សុងតៃហ្ស៊ូ អធិរាជ ជាស្ថានិករាជ្យវង្សសុង

ព្រះរាជាតៃស្ស៊ូ ប្រសូតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ៩២៧ និងចូលសោយទីវង្គតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៩៧៦។ ព្រះអង្គមាននាមថា ចាវ គ័ងយីន។ ព្រះអង្គគឺជាស្ថាបនិកនៃ រាជវង្សសុង​នៃ​ប្រទេស​ចិន។ ជាឧត្តមសេនីយ៍ ព្រះអង្គត្រូវបានជ្រើសរើស​ដោយក្រុមស្តេចត្រាញ់ជាព្រះចៅ​អធិរាជ​ចិន។ ប្អូនប្រុសរបស់ព្រះអង្គ ព្រះអង្គតៃចុង ជាអ្នក​ស្នងបន្តពីព្រះអង្គ។

នៅចុងរាជ្យកាលរាជវង្សជូដែលជារាជ្យវង្សចុងក្រោយក្នុងចំណោមរាជ្យវង្សទាំង ៥ ដែលគ្រប់​គ្រង​ប្រទេសចិនខាងត្បូងបន្ទាប់ពីការដួលរលំរបស់រាជ្យវង្សថាង នៅឆ្នាំ៩០៧ ព្រះអង្គចាវ គ័ងយីង ដែលក្រោយមកត្រូវបានគេស្គាល់ថាជាអធិរាជសុង តៃហ្ស៊ូ បានដណ្តើមរាជ្យបល្ល័ង្កជូ ជាមួយ​​នឹងការគាំទ្រពីមេបញ្ជាការយោធានៅឆ្នាំ៩៦០ ដែលបង្កើតបានជារាជ្យវង្សសុង។

នៅ​ពេលឡើងគ្រងរាជ្យភ្លាម គោលដៅចម្បងរបស់អធិរាជសុង តៃហ្ស៊ូ គឺបង្រួបបង្រួម​ប្រទេស​ចិន​បន្ទាប់ពីរយៈពេលកន្លះសតវត្សនៃការបែងចែកនយោបាយ។​ ការបង្រួបបង្រួមគឺឆ្លងតាម​រយៈ​ការដណ្តើមយករាជាណាចក្រណានភីង និងវូយ៉េ ហានខាងត្បូង រាជាណាចក្រស៊ូ និង​ថាង​ខាងត្បូង នៅក្នុងប្រទេសចិនភាគខាងត្បូង ហើយក៏ត្រូវដណ្តើមយករាជាណាចក្រ​ហាន​ខាង​ជើង និងទីក្រុងចំនួន១៦ នៅភាគខាងជើងប្រទេសចិនផងដែរ។

ជាមួយនឹងឧត្តមសេនីយ៍យោធាជាច្រើនដែលមានសមត្ថភាព ដូចជា យ៉ាងយ៉េ, លីវ ទីងរ៉ាំង, ឆាវ ប៊ីន, និងហ៊ូយ៉ាន ហ្ស៉ាន អំណាចយោធាថ្មីនៃរាជ្យវង្សសុង បានក្លាយជាកងកម្លាំងដែល​គ្រប​ដណ្តប់​​ប្រទេសចិន។

ការពង្រឹងទឹកដីនៅភាគខាងត្បូង បញ្ចប់នៅឆ្នាំ៩៧៨ ជាមួយនឹងការដណ្តើមបានរាជាណាចក្រ វូយ៉េ។ កងកម្លាំងយោធាសុងបកក្រោយទៅប្រឆាំងនឹងហានខាងជើង និងធ្វើឲ្យរាជាណាចក្រ​នេះ​ចុះចាញ់នៅឆ្នាំ៩៧៩។

នៅខណៈដែលរដ្ឋសុងមានអំណាចយោធាប្រហាក់ប្រហែលនឹងរាជ្យវង្សលីវ ពួកគេមិនឈាន​ដល់​ទទួលជ័យជម្នះខ្លាំងទេប្រឆាំងនឹងរដ្ឋសាខាងលិច ដែលចុងក្រោយក៏ត្រូវធ្លាក់ទៅជា​ចំណុះ​​ចំពោះការ​ដណ្តើមយករបស់ជនជាតិម៉ុងហ្គោលរបស់ជេនហ្ស៊ីស ខាន់ នៅឆ្នាំ១២២៧។

រាជ្យកាលរបស់ព្រះរាជាតៃស្ស៊ូ មានអភិវឌ្ឍការិយាល័យ​មជ្ឈិមដែលមានប្រសិទ្ធភាពដែលរួម​ផ្សំ​ឡើង​ដោយ​មន្រ្តី​ស៊ីវិល​​ដែលចេះដឹងជ្រៅជ្រះ។ បន្តិចម្តងៗ អភិបាលតំបន់យោធា និងបក្ស​ពួក​របស់ពួកគេ​ត្រូវ​ផ្លាស់​ចេញដោយជំនួសដោយមន្រ្តីដែលតែងតាំងដោយរដ្ឋាភិបាលមជ្ឈិម។ ប្រព័ន្ធអភិបាល​ស៊ីវិល​នាំទៅដល់ការប្រមូលផ្តុំអំណាចដ៏ធំបំផុតនៅក្នុងដៃ​រដ្ឋាភិបាលកណ្តាល​ដែល​ដឹកនាំ​ដោយ​ព្រះចៅអធិរាជ។ នៅដើម្បីសតវត្សទី១១ មនុស្សប្រមាណ ៣០០០០នាក់ បង្ហាញ​វត្ត​មាន​ជា​ជារៀងរាល់ឆ្នាំក្នុងការប្រឡងជ្រើសរើសមន្រ្តីក្នុងកម្រិតខេត្ត ហើយឈាន​ដល់​ចំនួន ៨០០០០នាក់ នៅដំណាច់សតវត្ស និង ៤០០០០០នាក់ នៅសតវត្សទី១៣។ ទោះ​បី​ជា​​​គណៈ​គ្រប់គ្រង​ខេត្តក្រុងថ្មីត្រូវបានបង្កើត ចំនួននៃក្រុង និងខេត្ត ស្ថិតនៅឋេរបើប្រៀបធៀប​នឹង​​រយៈ​មុន​ការកាន់អំណាចរបស់រាជ្យវង្សសុង។

ព្រះរាជាតៃស្ស៊ូ ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះវិទ្យាសាស្រ្ត និងតិចនិក។ ព្រះអង្គ​ប្រើប្រាស់សាលសំណង់អធិរាជដើម្បីគាំទ្រដល់គម្រោងមួយចំនួននៃវិទ្យាសាស្រ្តដូចជា ការ​អង្កេតមើលតារាសាស្រ្ត និង​ការវាស់វែង​ពេលវេលាជាដើម។

ព្រះចៅអធិរាជតៃស្ស៊ូ ក៏បើកការគ្រប់គ្រងកិច្ចការរាជ្យការ សម្រាប់ជនបរទេស។ តួយ៉ាង ព្រះ​អង្គ​តាំងតែងជនជាតិមូស្លីម មន្រ្តីម៉ា យីហ្ស៉េ ជាប្រមុខនៃវិស័យតារាសាស្រ្ត​សម្រា​ប់​រាជការ​សុង។

 

Daily Program

Livesteam thumbnail