លោកឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិកដំបូងជាជនជាតិស្បែកខ្មៅ
លោកឡយ អូស្ទីន គឺជាទាហាន និងជាអ្នកនយោបាយអាម៉េរិក។ លោកកើតនៅថ្ងៃទី៨ ខែ សីហា ឆ្នាំ១៩៥៣ នៅទីក្រុងម៉ូប៊ីល រដ្ឋអាឡាបាម៉ា។
លោកឡយ អូស្ទីន គឺជាអនុអគ្គមេបញ្ជាការកងទ័ពអាម៉េរិកទី៣៣ ពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១២ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣។ បន្ទាប់មកលោកត្រូវបានតែងតាំងជាប្រមុខមេបញ្ជាការកណ្តាលអាម៉េរិក។ លោកចាកចេញពីតំណែងនេះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ និងឡើងតំណែងជាឧត្តមសេនីយ៍ផ្កាយបួន។
ចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឡយ អូស្ទីន គឺជារដ្ឋមន្រ្តីក្រសួងការពារជាតិក្រោមអណត្តិប្រធានាធិបតីចូ បាយឌិន ដែលធ្វើឲ្យលោកក្លាយជាជនជាតិអាម៉េរិកស្បែកខ្មៅដំបូងដែលឡើងកាន់តំណែងនេះ។
លោកឡយ អូស្ទីន បានសិក្សានៅសាលាបណ្ឌិតសភាយោធាវេសភ័ន (West Point)។
លោកឡយ អូស្ទីន ចូលរួមចំណែកនៃការលុកលុយអ៊ីរ៉ាក់នៅខែមីនា ឆ្នាំ២០០៣។ គឺនៅក្នុងការវាយប្រហាររបស់កងទ័ពថ្មើជើងទី៣ ទៅលើទីក្រុងបាដាដ នៅខែមេសា ឆ្នាំ២០០៣ ដែលលោកអូស្ទីន ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ។ សមរភូមិនេះបានទទួលជោគជ័យដ៏សម្បើម ហើយមេបញ្ជាការជាន់ខ្ពស់ត្រូវបានទទួលការកត់សម្គាល់។
លោកឡយ អូស្ទីន ក៏បានចូលរួមសង្រ្គាម អាហ្គាហ្វនីស្ថានពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥។ នៅឆ្នាំ២០១០ លោកក្លាយជាមេបញ្ជការនៃកងកម្លាំងគ្រប់គ្រងរបស់អាម៉េរិកនៅអ៊ីរ៉ាក និងត្រូវទទួលត្រួតពិនិត្យការដកទ័ព។
លោកឡយ អូស្ទីន មានទំនាក់ទំនងមិត្តភក្តិជាមួយកូនប្រុសច្បងរបស់លោកចូ បាយឌិន។ នៅអ៊ីរ៉ាក លោកចូលជួយជាទៀងទាត់ដល់សេវាកម្មកាតូលិក។ លោកបានធ្វើឲ្យលោកអនុប្រធានាធិបតីលោកចូ បាយឌិនពេលនោះ ស្គាល់លោក តាមរយៈភាពស្ងប់ស្ងាត់របស់លោក។
នៅឆ្នាំ២០១៣ លោកឡយ អូស្ទីន ក្លាយជាប្រមុខមេបញ្ជាការកណ្តាលនៃកងទ័ពជើងគោក ដែលលោកជាអ្នកដឹកនាំសកម្មភាពសម្ព័ន្ធមិត្តប្រឆាំងនឹងរដ្ឋឥស្លាម។ ប៉ុន្តែលោកត្រូវបានគេរិះគន់ដោយការនិយាយពន្លើសការជោគជ័យពីការវាយប្រហារផ្លូវអាកាសប្រឆាំងនឹងក្រុមចលនាឥស្លាម។
លោកឡយ អូស្ទីន ត្រូវបានគេស្គាល់នៅក្នុងយោធាថាជា ឧត្តមសេនីយ៍ស្ងៀមស្ងាត់។ លោកប្រឆាំងយ៉ាងខ្លាំងក្លាសម្រាប់អន្តរាគមន៍នៅអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងសង្រ្គាមស៊ីវិលយេមេន នៅខណៈដែលអាម៉េរិកគាំទ្រយ៉ាងអាថ៌កំបាំងនូវការប្រយុទ្ធរបស់ក្រុមហ៊ូធីប្រឆាំងនឹងក្រុមអាល់កេដា នៅជ្រោយអារ៉ាប៊ី និងដែលជាការបង្ការនូវការលំបាកដែលទាហានអារ៉ាប៊ីសាអ៊ូឌីត នឹងប្រឈមមុខ។
អន្តរាគមន៍នៅអារ៉ាប៊ី សាអ៊ូឌីត កត់សម្គាល់ជាលើកដំបូងដែលលោកឡយ អូស្ទីន ប្រឆាំងនឹងប្រធានគណកម្មការនៃសេវាកម្មយោធានៅព្រឹទ្ធសភា លោកចន ម៉ាកខេន ដែលបានរិះគន់ទាហានអាម៉េរិកចំពោះអសមត្ថភាពដើម្បីគាំទ្រឲ្យបានពេញលេញការខិតខំប្រឹងប្រែងរបស់អារ៉ាប៊ី សាអ៊ូឌីត។
លោកឡយ អូស្ទីន ប្រឆាំងសាជាថ្មីជាសាធារណៈចំពោះលោក ម៉ាកខេន ជាច្រើនខែ បន្ទាប់ពីអន្តរាគមន៍សាអ៊ូឌីត នៅខណៈដែលព្រឹទ្ធសមាជិក អារីហ្ស៉ូណា រិះគន់លោកចំពោះការខ្វះខាតថាមពលដើម្បីធ្វើអន្តរាគមន៍ឲ្យបានខ្លាំងក្លាប្រឆាំងនឹងរដ្ឋឥស្លាមនៅប្រទេសស៊ីរី។
សម្រាប់នយោបាយការបរទេស លោកចូ បាយឌិន និងឡយ អូស្ទីន មានជំនឿរួម រួមមាន ការសង្ស័យច្បាស់ៗ ដែលពាក់ព័ន្ធនឹងអន្តរាគមន៍ជាបន្តបន្ទាប់របស់អាម៉េរិកនៅមជ្ឈិមបូព៌ា។ នេះជាជំនឿដែលចាក់គ្រឹះលើប្រសិទ្ធភាពនៃការទូត និងការសន្យាស្ថាបនាសម្ព័ន្ធមិត្តអាម៉េរិក។