លោកដូណាល់ ត្រាំ បានពិភាក្សាជាមួយលោកវ្លាឌីមៀ ពូទីន ដើម្បីបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិក លោកដូណាល់​ ត្រាំ បានពិភាក្សាកាលពីថ្ងៃពុធ ជាមួយសមភាគី​រុស្ស៊ី​របស់លោក បន្ទាប់មកទើបជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន។ លោកបានប្រកាស​ថា បានព្រមព្រៀងជាមួយលោកវ្លាឌីមៀ ពូទីន បើកកិច្ចចរចាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅ​អ៊ុយក្រែន ព្រមទាំងអាចជំនួបជួបមុខផ្ទាល់​នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។

កាលពីថ្ងៃទី១២ ខែកុម្ភៈ លោកដូណាល់ ត្រាំ បានព្រមព្រៀងជាមួយលោកវ្លាឌីមៀ ពូទីន បើក​កិច្ចចរចាបន្ទាន់អំពីអ៊ុយក្រែន និងសន្យាជំនួប​ជួបមុខផ្ទាល់ជាមួយសមភាគីរុស្ស៊ីរបស់លោក។

នៅអំឡុងការផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាននៅសេតវិមាន លោកដូណាល់ ត្រាំ បាន បញ្ជាក់ថា គាត់នឹងមកទីនេះ ហើយលោកនឹងទៅទីនោះ ហើយយើងនឹងប្រហែលជួបគ្នានៅ ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជាលើកដំបូង។ លោកមិនបានផ្តល់កាលបរិច្ឆេទ និងក៏គ្រោង អំពីបទ ឈប់បាញ់មួយ​នៅក្នុងពេលអនាគតមិនយូរប៉ុន្មានសម្រាប់ប្រទេសអ៊ុយក្រែននោះទេ។

ម្យ៉ាងវិញទៀត លោកដូណាល់ ត្រាំ បានវិនិច្ឆ័យថា ការចូលជាសមាជិករបស់អ៊ុយក្រែន​មក ក្នុង​អង្គការណាតូ ដែលចង់បានដោយទីក្រុងគៀវ ប៉ុន្តែត្រូវបានបដិសេធដាច់អហង្ការ​ដោយ ទីក្រុងមូស្គូ គឺមិនមានភាពប្រាកដនិយមទេ។

លោកក៏បាននិយាយថា វាត្រូវតែមានការបោះឆ្នោតនៅពេលវេលាមួយ ឬពេលណាមួយនៅ អ៊ុយក្រែន។ ដោយមិនមានច្បាប់អាជ្ញាសឹក​ដែលដាក់ចេញនៅខែកុម្ភៈ ឆ្នាំ២០២២ និងដែល រារាំងការរៀបចំការបោះឆ្នោត ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសអ៊ុយក្រែនគួរតែត្រូវ បានរៀបចំឡើងនៅខែមីនា ឆ្នាំ២០២៤។

នេះគឺជាការផ្លាស់ប្តូរកិច្ចសន្ទនាផ្ទាល់ដែលត្រូវបានរាយការណ៍ថា ជាផ្លូវការរវាងប្រមុខវិមាន​ក្រឹមឡាំង និងប្រធានាធិបតីអាម៉េរិកដែលចូលកាន់មុខតំណែងចាប់តាំងពីលោកវ្លាឌីមៀ ពូទីន ធ្លាប់បានហៅទូរសព្ទទៅកាន់លោកចូ បាយឌិន នៅខែកុម្ភៈ ឆ្នាំ២០២២ មុនបន្តិចមុនពីការបើក​ការវាយប្រហារមកលើប្រទេសអ៊ុយក្រែន។

នៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា ប្រទេសរុស្ស៊ី  និង សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមបន្ទាន់ភ្លាមដើម្បីចរចាក្នុងគោលដៅបញ្ចប់សង្រ្គាម ហើយលោក​អួតសរសើរអំពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កា ជាមួយនឹងសមភាគីរុស្ស៊ី។ ប្រធានាធិបតី អាម៉េរិក​ក៏បានសរសេរថា ៖ “យើងបានព្រមព្រៀងធ្វើការជាមួយគ្នា ដោយជិតស្និទ្ធ និងដោយ គោរពគ្នាទៅវិញទៅមក”។

សម្រាប់ការផ្សព្វផ្សាយ ប្រធានាធិបតីអាម៉េរិក បានសាទរថា ៖ “យើងចង់បញ្ឈប់ការបាត់បង់ ជីវិតមនុស្សរាប់លាននាក់​ទាក់ទិនទៅនឹងសង្រ្គាមរុស្ស៊ី អ៊ុយក្រែន។ ប្រធានាធិបតីពូទីន​ក៏បាន ប្រើប្រាស់ស្លាកផ្សព្វផ្សាយឥទ្ធិពលរបស់យើង គឺ មានអត្ថន័យ។ យើងទាំងពីរនាក់ជឿលើ រឿងនេះ”។

ប្រធានាធិបតីអាម៉េរិកក៏បានថ្លែងថា លោកចង់អរគុណប្រធានាធិបតីពូទីនសម្រាប់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការហៅទូរសព្ទនេះ ហើយក៏ដើម្បីដោះលែងលោក ម៉ាក ហ្វ៉ូហ្សេល ដែលជាជនជាតិអាម៉េរិកម្នាក់ត្រូវបានចាប់ឃុំខ្លួននៅរុស្ស៊ី។

ចំណែកភាគីម្ខាងទៀត វិមានក្រឹមឡាំងបានថ្លែងថា លោកវ្លាឌីមៀ ពូទីន បានបង្ហាញ អំពី ចំណង់ចង់ស្វែងរកដំណោះស្រាយ​រយៈពេលវែង សម្រាប់សង្រ្គាមអ៊ុយក្រែន តាមរយៈកិច្ច សន្ទនាសន្តិភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី បេស្កូវ បានថ្លែងថា ៖ “ប្រធានាធិបតីពូទីន បាន លើកឡើងអំពីសារសំខាន់ចាំបាច់នៃការប្រឈមដោះស្រាយមូលហេតុស៊ីជម្រៅ​នៃសង្រ្គាម និងបានព្រមព្រៀងជាមួយលោកត្រាំថា ដំណោះស្រាយរយៈពេលវែងអាចនឹងត្រូវ​បានរក ឃើញតាមរយៈកិច្ចចរចាសន្តិភាព”។

 

 

Daily Program

Livesteam thumbnail