ក្រុមគ្រួសារបព្វជាតាកូនស្រីសន្តប៉ូល រៀបចំសិក្ខាសាលា អំពី AI ដើម្បីលើកកម្ពស់ទំនួលខុសត្រូវ

ក្រុមគ្រួសារនៃបព្វជាតាកូនស្រីសន្តប៉ូល (Daughters of St. Paul) នៅក្នុងប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាដែលមានរយៈពេល៣ថ្ងៃស្តីអំពីបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់ទំនួលខុសត្រូវការងារ នៅក្នុងព្រះសហគមន៍កាតូលិក។

កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំពីថ្ងៃទី០៨ ដល់ថ្ងៃទី​១០ ខែឧសភា នៅមជ្ឈមណ្ឌលទំនាក់ទំនង ប៉ូលីន (Pauline )ក្នុងទីក្រុង មុំបៃ ភាគខាងលិចនៃប្រទេសឥណ្ឌា ដោយមានអ្នកចូលរួមប្រហែល៥០រូប  ដែលពួកគេសុទ្ធតែជាគ្រីស្តបរិស័ទ។

អ្នកដែលមានឱកាសចូលរួមរួមនៅក្នុងកម្មវិធីនេះត្រូវបានគេដឹងថា មានគ្រូអប់រំជំនឿ សិស្សនិងនិស្សិត ស្ត្រីមេផ្ទះ អ្នកជំនាញ មន្ត្រីចូលនិវត្តន៍ បូជាចារ្យ និងដូនជី ដោយ វគ្គទាំងនេះត្រូវបានបណ្តុះបណ្តាល ឡើងដោយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយដែលមានជំនាញខាងទំនាក់ទំនងឌីជីថល និងការបណ្តុះបណ្តាល AI។

អ្នករៀបចំបាននិយាយថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់មនុស្សដែលមានប្រវត្តិអប់រំ និងវិជ្ជាជីវៈផ្សេងៗគ្នា ទោះបីជាពួកគេបទពិសោធន៍តិចតួច ឬគ្មានបទពិសោធន៍ជាមួយបញ្ញាសិប្បនិម្មិតពីមុនមកក៏ដោយ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយអ្នកចូលរួមឱ្យយល់អំពីរបៀបដែលឧបករណ៍ AI អាចត្រូវបានប្រើប្រាស់ដោយមានទំនួលខុសត្រូវក្នុង ការអប់រំ ការទំនាក់ទំនង និងជីវិតប្រចាំថ្ងៃ។

ការបណ្តុះបណ្តាលនេះបានណែនាំអ្នកចូលរួមអំពីមូលដ្ឋានគ្រឹះនៃ AI រួមទាំងឱកាស ដែនកំណត់ និងផលវិបាកខាងសីលធម៌របស់វា។ វគ្គបណ្តុះបណ្តាលក៏បានលើកយកកង្វល់កាន់តែខ្លាំងឡើងទាក់ទងនឹងព័ត៌មានមិនពិត ការក្លែងបន្លំតាមអ៊ីនធឺណិត ការបោកប្រាស់តាមអ៊ីនធឺណិត និងសុវត្ថិភាពតាមអ៊ីនធឺណិត ដែលជួយអ្នកចូលរួមកំណត់អត្តសញ្ញាណខ្លឹមសារឌីជីថលដែលមិនគួរឱ្យទុកចិត្ត និងទទួលយកការអនុវត្តតាមអ៊ីនធឺណិតដែលមានសុវត្ថិភាពជាងមុន។

 

ការផ្តោតសំខាន់មួយនៃសិក្ខាសាលាគឺការរៀនសូត្រជាក់ស្តែងជាមួយវេទិកា AI ដែលប្រើប្រាស់យ៉ាងទូលំទូលាយ។

 អ្នកចូលរួមបានរៀនប្រើប្រាស់ ChatGPT សម្រាប់ការបំផុសគំនិត ការសរសេរ និងការស្រាវជ្រាវ; Claude សម្រាប់ឯកសារ និងបទបង្ហាញ; Ideogram សម្រាប់ការបង្កើតរូបភាព; Grok សម្រាប់កិច្ចការទាក់ទងនឹងសំឡេង; និង InVideo AI សម្រាប់បង្កើតវីដេអូ និងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម។ល៕

Daily Program

Livesteam thumbnail