រភពនៃបញ្ហាសង្គម។

សាលារៀនមិនថារដ្ឋឫឯកជនជាកន្លែងដុះខាតភាពស្អាតស្អំ និងបោសសំអាត់អ្វីដែលមិនល្អ ដោយបំពាក់តែអ្វីដែលល្អ ប៉ុន្តែប្រសិនបើបញ្ហានេះត្រូវគេបណ្តែតបណ្តោយឲ្យចេះតែកើតមាន ដោយមិនលុបបំបាត់នោះផលប៉ះពាល់នឹងអាក្រក់ដល់គុណភាពនៃការអប់រំ វិន័យនិងសីលធម៌ ហើយជាពិសេសគឺគុណភាពសិក្សានិងមានបញ្ហាតែម្តង។

បារីធម្មជាតិក្តី បារីអេឡិចត្រូនិចក្តីគឺត្រូវតែលុបបំាត់ ពីព្រោះផលប៉ះពាល់វាគឺមានចំពោះសុខភាពមនុស្សដូចតែគ្នាទេ គ្រាន់តែថា បារីអេឡិចត្រូនិកនេះ ទើបកើតថ្មីដែលគេសន្និដ្ឋាន វាត្រូវគេបង្កើតនៅក្នុងរង្វងើឆ្នាំ២០០៦ ។

បារីអេឡិចត្រូនិក គឺ​ជា​គ្រឿង​អេឡិចត្រូនិក ដែលគេផលិតឡើងមានរូបរាងផ្សេងៗគ្នាដោយមានដូច​ប៊ិច ​ដែកកេះ ​ផ្លែឈើសិប្បនិម្មិតសម្រាប់ស្រូប​​បឺតបង្ហុយ​​ផ្សែង​ ដែល​បាន​មក​ពី​ការ​កម្តៅ​វត្ថុ​រាវក្នុង​បំពង់​ឬ​ដប​ ដោយ​​ប្រើ​ថ្ម ។

វត្ថុ​​រាវ​ក្នុង​បារី​អេឡិចត្រូនិក​ ផ្សំ​ឡើង​ដោយ​សារធាតុ​គីមី​ច្រើន​មុខ ​​ មិន​ស្អុយ​ដូច​បារី​បុរាណទេ ហើយ​​អាច​សាក​បញ្ចូល​បន្ថែម ឬប្រើ​ម្តង​ក្រវ៉ាត់​ចោល​ក៏​បាន។ បារីនេះគ្រោះថ្នាក់កាន់តែខ្លាំង ហើយសួមកុំចាញ់បោកការឃោសនារបស់អ្នកលក់ដែលថា ការជក់បារីនេះសង្ហារសមឋានៈ សមតួនាទី ស៊ីវិល័យ ឬទាន់សម័យ។

សរុបមកវិញសូមលើកកំពស់ការបុ្រងប្រយ័ត្ននៅតាមសា្ថប័នអប់រំនា ហើយគ្រប់គ្រងឲ្យតឹងរឹង បើមិនដូច្នេះទេ សង្គមកម្ពុជាគឺកាន់តែពុលខ្លាំងឡើងៗ។ ហើយប្រសិនបើវារីកចូលដល់សាលា និង មានការប្រើប្រាស់ផុលផុសហើយនោះ វាពិតជាពិបាកនៅក្នុងការចាត់វិធានាការណ៍។ សូ​មចាត់វិធានការជាបន្ទាន់ដើម្បីការពារយុវវ័យនៅក្នុងប្រទេសឲ្យពួកគេធំធាត់ដោយមានសុខភាពបរិបូរណ៍ដើម្បីក្លាយជាធនធានមនុស្សដ៏ប្រសើរសម្រាប់អនាគតរបស់ប្រទេស៕

Daily Program

Livesteam thumbnail