ម្ចាស់ក្សត្រីវីកតូរៀ នៅក្នុងយុគសម័យរីកធំបំផុតនៃចក្រភពអង់គ្លេស

ម្ចាស់ក្សត្រីវីកតូរៀ ប្រសូតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៨១៩ នៅវិមានខេនស៊ីងថុន នៅ រាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស។ ព្រះម្ចាស់ក្សត្រីវីកតូរៀ សោយរាជ្យលើចក្រភពអង់គ្លេស និង​អៀឡង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៧ រហូតដល់ថ្ងៃសោយទីវង្គត់។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៨៦៧ ព្រះម្ចាស់ក្សត្រីក៏សោយរាជ្យលើកាណាដា ព្រមទាំងជាអធិរាជនីលើ​ដែនដីឥណ្ឌា ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៧៦ និងជាម្ចាស់ក្សត្រីលើអូស្រ្តាលីពីថ្ងៃទី១ ខែមករា ឆ្នាំ១៩០១។

ស្តេចហ្គីឡូមទី៤ បានសោយទីវង្គតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៧ នៅព្រះជន្ម ៧១ ព្រះ វស្សា ហើយព្រះម្ចាស់ក្សត្រីវីកតូរៀ ក៏ក្លាយជអធិរាជនីនៃចក្រភពអង់គ្លេស។ ព្រះម្ចាស់ក្សត្រី​វីកតូរៀ​គឺជាបុត្រីរបស់ព្រះអម្ចាស់អេដូអាដ អូហ្គូស្ត៍ ដែលជាបុត្រទី៤នៃស្តេចចហ្គទី៣។ ពេល​នោះ ចក្រភពអង់គ្លេសបានក្លាយជារដ្ឋរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញរួចហើយ ដែល​ស្តេច​មានអំណាចតិចតួចទេលើនយោបាយ។ ជាឯកជន ព្រះម្ចាស់ក្សត្រី​វីកតូរៀ ព្យាយាមជះ​ឥទ្ធិពល​​លើនយោបាយរដ្ឋាភិបាល និងការតែងតាំងមន្រ្តីតាមក្រសួង។ ជា​សាធារណៈ ព្រះ​ម្ចាស់​​ក្សត្រី​វីកតូរៀ ក្លាយជានិមិត្តរូបជាតិ និងតំណាងឲ្យបទដ្ឋានតឹងរ៉ឺងខាង​សីលធម៌​សម្រាប់​ជាតិ។

ព្រះម្ចាស់ក្សត្រីវីកតូរៀ បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់អាឡឺម៉ង់ អាល់ប៊ែរ ដឺ សាក កូបួហ្គ ហ្គូថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤០។ បុត្រទាំង ៩ របស់ព្រះអង្គទាំងពីរ បានរៀប​អភិសេក​ជាមួយសមាជិកគ្រួសាររាជវង្ស និងគហបតីនៃប្រទេសអឺរ៉ុបផ្សេងៗគ្នា ដែលធ្វើឲ្យ​ព្រះ​ម្ចាស់ក្សត្រីវីកតូរៀ មានរហស្សនាមថា ជាអ្នកម្តាយធំអឺរ៉ុប។

ដោយត្រូវបានគេស្គាល់ក្រោមយុគសម័យវីកតូរៀ ដែលបានចាប់ផ្តើមឡើងនៅឆ្នាំ១៨៣២ នេះ​សម្គាល់នូវយុគសម័យមួយដែលចក្រភពអង់គ្លេសមានការប្រែប្រួលខាងសង្គមដ៏ស៊ីជម្រៅខាងសេដ្ឋកិច្ច និងបច្ចេកវិជ្ជា ជាមួយនឹងការពង្រីករីកធំយ៉ាងរហ័សនូវចក្រភពអង់គ្លេសផងដែរ។

នៅឆ្នាំ១៨៤៤ ល្វីស ហ្វ៊ីលីព ទី១ គឺជាស្តេចបារាំងទី១ ដែលធ្វើដំណើរទស្សនកិច្ច មក​កាន់​ប្រទេសអង់គ្លេស។ ក្រោយមក ព្រះអង្គត្រូវផ្តួលរំលំចេញពីអំណាច​ដោយបដិវត្ត​បារាំង​នៅ​ឆ្នាំ​១៨៤៨ ហើយក៏បានធ្វើនិរទេសមកកាន់ប្រទេសអង់គ្លេស។ នៅខណៈដែលការងើប​ឡើង​ធ្វើ​បដិវត្ត​រីកសាយភាយពាសពេញអឺរ៉ុប ព្រះម្ចាស់ក្សត្រីវីកតូរៀ និងគ្រួសារក៏បាន​ចាកចេញ​ពី​រាជធានី​ឡុងដ្រ៍ នៅខែមេសា ឆ្នាំ១៨៤៨ មកកាន់ព្រះរាជដំណាក់ អូសបូន ដែល​មាន​សុវត្ថិភាព​បំផុត និងជាព្រះរាជដំណាក់ឯកជននៅលើកោះវីហ្គ ដែលព្រះម្ចាស់ក្សត្រីទិញ​នៅ​ឆ្នាំ​១​៨៤៥។

នយោបាយការបរទេសពង្រីកចក្រភពរបស់រដ្ឋាភិបាលនាយករដ្ឋមន្រ្តីឌីស្រាអេលី ដែល​គាំទ្រ​ដោយ​ព្រះម្ចាស់ក្សត្រីវីកតូរៀ បានបង្កជាជម្លោះនានាដូចជា សង្រ្គាមអង់គ្លេស ចក្រភព​ហ្ស៊ូលូ​អាហ្វ្រិក​ខាងត្បូង និងសង្រ្គាមលើកទី២រវាងអង់គ្លេស និងអាហ្វនីស្ថាន។ ព្រះម្ចាស់​ក្សត្រី​វីកតូរៀ បានសរសេរថា ៖ ប្រសិនបើយើងចង់រក្សាជំហរអំណាចរបស់យើងនៅលេខរាងទី១ យើង​ត្រូវតែត្រៀមខ្លួនសម្រាប់ការវាយប្រហារ និងសង្រ្គាម មិនថានៅទីណានោះទេ គឺបន្ត​រហូត។ ព្រះម្ចាស់ក្សត្រីវីកតូរៀ បានមើលការពង្រីកចក្រភពអង់គ្លេសជារបៀបមានអរិយធម៌ និង​​ថែរក្សា ដើម្បីគាំពារដល់ប្រជាជនជនជាតិដើមប្រឆាំងនឹងអំណាចដែលទន្រ្ទានខ្លាំង ឬ​មេដឹក​នាំឃោរឃៅ។ ព្រះម្ចាស់ក្សត្រីវីកតូរៀ បញ្ជាក់ថា វាមិនមែនស្ថិតនៅក្នុង​ទម្លាប់​របស់​យើង​​នឹងភ្ជាប់ជាឧបសម្ព័ន្ធនៃប្រទេសនានា លើកលែងតែយើងត្រូវបានតម្រូវ និងបង្ខំឲ្យធ្វើ។

នៅចុងបញ្ចប់ ព្រះម្ចាស់ក្សត្រីវីកតូរៀ បានសោយទីវង្គត់នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩០១ នៅ​អាយុ ៨១ឆ្នាំ នៅក្នុងព្រះរាជាដំណាក់អូសបូន នៅលើកោះ វីហ្គ ភាគខាងត្បូង​ប្រទេស​អង់គ្លេស។

 

Daily Program

Livesteam thumbnail