បូជាចារ្យវ័យចំណាស់នៅហ្វីលីពីនកំពុងតែមានកំណើនកើនឡើង ! អគ្គអភិបាលជំរុញឲ្យព្រះសហគមន៍រិះគិតអំពីការត្រាស់ហៅបូជាចារ្យថ្មី
ស្ថានភាពនៃលោកបូជាចារ្យបម្រើព្រះសហគមន៍នានានៅហ្វីលីពីនត្រូវបានបង្ហើបថា កំពុងតែប្រឈមនឹងស្ថានការណ៍ដែលព្រះសហគមន៍នីមួយៗរិះគិតនិងលើកទឹកចិត្តឲ្យមានការត្រាស់ហៅយុវជនឲ្យចូលរួម បម្រើព្រះសហគមន៍ខណៈលោកបូជាចារ្យភាគច្រើនកំពុងតែជិតចូលនិវតន្តន៍ ។
លោកអគ្គអភិបាល អាល់បឺតូ អ៊ុយ អគ្គអភិបាលនៃព្រះសហគមន៍ភូមិភាគសេប៊ូ ភាគកណ្តាលនៃប្រទេសហ្វីលីពីន បានបង្ហើបនាពេលថ្មីៗមេញថា នៅពេលនេះលោកបូជាចារ្យដែលមានវ័យចំណាស់គឺមានច្រើន ។
លោកអគ្គអភិបាលបានថ្លែងថា នៅសេប៊ូ លោកបូជាចារ្យមានចំនួនសរុប៣៨៦ នាក់ ហើយភាគច្រើនកំពុងតែចូលវ័យជរា ។
លោកបានមានប្រសាសន៍ថា នៅក្នុងចំណោមលោកបូជាចារ្យដែលកំពុងតែបម្រើនៅតាមព្រះសហគមន៍នៅក្នុងភូមិភាគដែលមានគ្រិស្តបរិស័ទ៤,៦ លាននាក់ គឺនៅសល់១៧០ នាក់ ហើយនៅក្នុងនោះ៦០ភាគរយមានវ័យ៥០ឆ្នាំឡើងទៅហើយ ហើយ១/៣មានអាយុ៦០ឆ្នាំ ។
លោកអគ្គអភិបាលបានមានប្រសាសន៍ថា លោកបូជាចារ្យវ័យក្មេងនៅពេលនេះនៅមានចំនួចតិចតួច ដែលព្រះសហគមន៍នីមួយៗគួរគិតគួរនិងលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទរិះគិតអំពីជីវិតជាបុព្វជិត និង ការត្រាស់ហៅ ។
លោកអគ្គអភិបាលបានបន្តថា ជីវិតព្រះសហគមន៍នៅពេលនេះគឺនៅពឹងផ្អែកនៅលើលោកបូជាចារ្យវ័យចំណាស់ច្រើន ហើយកំពុងតែប្រឈមមុខ នឹងភាពទន់ខ្សោយដោយជៀសមិនរួច ។
លោកអគ្គអភិបាល បានព្រមានថា ក្នុងរយៈពេល៨ឆ្នាំខាងមុខ បូជាចារ្យជាច្រើនត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ ដូច្នេះព្រះសហគមន៍ អាចប្រឈមមុខនឹងកង្វះលោកបូជាចារ្យ ។
លោកបានបន្តទៀតថា អ្វីដែលនឹងកើតឡើងនៅខាងមុខមិនទាន់ជាវិបត្តិនៅឡើយទេ ប៉ុន្តែវាជាការវានឹងវិវត្តន៍ទៅរកស្ថានភាពនោះប្រសិនបើមិនមានការត្រាស់ហៅការចូលរួមថ្មីៗទេនោះ ។
មកដល់ពេលនេះនៅសាលាទេវវិទ្យាល័យមានអ្នកដែលត្រូវបានត្រាស់ហៅជានិស្សិតនៅទីនោះសរុប ២២៥ នាក់ ប៉ុន្តែពួកគេពេលខ្លះមិនអាចក្លាយជាបូជាចារ្យបានទេនៅពេលអនាគត ។