ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសឥណ្ឌាបន្ទាប់ពីមានការចាប់ខ្លួនដូនជីពីររូបពីបទជួញដូរមនុស្ស

ការតវ៉ាកំពុងរីករាលដាលនៅក្នុងប្រទេសឥណ្ឌាជុំវិញការចាប់ខ្លួនដូនជីពីររូបពីបទបំប្លែង និងការជួញដូរមនុស្សនៅក្នុងរដ្ឋ ចាទីហ្គាហ្វ ( Chattisgarh ) ភាគកណ្តាលនៃប្រទេសឥណ្ឌា។
បាតុកម្មដែលកំពុងបន្តដែលបានចាប់ផ្តើមជាមួយនឹងការចាប់ខ្លួនដូនជីទាំងពីរនាថ្ងៃទី ២៥ខែកក្កដា កាន់តែខ្លាំងឡើងបន្ទាប់ពីការដោះលែងដូនជីទាំងពីរត្រូវបានពន្យារពេលដោយរដ្ឋាភិបាលគណបក្សជាតិនិយមហិណ្ឌូ ដែលប្រឆាំងនឹងការធានានៅក្រៅឃុំ ខណៈដូនជីទាំងពីរកំពុងជាប់នៅក្នុងពន្ធនាគារ ជិតមួយសប្តាហ៍ហើយនោះ។
លោកកាឌីណាល់ បេសេឡីយូស ម៉ាក្លេមីស (Baselios mar Cleemis) បាននិយាយកាលពីថ្ងៃទី ៣០ ខែកក្កដាថា “តើនេះជាយុត្តិធម៌បែបណា?”។
បញ្ហានេះបានរីកដុះដាលខ្លាំងឡើង ដោយទាមទារឱ្យដោះលែងដូនជីជាបន្ទាន់។
ដូនជីទាំងពីរ ម្នាក់មានឈ្មោះថា ព្រីថា ម៉ារី (Preetha Mary) និងដូនជី វ៉ាន់ដាណា ហ្រ្វង់ស៊ីស (Vandana Francis) បានត្រូវប៉ូលីសចាប់ខ្លួន ក្រោយពេលដែលដូនជីជួយសង្រ្គោះស្រ្តីវ័យក្មេង៣រូប រហូតដល់ដូនជីទាំងពីរត្រូវរងនូវការចោទប្រកាន់ខាងលើ។
ហេតុផលដែលដូនជីជួយសង្រ្គោះស្រ្តីវ័យក្មេងទាំងនោះព្រោះក្រុមគ្រួសាវាយដំ និងបង្ខំពួកនាង ប៉ុន្តែក្រុមគ្រួសារបដិសេធហើយប្តឹងសមត្ថកិច្ចតែម្តង៕
Daily Program
