ព្រះសហគមន៍នៅហ្វីលីពីនទទួលបានលោកអភិបាលថ្មីដែលមានសមត្ថភាពមួយរូប

លោកបូជាចារ្យ និក អជែល វ៉ាគីឡា (Nick Argel Vaquilar ) ដែលជាបព្វជិត អស់រយៈពេល២៩ឆ្នាំ ហើយ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកទេវវិទ្យា និងសញ្ញាបត្របណ្ឌិតផ្នែកព្រះគម្ពីរ ដែលមានប្រវត្តិទទួលខុសត្រូវតំាងពីព្រះសហគមន៍ អ្នករៀបចំកម្មវិធី សាស្ត្រាចារ្យ និងជាសាកលវិទ្យាធិការមួយរូប ត្រូវបានសម្តេចប៉ាបឡេអូទី១៤តែងតាំងជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកមួយនៅហ្វីលីពីន។

សារព័ត៌មាន Ewtnnews បានរាយការណ៍ថា លោកបូជាចារ្យត្រូវបានតែងតាំងអភិបាលថ្មី នៃព្រះសហគមន៍កាតូលិក អឺដាណេតា ( Urdaneta) ក្នុងប្រទេសហ្វីលីពីន នៅថ្ងៃខួបកំណើតគម្រប់ ៥៦ ឆ្នាំរបស់ លោក និង២ថ្ងៃមុនខួបនៃការតែងតាំងជាបូជាចារ្យរបស់លោក។

លោកអភិបាលថ្មីបាននិយាយថា "ខ្ញុំដឹងថាខ្ញុំមិនមានសមត្ថភាពទទួលខុសត្រូវដ៏ធំនេះទេ។ ប៉ុន្តែខ្ញុំត្រូវបានជ្រើសរើសសម្រាប់ការទទួលខុសត្រូវដ៏ធំនេះ ខ្ញុំសង្ឃឹមថានឹងទទួលបានជំនួយទាំងអស់ពីព្រះជាម្ចាស់ ព្រោះខ្ញុំដឹងថាទ្រង់នឹងណែនាំខ្ញុំជាគ្រូគង្វាល"។

លោកអភិបាល វ៉ាគីឡា ត្រូវបានតែងតាំងបន្តពីលោកអភិបាល ចាស៊ីនតូ ចូសេ ( Jacinto A. José) ដែលបានដឹកនាំភូមិភាគនេះអស់រយៈពេលជាង២០ ឆ្នាំ ហើយការលាលែងពីតំណែងរបស់លោកត្រូវបានសម្តេចប៉ាបឡេអូទទួលយកបន្ទាប់ ពីលោក ឈានដល់អាយុ ៧៥ ឆ្នាំ ដែលជាអាយុចូលនិវត្តន៍សម្រាប់លោកអភិបាល ។

លោកអភិបាលថ្មីកើតនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ១៩៧០ នៅទីក្រុង ខាប៊ូហ្គា (Cabugao) ក្នុងខេត្ត អ៊ីឡូកូសូស សួរ ( Ilocos Sur) ។ លោកត្រូវបានតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៩៧  ហើយបានបម្រើកិច្ចការជាច្រើននៅក្នុងព្រះសហគមន៍នៅហ្វីលីពីន៕

Daily Program

Livesteam thumbnail