កម្មវត្ថុនៃកម្មវិធីអធិដ្ឋានប្រចាំខែកញ្ញារបស់សម្តេចប៉ាបគឺផ្តោតលើការកសាងទំនាក់ទំនង

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវត្ថុសំខាន់នៃកម្មវិធីអធិដ្ឋាននានារបស់សម្តេចប៉ាបឡេអូទី១៤ នៅក្នុងខែកញ្ញាទាំងអស់គឺផ្តោតជាពិសេសទៅលើការកសាងនិងការបង្កើតនូវទំនាក់ទំនង និង កសាងសេចក្តីស្រលាញ់ជាមួយនឹងព្រះជាម្ចាស់។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបឡេអូ ទ្រង់ចង់ឲ្យគ្រីស្តបរិស័ទអាចជួយគ្នា ហើយពឹងពាក់គ្នាទៅវិញទៅមក តាមរយៈការបង្កើតនូវទំនាក់ទំនងនេះឯង។​

តាមរយៈសារជាវីដេអូដែលទ្រង់បានផ្ញើរទៅកាន់គ្រីស្តបរិស័ទនានានៅជុំវិញពិភពលោក ថា តាមលំអានរបស់សន្តហ្រ្វង់ស៊ីស ទំនាក់ទំនងគឺជារឿងដ៏ចំាបាច់បំផុតរបស់មនុស្សជាតិ  ដូច្នេះហើយទ្រង់ចង់ឲ្យគ្រិស្តបរិស័ទកសាងទំនាក់ទំនងនិងសេចក្តីស្រលាញ់ដោយភាពទន់ភ្លន់ និង ការគោរព។

​សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជាមួយនឹងទំនាក់ទំនងដ៏ទន់ភ្លន់ បូកផ្សំនិងសេចក្តីស្រលាញ់ដោយការគោរព ​វាគឺជាប្រភពដ៏ការបង្កើតនិងកសាងនូវទំនាក់ទំនងដ៏ល្អសម្រាប់មនុស្សជាតិ៕

Daily Program

Livesteam thumbnail