ស្ត្រីខ្មែរដំបូង ជាបាហុនិការរបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways

ចំណេះដឹង ជំនាញ ភាសា សម្រស់ បានធ្វើអោយស្រី្តខ្មែរមួយរូបក្លាយខ្លួនជា បាហុនិការខ្មែរដំបូង​ របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នៃប្រទេសអារ៉ាប់រួម។ ការក្លាយខ្លួនជាបាហុនិការនេះ ជារឿងមួយដែលខ្មែរអាចធ្វើបាន និងអាចចូលរួមបម្រើការងារ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways នៃ​ប្រទេស​អារ៉ាប់រួម​ដែល​មាន​តួនាទីជាបាហុនិកា។

ស្រ្តីខ្មែរដំបូងគេនោះ មានឈ្មោះថា ថានី ណារីតា (Thany Narita) ជា​បាហុនិកា​ជនជាតិ​ខ្មែរ​ដំបូង​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Etihad Airways បាន​មក​ថត​រូប​ដើម្បី ប្រម៉ូត​ទីផ្សារ​របស់​ក្រុមហ៊ុន ហើយ​ក៏​ធ្វើឲ្យ​មហាជន​ដឹង​ថា​ជា​កូន​ខ្មែរ។

បើតាមកញ្ញា ថានី ណារីតា ថ្មី​ៗ​នេះ​ មានការ​ប្រកាស​ផ្លូវការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways ទៅនឹង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជានា​​អំឡុង​ខែ​តុលា​ ឆ្នាំ ២០២៥។ ចំណែក​សាមី​ខ្លួន ណារីតា ក៏​បាន​ចែក​រំលែក​ពី​ការ​បាន​ធ្វើដំណើរ​វិល​មក​ស្រុក​កំណើត​វិញ តាម​រយៈ​ការ​បម្រើ​នៅ​លើយន្តហោះ​លំដាប់​កំពូល​មួយ​នេះ​ដែរ។

គួរ​បញ្ជាក់​ថាកញ្ញា ថានី ណារីតា ជា​បាហុនិកា​ខ្មែរ ដែល​តែង​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ការងារ​លើ​យន្ត​ហោះ ហើយ​ក៏​ជា​មនុស្ស​ស្រី​ដែល​អាច​សម្រេច​គោលដៅ​ធំ​ក្លាយ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​លំដាប់​កំពូល​មួយ​។

Etihad Airways គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​ប្រទេស​អារ៉ាប់រួម។ ការិយាល័យ​កណ្ដាល​ស្ថិត​នៅ​ទីក្រុង Khalifa រដ្ឋធានី Abu Dhabi នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ Zayed។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០០៣ ហើយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ទីពីរ​នៅ​ក្នុង UAE បន្ទាប់ពី Emirates។

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Etihad Airways នឹងចាប់ផ្តើមហោះមកភ្នំពេញនាឆ្នាំក្រោយនេះ។  Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានទីស្នាក់ការនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមអេមីរ៉ាត (UAE) នឹងចាប់ផ្តើមជើងហោះហើរ AUH - PNH ចាប់ពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ តទៅ។

ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Etihad Airways អាចនឹងប្រើប្រាស់យន្តហោះប្រភេទ Boeing B787 Dreamliner សម្រាប់ការហោះហើរជើងមួយនេះផងដែរ៕

 

 

Daily Program

Livesteam thumbnail