ហាន អ៊ូទី ព្រះរាជាធិរាជចិនដែលពង្រីកទឹកដីចិនធំបំផុត

ហាន អ៊ូទី ប្រសូតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៥៧ និងសុគតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ៨៧ មុន គ្រិស្តសករាជ។ ឈ្មោះផ្ទាល់ខ្លួនរបស់ព្រះអង្គ គឺលីវ ជែ។ ព្រះអង្គគឺជាព្រះចៅអធិរាជទី៧ នៃ រាជ្យវង្សហាន ប្រទេសចិន និងសោយរាជ្យពីថ្ងៃទី៩ ខែមីនា ឆ្នាំ១៤១ រហូតដល់ថ្ងៃចូលទីវង្គត។

រាជ្យរបស់ព្រះបាទអ៊ូទី មានរយៈពេល ៥៤ឆ្នាំ។ រាជ្យរបស់ព្រះអង្គត្រូវបានកត់សម្គាល់ ដោយការដណ្តើមបានទឹកដីសំខាន់ៗក្នុងរាជ្យវង្សហាន និងការរៀបចំឡើងវិញនូវរដ្ឋាភិបាល ដើម្បីឈានទៅដល់កាន់រដ្ឋមួយដែលខ្លាំង និងមជ្ឈការ។  

ក្នុងចំណោមវិធានការដែលត្រូវប្រកាន់យកនៅក្នុងន័យនេះ ព្រះអង្គអ៊ូទីបាននាំមកនូវសារ សំខាន់ជាពិសេសសម្រាប់ការលើកកម្ពស់លទ្ធិខុងជឺ។ នៅក្នុងទស្សនៈសង្គម និងវប្បធម៌ ព្រះ អង្គអ៊ូទី ត្រូវបានស្គាល់តាមរយៈការបង្កើតថ្មីនានា​ខាង​សាសនា និងការគាំពារសម្រាប់សិល្បៈ កំណាព្យ និងសិល្បៈតន្រ្តី ដែលរួមបញ្ចូលការអភិវឌ្ឍ​ការិយាល័យព្រះចៅអធិរាជនៃតន្រ្តីដើម្បី ប្រែក្លាយវាទៅជាកន្លែងដែលមានកិត្តិសព្ទល្បីល្បាញ។ រាជ្យរបស់ព្រះអង្គអ៊ូទី ក៏ត្រូវបានកត់ សម្គាល់ដោយទំនាក់ទំនងជាមួយទ្វីបអឺរ៉ាស៊ីខាងលិច​ដែលកាន់តែមានសារសំខាន់ឡើងៗ។

ក្នុងនាមជាអ្នកវាយដណ្តើមទឹកដី ព្រះអង្គអ៊ូទីដឹកនាំចិនហានដែលមានទឹកដីទំលំទូលាយ បំផុត។ នៅចំនុចខ្ពស់បំផុត ព្រំដែននៃចក្រភពលាតសន្ធឹងរវាងប្រទេសគៀហ្គីហ្ស៊ីស្ថាន សព្វថ្ងៃនៅទិសខាងលិច កូរ៉េនៅទិសខាងកើត និងភាគខាងជើងប្រទេសវៀតណាមនៅ ភាគ ខាងត្បូង។ ព្រះអង្គអ៊ូទីបានវាយរុញច្រានដោយជោគជ័យជនជាតិពនេចរសុងនូ នៅភាគខាង​ជើង​ប្រទេសចិន និងបញ្ជូនបេសកកជន ពិសេស លោកចាង ឈាន នៅឆ្នាំ១៣៩ មុនគ.ស ដើម្បីទៅបង្កើតសម្ព័ន្ធមិត្តជាមួយជនជាតិ​យ៉េជឺ​នៅដែនដីប្រទេសអូបេគីស្ថានសព្វថ្ងៃ។

