កូនរៀនមិនចេះជាកំហុសរបស់អ្នកណា? គ្រូបង្រៀនមែនទេ?

ពាក្យថារៀន គឺនិយាយស្រួលណាស់ ប៉ុន្តែប្រសិនបើសួរថាតើត្រូវធ្វើយ៉ាងណារៀនឲ្យពូកែទើបបានវាពិបាកទាំងនិយាយ និងពិបាកទាំងការអនុវត្ត​។​

បច្ចុប្បន្ននេះបញ្ហានៃការរៀន និងការបង្រៀនបានកំពុងតែលេចឡើងជាថ្មីនៅកម្ពុជា ខណៈដែលអាណាព្យាបាលសិស្សានុសិស្សមួយចំនួនបានកំពុងតែលើកឡើងពីបញ្ហានេះជាបន្តប​ន្ទាប់។​

ជាការពិតមនុស្សកើតមានមានខួរក្បាលប្រហាក់ប្រហែលគ្នាទេ​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោ​យធម្មជាតិដែលមនុស្សបានបង្កើត គឺវាពាក់ព័ន្ធនឹងកត្តាជីវសាស្រ្តអាហារ ការទំនុកបម្រុង នៅពេ​លបង្កកំណើត ដូច្នេះហើយបានជានៅពេលដែលកើតមកមានមនុស្សខ្លះមានខួរក្បាលដែ​លគេវាស់កម្រិត IQ ខុសគ្នា  ប៉ុន្តែទាំងនេះ​គ្រាន់តែជាទស្សនៈមួយផ្នែកប៉ុណ្ណោះ។​

មកដល់ពេលនេះការរៀនពូកែ ឬមិនពូកែគឺវាអាស្រ័យនៅលើការខិតខំ​សំភីរបស់សិស្ស នៅក្នុងករណីសិស្សមានការខំប្រឹងប្រែង ភ្ញាក់រលឹក និងមានបំណងខំរៀន ពោលគឺស្រលាញ់ការសិ​ក្សា គឺជាទូទៅសិស្សនោះនឹងរៀនពូកែ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើសិស្សនោះមិនចង់រៀនទោះជាខួក្បាលមាន​IQខ្ពស់​ម្រិតណាក៏ដោយក៏នៅតែរៀនខ្សោយដែរ​។​

ម្យ៉ាងវិញទៀតការៀនខ្សោយ ឬពូកែនេះវាក៏មានទំនាក់ទំនងគ្នាដែររវាងអាណាព្យាបាលនិងគ្រូបង្រៀន។ ​មកដល់ពេលនេះ មានកុមារខ្លះរៀនពូកែ និងខ្សោយទៅតាមគ្រូ ដោយសារអ្វីគឺដោ​យសារតែគាត់​ចូលចិត្តឥរិយាបទរបស់គ្រូណាម្នាក់។ ដូច្នេះនៅពេលដែលគេចូលចិត្តគ្រូនោះគឺខំរៀន តែគ្រូខ្លះដែលមិនមានឧបនិស្ស័យនឹងគេពេលដែលរៀនទោះជាគាត់យកចិត្តទុ​កដាក់ប៉ុណ្ណាក៏ការបង្រៀននោះគឺពិបាកទទួលដោយកូនសិស្សដែលមានអារម្មណ៍ផ្ទុយ​នេះក៏ជាចំ​ណុចមួយដែរ​។

នៅក្នុងករណីបែបនេះ​ ប្រសិនបើអាណាព្យាបាលជំរុញនិងយកចិត្តទុកដាក់បន្ថែមអប់រំណែនាំពន្យល់ លើកទឹកចិត្តដោយហេតុ និងផល សិស្សអាចនឹងយល់ហើយខំរៀនវិញទោះជាលទ្ធផ​ល វាមិនដូចពីការដែលពួកគេមានឆន្ទះ និងភាពរីករាយចេញពីខ្លួនរបស់ពួកគេនោះទេ។​

ម្យ៉ាងវិញទៀតមកដល់ពេលនេះរវាងអាណាព្យាបាល និងគ្រូក៏មានទំនាស់គ្នាមួយទៀតគឺលើបញ្ហារៀនបំប៉ន ឬហៅថារៀន​គួ។ ​រៀនគួនេះជាបច្ច័យមួយ ដែលមិនគួរលើកទឹកចិត្តមែន ប៉ុន្តែក៏​សូមកុំបន្ទោសលោកគ្រូអ្នកគ្រូដែរ។

រៀននៅសាលាអាចម៉ោងមិនគ្រប់ ដូច្នេះហើយដើម្បីជាជំនួយលោកគ្រួអ្នកគ្រូក៏ឆ្លៀតពេលជួ​យបង្រៀនបន្ថែម តែនៅក្នុងករណីអាណាព្យាបាលមិនចង់ក៏មិនអី ប៉ុន្តែគួរតែចំណាយពេលវេ​លាជួយបង្រៀនជួយណែនាំកូនៗឲ្យខំរៀន ខំអនុវត្តតាមលំហាត់ ឬតាមមេរៀនដែលពួកគេរៀ​ន នោះគឺជាការជួយគ្នាមួយ។

សរុបសេចក្តីទៅរវាងគ្រូ អាណាព្យាបាល និងសិស្សគឺជាអន្តរទំនាក់ទំនងដែលភាគីទាំងបីគួរតែយោគយល់គ្នា ហើយនាំគ្នាខំអត់ធ្មត់លះបង់ តស៊ូទាំងអស់គ្នាដើម្បីអនាគតសិស្ស និងធន​ធា​នមនុស្សនៅកម្ពុជាយើង៕

Daily Program

Livesteam thumbnail