ខិតប័ណ្ណមកដល់ផ្ទះ កុំល្បងប្រយ័ត្ន

ឥឡូវនេះការបញ្ចើចបញ្ចោល និងការអូសទាញយើងអោយលង់នៅក្នុងពិភពនៃការភ្លើតភ្លើនគឺកាន់តែសំបូរបែប ហើយក្រុមអ្នកដែលរកស៊ីចងការប្រាក់ ឬកម្ចីក្រៅផ្លូវការកាន់តែបង្ខិតសេវាកម្មរបស់ពួកគេមករកយើង ប៉ុន្តែកុំភ្លេចប្រយ័ត្នផុងខ្លួន និងបំណុលដោះស្រាយមិនចេញ។

ឥឡូវនេះ ក្រុមជនរកស៊ីកម្ចីក្រៅប្រព័ន្ធ ឬក្រុមចងការប្រាក់ទាំងនេះ បានជួលមនុស្សដើរញុក ខិ​តប័ណ្ណផ្សព្វផ្សាយសេវាកម្មរបស់ពួកគេដល់ក្នុងប្រអប់សំបុត្រនៅតាមផ្ទះដែលយើងទុក ដា​ក់គេដាក់វិក័យប័ត្រទឹក និងអគ្គិសនី ក៏ដូចជាសំបុត្រផ្សេងៗតែម្តង។

នៅក្នុងខិតប័ណ្ណទាំងនេះ ពួកគេបានដាក់តាំងពីកម្ចីសម្រាប់ទិញទំនិញ និងលក់ក៏ដូជជាសេវាកម្មបងរំលោះ តាំងពីទូរស័ព្ទដៃគ្រប់ម៉ាកគ្រប់មូដែល  កុំព្យូទ័រយួរដៃ ទូរទស្សសន៍​ ទូទឹកកក  ម៉ា​ស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ រហូតដល់ ម៉ូតូនិងរថយន្តនោះមិនគិតដល់កម្ចីផ្សេងៗទៀ​តឡើយ។

ទន្ទឹមនឹងការឃោសនាបែបនេះហើយពួកគេក៏បានជូននូវខិត្តប័ណ្ណមួយទៀតដែលភ្ជាប់មក ជា​មួយនឹងខ្លឹមសារ កម្ចីប្រាក់ខ្នាតតូច ដែលមិនត្រូវការទ្រព្យបញ្ចាំ ខ្ចីរហ័សឯកសារងាយស្រួល ល​ក្ខខ័ណ្ឌងាយៗ ដែលអាចបង់រំលោះតាំងពីប្រចាំថ្ងៃ សប្តាហ៍ ខែ រហូតដល់ឆ្នាំ ហើយសេវាកម្ម បងនោះ គឺងាយៗមិនចាំបាច់ឫមានការិយាល័យឡើយ គឺត្រឹមតែ បង់តាមវីងជាការស្រេច ប៉ុន្តែសួមកុំភ្លេចណាបងប្អូន ។

កម្ចីដែលគេបានភ្ជាប់មកជាមួយនឹងកម្មវិធីលក់បង់រំលោះអីនេះថ្វីត្បិតតែវាមិនមានទ្រព្យធានា ប៉ុន្តែវាគឺជាកម្ចីដែលយកកេរ្តិ៍យកឈ្មោះជាពិសេសកិត្តិយសរបស់យើងទៅធានា ហើយសងនោះសងគឺសងមិនចេះអស់ ហើយវាកើតកូនជាបន្តបន្ទាប់ដោយក្រុមនេះវាចេះនិងមានក្រុម ការងារគេពូកែក្លែងបន្លំឯកសារ ពូកែលេងសំដី ពូកែទ្រឹស្តី ទាំងផ្អែមល្ហែម ហើយក៏មានក្រុមការងារគេពូកែសម្លុត និងគំរាមកំហែងទៀតក៏មាន។​

មកដល់ពេលនេះកម្ចីនេះត្រូវគេដើរចែកចាយមិនថានៅរាជធានីភ្នំពេញ នៅតាមខេត្ត ក៏ដូចជានៅ​ជនបទនោះទេ គឺមានគ្រប់កន្លែងគ្រប់រូបភាព ។ កន្លងមកទោះបីជាមានវិធានការច្បាប់ ជាញឹកញាប់ក៏ដោយ ប៉ុន្តែដោយសារតែខ្វះការយល់ដឹង ហើយក៏អាចថាមកពីកុនលុយកុនកាក់ ពិបាករកប្រភពលុយដើម្បីដោះស្រាយបញ្ហាគឺតែងតែមានអ្នកដែលលង់ខ្លួននឹងក្រុមនេះជា បន្ត​បន្ទាប់។​

ក្រុមនេះគឺពិតជាសាហាវនិងផ្តេសផ្តាសណាស់ហើយពួកគេពួកែអូសក្រឡា ហើយតែងតែភ្ជាប់ទៅអ្នកនេះអ្នកនោះតែផ្តេសផ្តាស់ សូម្បីតែអ្នកដែលមិនដឹងរឿងអ្វីហើយមិនទាក់ទងជាមួយ​នឹងពួកគេក៏ត្រូវពួកនេះទាញទៅភ្ជាប់នឹងពួកគេដែរ ដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្ន។

នៅក្នុងករណីជួបបែបនេះ សូមកុំរវីរវល់នឹងពួកគេ ហើយនៅក្នុងករណីដែលយើង មានបញ្ហាលុយកាក់​ហើយត្រូវការបន្ទាន់សូមទាក់ទងមកស្ថាប័នហិរញ្ញវត្ថុត្រឹមត្រូវ មានកន្លែង មានអា​សយដ្ឋាន ក៏ដូជជាលក្ខខណ្ឌត្រឹមត្រូវ ដោយឡែក គេក៏មានការប្រាក់សមរម្យ ហើយក៏មានក្រុ​មឥណទានដែលមានវិជ្ជាជីវៈត្រឹមត្រូវពន្យលច្បាស់លាស់ នៅក្នុងករណីយើងមាន បញ្ហាគេតែ​ងជួយផ្តល់ដំណោះស្រាយ​ជាជំហានៗតាមយុទ្ធសាស្រ្តរបស់ពួកគេ មិនមែនគិតតែកាប់ឆៅផ្តេសផ្តាសនោះឡើយ ដូច្នេះសូមប្រុងប្រយ័ត្ន៕

 

Daily Program

Livesteam thumbnail