ដើម្បីស្ថាបនារដ្ឋអាជ្ញានិយម និងមជ្ឈការ ព្រះអង្គអ៊ូទី ប្រកាន់យកគោលការណ៍លទ្ធិខុងជឺ​ជា​ទស្សន​វិជ្ជារដ្ឋ និងជាក្រមសីលធម៌សម្រាប់ចក្រភពរបស់ព្រះអង្គ។ ព្រះអង្គក៏បានស្ថាបនា​សាលា​រៀនដើម្បីបណ្តុះបណ្តាលអនាគតមន្រ្តីរាជការសម្រាប់សិស្សខុងជឺបុរាណ។ កំណែ​ទម្រង់​ទាំងនេះ មានឥទ្ធិពលដោយចីរភាពសម្រាប់វត្តមានរបស់ប្រទេសចិនរាជាធិរាជ និងក៏​ជះ​ឥទ្ធិពលសំខាន់ខ្លាំងណាស់ទៅលើអរិយធម៌ប្រទេសជិតខាង។

អ្នកប្រវត្តិសាស្រ្តពិព៌នាព្រះអង្គអ៊ូទី​ក្នុងមតិផ្ទុយគ្នាជាច្រើន ដោយជួនកាលនាំមកទិដ្ឋភាពខ្លះ​នៃ​បុគ្គលិក​លក្ខណៈរបស់ព្រះអង្គដោយផ្ទុយអំពីអ្វីដែលគេស្គាល់អំពីព្រះអង្គ។ ព្រះអង្គ​បានពង្រីក​ទឹកដី​ចក្រភពហានចិនស្ទើមួយទ្វេជាពីរ និងភាគច្រើននៃទឹកដីដែលព្រះអង្គបានភ្ជាប់​ជា​ឧបសម្ព័ន្ធ​នៅតែស្ថិតនៅជាផ្នែកនៃប្រទេសចិន​សព្វថ្ងៃ។

ព្រះអង្គអ៊ូទី បានគាំទ្រលទ្ធិខុងជឺជាផ្លូវការ និងបានប្រើប្រាស់ប្រព័ន្ធច្បាប់នៃការផ្តល់រង្វាន់ និង​ការ​ដាក់ទោសសម្រាប់ដឹកនាំចក្រភពរបស់ព្រះអង្គ។

កំណែទម្រង់នយោបាយដែលនាំមកក្រោមរាជ្យរបស់ព្រះអង្គ គឺពង្រឹងអំណាចរបស់អធិរាជ​ដោយ​ផាត់ចោលអាជ្ញារបស់មហាឧបរាជ។

នៅឆ្នាំ១៤០ ព្រះអង្គអ៊ូទី រៀបចំការប្រឡងរាជ្យវាំងសម្រាប់យុវជនដែលមានចំណេះដឹង​ច្រើន​វិស័យ​ចំនួន ១០០នាក់។ ដោយឧទ្ទេសនាមដោយមន្រ្តី ភាគច្រើននៃសិស្សទាំងនេះមាន​ប្រភព​​ពីគ្រួសារ​អភិជន។ ការប្រឡងនេះមានឥទ្ធិពលដ៏សំខាន់នៅលើប្រវត្តិសាស្រ្តចិន ដោយសារ​តែវាកត់សម្គាល់នូវ​ការចាប់ផ្តើមនៃការស្ថាបនាលទ្ធិខុងជឺជាលទ្ធិរាជាធិរាជជាផ្លូវការ។

គេមើលឃើញរឿងនេះនៅលើការបញ្ជាក់នៅក្នុងពានរង្វាន់សម្រាប់យុវជនមានចំណេះដឹង​ខាងខុងជឺម្នាក់ លោកតុង ចុងស្ហ៊ូ ដែលបានតាក់តែងនូវអត្ថបទដ៏ល្អបំផុត​ ដែលនៅ​ក្នុង​នោះ​លោកការពារការដាក់ឲ្យដំណើរការនូវលទ្ធិខុងជឺនិយម។

 

Daily Program

Livesteam thumbnail